Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូន ជនសង្ស័យ ប្រើប្រាស់ និងចែកចាយ ថ្នាំញៀន ទៅសាលាដំបូង

$
0
0

កំពង់ធំៈ ការិយាល័យ ប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានបញ្ជូនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ត្រី ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុង ស៊ីថង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត និងមានទីលំនៅបច្ចុប្បន្ន ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានថ្នាំញៀនមួយកញ្ចប់ ទម្ងន់១,៩ក្រាម ។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា បានប្រើប្រាស់ថ្នាំញៀន តាមរយៈមិត្តភក្តិតាំងពីឆ្នាំ២០១០ មកម្ល៉េះ ក្រោយមកក៏បានឡើងទៅភ្នំពេញ ទិញថ្នាំញៀន មកចែកចាយឲ្យបក្ខពួកថែមទៀត។ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន នៅចំណុចផ្សារតាំងគោក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ ពេលដែលខ្លួនជិះ រថយន្តឈ្នួលមកពីទិញថ្នាំនៅភ្នំពេញ។

បន្ទាប់ពីជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់និងជួញដូរថ្នាំញៀន ពិតប្រាកដមែន ទើបការិយាល័យនគរបាលជំនាញ បញ្ជូនជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង និងសំណុំរឿងប្រគល់ ជូនលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

លោកវរសេនីយ៍ត្រី ងួន ហ៊ាង បានបញ្ជាក់ថា ការបង្រ្កាបគ្រឿងញៀនកន្លមក គេសង្កេតឃើញជនសង្ស័យ ក្នុងចំណោមយុវជន ជាសិស្សគេចសាលា កម្មករ និងអ្នកបម្រើក្តីសប្បាយ តាមហាងមួយចំនួន ក្នុងខេត្តកំពង់ធំ៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>