Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមកម្មករ រោងចក្រ ឡុងប្រាយ នឹងដង្ហែក្បួន ទៅសាលា ខេត្តស្វាយវៀង

$
0
0

ស្វាយរៀង៖ បន្ទាប់ពីជួបចរចា ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ជុំវិញកម្មកររោងចក្រឡុងប្រាយ ដែលបានធ្វើកូដកម្មទាមទារឲ្យ ថៅកែគោរពច្បាប់ ការងារនៅកម្ពុជាមិ នបានសម្រេចនោះ ពួកគេនឹងដង្ហែជាក្បួនសំដៅ ទៅសាលាខេត្តនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមកម្មករបាន បន្តធ្វើកូដកម្ម ហើយក៏មានការជួបពិភាក្សាពីប្រធានមន្ទីរការងារ ថៅកែ តំណាងកម្មករ នៅតែពុំមានលទ្ធផលដដែល ហេតុនេះហើយ បានជាក្រុមកម្មករ នឹងដង្ហែក្បួន ទៅសាលាខេត្តតែម្តង ដើម្បីស្នើឲ្យអភិបាលខេត្តជួយអន្តរាគមន៍។

លោកបន្តថា “កម្មករនៅតែបន្តធ្វើទៀត បើសិនថៅកែរោងចក្រធ្វើចរិតអសីលធម៌ ខុសពីចរិតជាអ្នកគ្រប់គ្រង ដោយសារតែគាត់គេចវេះ ពីការទទួលខុសត្រូវ នូវទង្វើដែលគាត់បានមាក់ងាយ មកលើកម្មករ និងការជិះជាន់លើច្បាប់ការងារ នៅក្នុងស្រុកខ្មែរ”។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រុមកម្មករជាង ៨០០នាក់ ដែលបម្រើការងារ នៅរោងចក្រឡុងប្រាយ ស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសមេហាត ធេន ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើកូដកម្ម ដោយសារថៅកែ បានបញ្ឈប់ការងារ តំណាងសហជីពម្នាក់ និងកម្មករ១០នាក់ផ្សេងទៀត។

ប្រធានមន្ទីរការងារ ខេត្តស្វាយរៀង លោក ប៊ុន ធី ធ្លាប់មានប្រសាសន៍ថា មូលហេតុ ដែលភាគីរោងចក្របញ្ឈប់ការងារ របស់កម្មករទាំងនោះ ដោយសារពួកគេមិន ទាន់ក្លាយ ទៅជាបុគ្គលិក ពេញសិទ្ធិក្នុងកិច្ចសន្យា ហើយស្ថិតក្នុងការងារសាកល្បងនៅឡើយ ទើបខាងនិយោជក មិនបន្តកិច្ចសន្យា។

លោកបញ្ជាក់ថា «បើតាមច្បាប់ការងារ ប្រសិនបើក្រុមហ៊ុនដល់កិច្ចសន្យា គេបន្ត ឬមិនបន្តជារឿងរបស់គេ ហើយក្រុមហ៊ុនអត់ខុសដែរ»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងបន្ថែមថា ក្នុងអំឡុងពេលតវ៉ានេះ ក្រុមកម្មករបានទាមទារ លក្ខខណ្ឌការងារមួយចំនួនដូចជា ស្នើឲ្យ ដកប្រធានរដ្ឋបាលរោងចក្រ, យកតំណាងសហជីព ដែលខាងរោងចក្របញ្ឈប់ឲ្យចូលធ្វើការវិញ ,ប្តូរកិច្ចពីរយៈពេលខ្លី ទៅជា រយៈពេលវែងវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>