ម៉ាឡេស៊ី ៖ អគ្គព្រះរាជអាជ្ញា កម្ពុជាដឹកនាំគណៈ ប្រតិភូចូលរួមកិច្ច ប្រជុំប្រចាំឆ្នាំ លើកទី៦នៃសមាគមអន្តរ ជាតិ របស់អង្គភាពប្រឆាំងអំពើពុករលួយ (IAACA) នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃ ចាប់ពី ថ្ងៃទី៤ រហូតដល់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២ ក្នុងនោះមានប្រទេសជា សមាជិកប្រមាណ១៥០ ប្រទេសលើពិភពលោក បានអញ្ជើញចូលរួមផងដែរ។
ប្រតិភូកម្ពុជា មានលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការកំពូល និងប្រតិភូ អមដំណើរដោយ លោក ច័ន្ទ តារារស្មី ព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលា ឧទ្ធរណ៍ , លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក ស្រ៊ាង រតនៈ ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប, លោក កី ម៉ានេរ៉ា ចៅក្រមនៃ សាលាដំបូង ខេត្តព្រៃវែង រួមនិងប្រតិភូមក ពីក្រសួងយុត្តិធម៌ និងអង្គភាព ប្រឆាំងអំពើពុករលួយ បានដឹកនាំគណៈ ប្រតិភូទៅអញ្ជើញ ចូលរួម កិច្ចប្រជុំប្រចាំ ឆ្នាំលើក ទី៦នៃសមាគមន៍អន្តរជាតិ របស់អង្គភាព ប្រឆាំងអំពើពុក រលួយហៅកាត់ (IAACA) ។
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២នេះ ប្រតិភូកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយ លោក ចាវ ជានមីង អគ្គរដ្ឋអាជ្ញា នៃអយ្យការ អមតុលាការកំពូល នៃសាធារណរដ្ឋ ប្រជាមានិតចិន នៅទី ក្រុងកូឡាឡាំពួ ដើម្បីពិភាក្សាកិច្ច សហប្រតិបត្តិការទៅវិញទៅមក លើការងារវិស័យតុលាការរវាង ប្រទេស ទាំងពីរ គឺព្រះរាជាណាចក្រ កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាច្រើន នៅលើ សកលលោក ដែលបានចូលរួម ប្រជុំនាថ្ងៃនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះគេ គឺធ្វើឡើង ក្នុងគោលបំណង ដើម្បីចែករំលែក បទពិសោធន៍ ផ្លាស់ប្តូរព័ត៌មាន និង ផ្តល់ជំនួយ ផ្នែកច្បាប់និងបច្ចេកទេស ទៅវិញទៅមករវាងគណៈប្រតិភូ ប្រទេសជាសមាជិក ស្តីពីតួនាទី របស់ព្រះរាអាជ្ញា និងចៅក្រម ព្រមទាំងមន្ត្រី នៃអង្គភាពប្រឆាំង អំពើពុករលួយ៕