ស្វាយរៀង៖ ឧបហេតុគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្ដាលមកពី រថយន្តកុងទីន័រ របស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ដែលអ្នកបើកបរ បានបើក រថយន្តថយក្រោយ បណ្ដាលឲ្យធ្លាក់កន្ទុយ សណ្ដោងចុះថ្នល់ទៅផុងជាប់ និងដីដែលគេទើប និងចាក់រួច ចំណែកក្បាល រថយន្តបានស្ថិត នៅលើផ្លូវបង្ក ឲ្យស្ទះចរាចរណ៍ ព្រមទាំងធ្វើឲ្យរថយន្ត មួយគ្រឿងទៀត បានបុកចូលផ្ទះ ប្រជាពលរដ្ឋ ព្រោះតែគេច និងរថយន្តកុងទីន័រ ក្រុមហ៊ុន តេង ឡាយ នេះ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ រថយន្តកុងទីន័រ ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ដែលបង្ក ហេតុនេះ ពាក់ស្លាកលេខ ភ្នំពេញ៣A-០៧៨៦ បើកបរដោយបុរសម្នាក់ មិនស្គាល់ព្រោះ បន្ទាប់ពីបើកធ្លាក់ផ្លូវ ហើយក៏គេចខ្លួនបាត់ ។
ចំណែក រថយន្តមួយគ្រឿងទៀត ដែលបានគេច រថយន្តកុងទីន័រ រួចទៅបុក ផ្ទះប្រជាពលរដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េចំណុះ ពីរតោនកន្លះ ពាក់ស្លាកលេខ ស្វាយរៀង 3A-១០៨០ ។
បន្ទាប់ពីបើកបុក ផ្ទះប្រជាពលរដ្ឋ រួចតៃកុងបានដាក់មេប្រូច បាត់ដោយបន្សល់ទុក រថយន្ត និងព្រូឡានម្នាក់។ យោងតាមអ្នកឃើញ ហេតុការណ៍ផ្ទាល់ភ្នែកបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងទីន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលបើកពីទិស ខាងកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែតៃកុងឡាន ឈប់ និងបើកថយក្រោយ សសៀឈប់អែបផ្លូវ ប្រហែលជាចង់សំរាក តែពេលដែលថយក្រោយ ស្រាប់តែកន្ទុយ រថយន្តធ្លាក់ចុះពីផ្លូវផុង ជាប់និងដីដែលគេទើប និងចាក់ ចំណែកក្បាល រថយន្តបាន វេមកពាក់កណ្ដាលផ្លូវ ជាតិលេខ១បើកទៅណាលែង រួចតែម្ដង ហើយអ្នកបើកបរគ្មានដាក់ ស្លាកសញ្ញាអ្វីនោះទេ ។
ពេលនោះ ស្រាប់តែមាន រថយន្តមួយគ្រឿង បើកពីទិសខាងកើត ដូចគ្នា ក្នុងល្បើនលឿនគួសម លុះពេលមកដល់ចំណុចនេះ ក៏វ៉ាក់អឺគ្នា រួចគេចទៅម្ខាងទៀត បុកចូលផ្ទះលក់គ្រឿងទេស និងធ្វើសក់ផងនោះ បណ្ដាលឲ្យស្រ្តីម្ចាស់ផ្ទះ បានរងរបួសស្រាល និងបណ្ដាលឲ្យឥវ៉ាន់ និងផ្ទះខូចខាតយ៉ាង ដំណំផងដែរ។
យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ស្រ្តីជាម្ចាស់ផ្ទះ ដែលរងរបួសនោះមាន ឈ្មោះ ធា សាវី ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើបានរងរបួសដោយកញ្ចក់ខ្ទាត ត្រូវចំជើងដៃរបួស ព្រមទាំងរបួសដងខ្លួន ផងដែរ ដោយសារតែម៉ូតូដួល សង្កត់ពីលើ និងត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកជីភូ។នារីខាងលើនៅ សល់តែប្រមាណ៣ខែ ទៀតប៉ុណ្ណោះ និងដល់ថ្ងៃរៀប អពាហ៏ពិពាហ៏។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីភាគី រថយន្តកុងទីន័រ ដែលបើកធ្លាក់ផ្លូវហើយមិនយក សញ្ញាអ្វីដាក់ជាសម្គាល់ទេ ទើបបណ្ដាលឲ្យ រថយន្តមួយគ្រឿងទៀត គេចពីរថយន្តកុងទីន័រ នេះទៅបុកផ្ទះ ប្រជាពលរដ្ឋតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង ព្រមទាំងបញ្ជូន រថយន្តទាំងពីរគ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាលដើម្បី ដោះស្រាយទៅតាមច្បាប់៕