Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សារៈមន្ទីរអង្គរបុរី ប្រមូលផ្ដុំ ដោយវត្ថុបុរាណ ជាច្រើនមុខ

$
0
0

តាកែវ៖ សារៈមន្ទីរអង្គរបុរី ជាសារៈមន្ទីរមួយ ដែលមានទីតាំងស្ថិត នៅក្នុងភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរីខេត្តតាកែវ (ស្ថិតនៅខាងក្នុង បរិវេណ សាលាស្រុកអង្គរបុរី) ប្រសិនបើលោកអ្នកធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកទិសខាងត្បូង តាមបណ្ដោយផ្លូវជាតិលេខ២ ប្រមាណ៧៧គីឡូម៉ែត្រ គឺលោកអ្នកនឹង មកដល់ទីរួមខេត្តតាកែវ រួចក៏បន្តដំណើរ តាមផ្លូវទឹក (ប្រឡាយលេខ១៥ ក្នុងរដូវប្រាំង) ដោយទូក ដ ឬការណូត ឆ្ពោះមកទិសខាងកើត មកដល់ផ្សាអង្គរបុរី នៃទីរួមស្រុកអង្គរបុរី គឺមានន័យថា អ្នកបានមកដល់ទឹកដី នៃសារៈមន្ទីរអង្គរបុរី។

ម្យ៉ាងវិញទៀត បើធ្វើដំណើរ តាមរថយន្ដ ឬម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ដោយចេញពីរាជធានីភ្នំពេញឆ្ពោះទៅទិស ខាងត្បូងមកដល់ ប្រាសាទនាងខ្មៅ រួចបត់ឆ្វេងឆ្ពោះទៅ ទិសខាងកើត លោកអ្នកនឹងមកដល់ផ្សារព្រៃល្វារួចក៏បន្ត ដំណើរដោយចេញពីផ្សារ ព្រៃល្វា មកទិសខាងត្បូងត្រង់ ប៉ុន្មានជា១ម៉ោងនិង៣០នាទី មានន័យថា លោកអ្នកនឹង បានគយគន់នូវ ទិដ្ឋភាព ដ៏ស្រស់ត្រកាលនៃ ទិដ្ឋភាព ស្រុកអង្គរបុរី រួមទាំងសារមន្ទីអង្គរបុរីផងដែរ ។

យោងតាមប្រសាសន៍ របស់ លោក ជា សម្បត្តិ ប្រធានសារៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ស្រុកអង្គរបុរី បានមានប្រសាសន៍ថា សារៈមន្ទីរ ស្រុកអង្គរបុរីនេះ ត្រូវបានក៏សាងឡើង ក្នុង២០០៦ ដែលបានផ្ដួចផ្ដើម ក្នុងការកសាងឡើង ដោយលោក សុខ អាន ក្នុងគោលបំណង ប្រមូលនិងរក្សារាល់ វត្ថុបុរាណចាស់ៗ មាននៅក្នុង ស្រុកអង្គរបុរីនេះ រក្សាទុកអោយស្ថិតស្ថេរ គង់វង្សបន្តទៀត ។

លោក ជា សម្បត្តិ ក៏បានបន្តអោយដឹងបន្ថែមទៀតថា កាលពីមុន រាល់វត្ថុបុរាណ ដែលត្រូវបានរកឃើញ គឺយកទៅរក្សាទុកនៅ សារៈមន្ទីរនៅឯខេត្ត តែចាប់តាំងពីឆ្នាំ២០០៦ ក្រោយសារៈមន្ទីរនេះ ត្រូវបានកសាងរួច គឺវត្ថុបុរាណ មិនបានយកទៅ ទុកនៅឯសារៈមន្ទីរខេត្តទៀតនោះទេ ដោយរក្សាទុកនៅ សារៈមន្ទីអង្គរបុរីនេះទាំអស់ ។ ចំពោះវត្ថុបុរាណ ដែលរក្សាទុកនៅ ក្នុងសារៈមន្ទីរនេះ គឺត្រូវបានបែងចែកជាបី ប្រភេទ ទី១ប្រភេទថ្ម ទី២ ប្រភេទដីដុត ទី៣ប្រភេទឆ្អឹង និងទី៤ ប្រភេទស្ពាន់ ហើយវត្ថុបុរាណភាគច្រើន ត្រូវបានប្រមូលពីបណ្ដាឃុំ នៅក្នុងអង្គរបុរី ជាពិសេស ភាគច្រើននៅក្នុងឃុំព្រែកផ្ទោល និងឃុំអង្គរបុរី ។

ហើយអ្វីដែលបណ្ដាយអោយ ឃុំអង្គរបុរី និងឃុំព្រែកផ្ទោល សំបូរទៅដោយ វត្ថុបុរាណនោះគឺ លោក ជា សម្បត្តិ បានបញ្ជាក់បន្ថែមថា បរិវេណ ឃុំព្រែកផ្ទោល និងឃុំអង្គរបុរី ជាទីតាំងវាំងចាស់ គឺមានន័យថា ជាកំពែងប្រាសាទ សម័យនគរហ្វូណន ដែលត្រូវបានលាតសន្ធឹង ៦គីឡូម៉ែត្រការ៉េ ហើយក៏ជាទីតាំងផលិត សម្ភារៈសម្រាប់ នាំចេញទៅបណ្ដាប្រទេស ក្នុងសម័យនោះ ។

ជាក់ស្តែង កាលពីប៉ុន្មាន ជាកន្លះខែមុន ក្នុងខែសីហា ឆ្នាំ២០១២ ក៏មានបងប្អូន ប្រជាពលរដ្ឋ ដែលប្រទះឃើញ នូវពពួកក្អម ពួចតូចៗ ជាច្រើន និងឆ្អឹងខ្មោចវែងៗ ដែលកប់ក្នុងដី នៅម្ដុំខាងត្បូងស្ពាន អង្គរបុរី ស្ថិតក្នុង ភូមិអង្គរបុរី ខណៈដែលមាន ក្រុមហ៊ុន បានធ្វើការឈូសឆាយ ធ្វើផ្លូវពីផ្សារ អង្គរបុរីឆ្ពោះទៅប្រាសាទភ្នំដា នេះក៏សបញ្ជាក់អោយដឹងកាន់តែច្បាស់ នូវភូមិសាស្ត្រ នៃប្រាសាទបុរាណនា សម័យហ្វូណន ពិតជាស្ថិតនៅក្នុងទឹកដីនៃ ឃុំអង្គរបុរី និងឃុំព្រែកផ្ទោលមែន ។ កាលពីពេលថ្មីៗនេះ ខាងសារៈមន្ទីរក៏បាននាំយកនូវ រូបព្រះវិស្នុដែលមាន ទំងន់៣៦,៥ គីឡូក្រាម ពីឃុំព្រៃផ្គាំ មកធ្វើការរក្សា ទុកនៅសារៈមន្ទីរអង្គរបុរីនេះផងដែរ ។

ជាចុងក្រោយ លោក ជា សម្បត្តិ បានអោយដឹងថា ចំពោះចំនួនភ្ញៀវទេសចរបរទេស ដែលចូលមក ទស្សនា គឺគិតជាមធ្យម មានចំនួន៤០នាក់ ក្នុងមួយខែ តែមិនសូវមានភ្ញៀវជាតិ ប៉ុន្មាននោះទេ រីឯក្នុងឆ្នាំ២០១២កន្លងទៅ មិនទាន់សន្និដ្ឋានបានទេថា មានចំនួនភ្ញៀវទេសចរណ៍ កើនឡើងជាង ឆ្នាំ២០១១ ឬយ៉ាងណានោះទេព្រោះតាមធម្មតា ភ្ញៀវដែលចូលមកទស្សនា ភាគច្រើន គឺចាប់ផ្ដើមមកទស្សនា ពីចុងខែកញ្ញា ទៅដល់ខែធ្នូ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>