Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តបុក ម៉ូតូ ខ្ទាតទៅខ្ទប់ ម៉ូតូមួយគ្រឿងទៀត ស្លាប់១ របួសធ្ងន់១ ស្រាល២

$
0
0

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត បុកជាមួយ ម៉ូតូមួយគ្រឿង រួចហើយខ្ទាតទៅ ខ្ទប់ម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង៣នាក់ទៀត រងរបួសធ្ងន់ ស្រាល ត្រូវបានគេដឹកបញ្ជូន ទៅព្យាបាលភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង១៦និង៤០នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៨ ចន្លោះគីឡូម៉ែត្រ លេខ ៤៤និង៤៥ ភូមិព្រៃបាំង ឃុំស៊ីធ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលចរាចរ បានឲ្យដឹងថា រថយន្ត បង្កម៉ាក ISTANA ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2P-5314 អ្នក បើកបរពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ ។ ចំណែកឯ ម៉ូតូរងគ្រោះវិញម៉ាក សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-0697 បើកបរ ដោយឈ្មោះ អៀង អាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃលាន ឃុំរំណេច ស្រុកស៊ីធរ ខេត្តកណ្តាល (ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ)។

រីឯម៉ូតូរងគ្រោះបន្តនោះ ម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-8815 បើកបរដោយ ឈ្មោះ យ៉ុង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិស៊ីធរខាងលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសស្រាល។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើក ក្នុងទិសដៅពីលិចទៅកើត ច្រាសទិសជាមួយ ម៉ូតូរងគ្រោះ ដោយដឹកមនុស្ស នៅក្នុងរថយន្តនោះចំនួន៨ នាក់ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ យ៉ាងពេញទំហឹងបណ្តាលឲ្យ ប៉ើងខ្ទាតទៅខ្ទប់ នឹងម៉ូតូមួយគ្រឿងផ្សេងទៀត ដែលបើកបរ ស្របគ្នានោះ បណ្តាល ឲ្យម៉ូតូរង គ្រោះទី១ស្លាប់អ្នក បើកបរភ្លាមៗនៅ នឹងកន្លែងកើតហេតុ តែម្តង។

ចំណែកឯអ្នកបើក ម៉ូតូរងគ្រោះទី២ រងរបួសស្រាល និងអ្នករួមដំណើរពីរនាក់ទៀត រងរបួសធ្ងន់១ ស្រាល១ ។ បន្ទាប់ពីកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ចំណែកអ្នកបើកបរ រថយន្តវិញ បន្ទាប់ពីជួបគ្រោះចរាចរណ៍នេះ រួចក៏ចាកចេញពី រថយន្តគេចខ្លួនបាត់ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីពិនិត្យ ចប់សព្វគ្រប់ សាកសពត្រូវប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រ ពៃណី និងជនរងគ្រោះ៣នាក់ កំពុងសម្រាលព្យាបាលបន្ត រីឯវត្ថុតាងទាំង៣គ្រឿង ត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles