ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោកអនុរដ្ឋមន្ត្រីការ បរទេសទីមួយរុស្ស៊ី អ៊ែនដ្រៃ ឌែនីសូវ បានជួបពិភាក្សា ជាមួយនឹងលោក អនុរដ្ឋមន្ត្រីការ បរទេសជប៉ុន ជីកាអូ កាវ៉ៃ ក្នុងរដ្ឋធានីមូស្គូ របស់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នាអំពីបញ្ហា ប្រឈមទាំងឡាយ នៅក្នុងតំបន់។
ប្រទេសមហាអំណាចក្នុងតំបន់ទាំងពីរនេះត្រូវបានគេរំពឹងទុកថា នឹង ធ្វើការផ្លាស់ប្តូរទស្សនគ្នា ទៅវិញទៅមក ជុំវិញបញ្ហា នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសកុម្មុយនិស្តកូរ៉េខាងជើង បាន ប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងធ្វើតែសាកល្បង នុយក្លេអ៊ែរបន្ថែមទៀត។ ប្រទេសរុស្ស៊ី និង ជប៉ុន ក៏បានពិភាក្សាគ្នាផងដែរ អំពីការ ត្រៀមរៀបចំសម្រាប់ការត្រួសត្រាយផ្លូវឲ្យមាន ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីហ្ស៊ូ អាបេ មកកាន់ទីក្រុងមូស្គូ ក្នុង ពេលឆាប់ៗខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលខាងមុខ នេះ ត្រូវបានអ្នកវិភាគនានារំពឹងទុកថា លោកនឹងលើកយកបញ្ហាជម្លោះដែនដី រវាងប្រទេស ទាំងពីរមកពិភាក្សាគ្នា អមដោយបញ្ហាកូរ៉េខាងជើង ដែលកំពុងតែរីករាលដាល នឹងគំរាម កំហែងយ៉ាងខ្លាំងដល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ ជាពិសេសបន្ទាប់ពីប្រទេសនេះបាញ់ បង្ហោះផ្កាយរណបកាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នឹងកំពុងត្រៀមធ្វើតែសសាកល្បងអាវុធ នុយក្លេអ៊ែរ បន្ថែមទៀតនោះ៕