Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រឿងអាស្រូវ សហាយស្មន់ រវាងសាច់ថ្លៃ និងសាច់ថ្លៃ របស់គ្រួសារ លោកស្នងការរង ខេត្ដតាកែវ ប្ដីប្រពន្ធ បន្ដជះទឹកដាក់គ្នា

$
0
0

ភ្នំពេញ ៖ រឿងអាស្រូវ សហាយស្មន់ រវាង សាច់ថ្លៃនិងសាច់ថ្លៃគឺ បងថ្លៃស្រី និងប្អូនថ្លៃ ប្រុសរបស់ក្រុមគ្រួសារ លោក ស៊ុន ថន ស្នង ការរងនគរបាលខេត្ដតាកែវ និងអ្នកស្រីខូវ សុផា បានបន្ដភាគ ដោយសារតែប្ដីប្រពន្ធទាំង ពីរ គឺលោកសិដ្ឋ តិយ៉ាស័ក្ដិ និងប្រពន្ធ ស៊ុន សូត្រ ច័ន្ទតារា បានបន្ដជះទឹកដាក់គ្នា ពោល គឺប្រកែករក ត្រូវរៀងៗខ្លួន និងមិនអាចផ្សះ ផ្សារជាមួយគ្នាបាននោះឡើយ បើទោះបីពួក គេទាំងពីរនាក់ បានបន្សល់ទុកនូវកូនប្រុស ទាំងពីរនាក់ ដែលជាចំណងអនុស្សាវរីយ៍ ក្រោយរៀបអាពាហ៍ពិពាហ៍ក៏ដោយនោះ ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ ភាគី ទាំងពីរ បានចេញមកបន្ដពន្យល់និងចោទ ប្រកាន់គ្នាទៅវិញទៅមក ដោយម្នាក់មាន សាក្សីនិងភស្ដុតាងពិតប្រាកដ រីឯម្នាក់ទៀត ហ៊ានស្បថស្បែរថា ខ្លួនមិនបានប្រព្រឹត្ដ ។

គួររំលឹកបន្ដិចថា រឿងអាស្រូវសហាយ ស្មន់ ដែលបានកើតមានឡើងនៅក្នុងរង្វង់ ក្រុមគ្រួសាររបស់លោកស្នងការរងនគរបាល ខេត្ដតាកែវ បានចាប់ផ្ដើមកើតឡើង ដោយ ផ្ដើមចេញទៅលើការចោទប្រកាន់ឈ្មោះ សិដ្ឋ តិយ៉ាស័ក្ដិ ដែលជាប្ដីរបស់ ស៊ុន សូត្រ ច័ន្ទតារា រៀបការជាមួយគ្នារយៈពេលជាង ៤ឆ្នាំមកនោះ បានលួចផិតក្បត់ និងសហាយ ស្មន់ ជាមួយបងថ្លៃស្រីរបស់ខ្លួនឈ្មោះកុយ រត្ន័ចិន្ដា ដែលជាគ្រូពេទ្យឆ្មប នៅក្នុងមន្ទីរ ពេទ្យកាល់ម៉ែត និងត្រូវជាប្រពន្ធរបស់ លោកស៊ុន ថារិទ្ធ ដែលត្រូវជាបងបង្កើត របស់ឈ្មោះស៊ុន សូត្រច័ន្ទ តារា ។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ នាងស៊ុន សូត្រច័ន្ទតារា បានចេញមកចោទ ប្រកាន់លោកប្ដីរបស់ខ្លួន សិដ្ឋ តិយ៉ាស័ក្ដិ ថា ពិតជាលួចសហាយស្មន់ ជាមួយបងថ្លៃ ស្រី របស់ខ្លួនពិតប្រាកដមែន ហើយបានចុះចេញ ពីផ្ទះ ដោយមិនបានគិតពីប្រពន្ធកូន ហើយ មិនព្រមទទួលយកសាលក្រមដែលតុលាការ ខេត្ដតាកែវ បានចេញតម្រូវ ឱ្យខ្លួនជាប្ដីត្រូវ បង់អាហារកិច្ចទៅឱ្យកូនទាំងពីរនាក់នោះ ទេ ។

ស្ដ្រីមេម៉ាយកូនពីរ អាយុ២៩ឆ្នាំ រូបនេះ បានអះអាងថា ខ្លួនជាជនរងគ្រោះពិតប្រាកដ ហើយសូមអំពាវនាវឱ្យមជ្ឈដ្ឋានទូទៅជួយ ផ្ដល់យុត្ដិធម៌ដល់រូបគេ បន្ទាប់ពីប្ដីរបស់ខ្លួន ជាទីស្រឡាញ់ បានលួចមានសហាយស្មន់ជា មួយបងថ្លៃស្រីនោះ ។

ស៊ុន សូត្រច័ន្ទតារា បាននិយាយទាំងអួល ដើមកថា សាលាដំបូងខេត្ដតាកែវ បានចេញ សាលក្រមលែងលះជាប្ដីប្រពន្ធនិងគ្នារួចហើយ ប៉ុន្ដែប្ដីរបស់នាង សិដ្ឋ តិយ៉ាស័ក្ដិ បានចុះ ចេញពីផ្ទះចោលកូនប្រុស វ័យក្មេងទាំងពីរ នាក់ ដោយគ្មានការទទួលខុសត្រូវជាឪពុក នោះឡើយ ហើយសូម្បីតែលុយមួយរៀល ហែកជាបួន ក៏មិនទុកឱ្យកូនប្រុស ដើម្បី ចិញ្ចឹម បីបាច់នោះដែរ ។

ស្ដ្រីរូបនេះ ដែលបានអះអាងថា ប្ដីរបស់ នាងបានចាកចេញពីផ្ទះ គ្មានអាណិតកូន តូចៗទាំងពីរនាក់នោះ បន្ដរៀបរាប់ទាំងឈឺ ចាប់ថា ប្ដីរបស់ខ្លួនបានលួច ផិតក្បត់ជាមួយ បងថ្លៃស្រីកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១២កន្លងទៅ ហើយភស្ដុតាងពិតប្រាកដ ត្រូវបានបញ្ជាក់តាមវីដេអូឃ្លីបមួយ ដោយ មិនអាចប្រកែកបានឡើយ ។

ស្ដ្រីរូបនេះ បានចាត់ទុកថា គឺជាការឈឺចាប់បំផុត ជា ពិសេសឪពុកម្ដាយរបស់ខ្លួន ដែលមានកូន ទាំងពីរម្នាក់ ត្រូវប្រពន្ធលួចផិតក្បត់ និងម្នាក់ទៀត ត្រូវប្ដីលួចផិតក្បត់ ។

នាងបានបញ្ជាក់លាយឡំនិងសំលេងយំ ខ្លាំងៗថា “ខ្ញុំជាប្រពន្ធ មានការឈឺចាប់បំផុត ខ្ញុំឈឺចាប់ និងចង់សួរទៅស្ដ្រីទាំងអស់ តើ ឈឺចាប់យ៉ាងណា បើមានរឿងរ៉ាវកើតឡើង មកលើខ្លួនយ៉ាងនេះ” ។

បន្ទាប់ពីអតីតភរិយារបស់ខ្លួននៅបន្ដចោទ ប្រកាន់និងអះអាងថា មានវីដេអូឃ្លីបបញ្ជាក់ ពីការលួចសហាយស្មន់ផងនោះ លោកសិដ្ឋ តិយ៉ាស័ក្ដិ ដែលនៅតែអះអាង ពីភាពបរិសុទ្ធ របស់ខ្លួនថា មិនបានប្រព្រឹត្ដនូវទង្វើថោកទាប នោះ បានទាមទារឱ្យអតីតប្រពន្ធខ្លួនបង្ហាញ វីដេអូឃ្លីបនេះ រួចបង្ហោះលើបណ្ដាញសារ ព័ត៌មាន។ សិដ្ឋ តិយាស័ក្ដិ បានបន្ដអះអាង ថា “ខ្ញុំអត់មានសហាយស្មន់ ជាមួយបងថ្លៃ ស្រីនោះឡើយ ហើយខ្ញុំចង់ឱ្យបង្ហាញវីដេអូ ឃ្លីប មកចាក់ផ្សាយ” ។

បុរសពោះម៉ាយ ដែលមិនបានទទួលសិទ្ធិ ចិញ្ចឹមបីបាច់ថែរក្សាកូននោះ បានអះអាងថា កន្លងទៅអតីតប្រពន្ធរបស់ខ្លួនព្រមទាំងក្រុម គ្រួសារឪពុកម្ដាយក្មេក មិនដែលបានមក ជជែកវែកញែកទល់មុខរូបគេឡើយ ពោល ពួកគេបានតែទៅជួប ឪពុកម្ដាយរបស់ខ្លួនតែ ប៉ុណ្ណោះ ហើយថែមទាំងបង្ហាញវីដេអូឃ្លីប នោះទៅឱ្យឪពុកម្ដាយរបស់គេមើល ប៉ុន្ដែឮតែ សំឡេងនិងរូបភាពមើលមិនយល់ឡើយ។

សិដ្ឋ តិយ៉ាស័ក្ដិ ដែលអះអាងថា ជាបុគ្គ លិកនៅកន្លែងហ្គេម ជាន់ទី៣ ផ្សារសូរិយា ហើយទទួលបានប្រាក់ខែ ប្រហែល១០០ ដុល្លារនោះ នៅតែអះអាងថា ស្រឡាញ់ ប្រពន្ធ កូនមិនចង់បែកនោះឡើយ ប៉ុន្ដែបែរជាមាន ការចោទប្រកាន់រូបគេ ដែលមិនបានធ្វើសោះ ជាមួយបងថ្លៃស្រី ។

បើតាមសិដ្ឋ តិយ៉ាស័ក្ដិ បងថ្លៃស្រីឈ្មោះ កុយ រត្ន័ចិន្ដា ជាប្រពន្ធរបស់ស៊ុន ថារិទ្ធនោះ ក៏បានបដិសេធថា មិនមានសហាយស្មន់ជា មួយរូបគេដែរ ប៉ុន្ដែដោយសារតែ ការបង្ខំឱ្យ សារភាព ទើបបងថ្លៃស្រីរូបនេះ និយាយទាំង បំផ្លើសការពិតតែម្ដងទៅ ។ ប៉ុន្ដែនាងស៊ុន សូត្រច័ន្ទតារា ដែលបច្ចុប្បន្នមិនស្ដីនិយាយជា មួយនាង កុយ រត្ន័ចិន្ដា ព្រោះតែស្អប់នូវទង្វើ ថោកទាបខាងលើនេះ បានអះអាងថា នាង កុយ រត្ន័ចិន្ដា ពិតជាបានសារភាពថា លួច សហាយស្មន់ជាមួយប្ដីរបស់ខ្លួនមែន ។

បើតាមស៊ុន សូត្រច័ន្ទតារា រហូតមកដល់ បច្ចុប្បន្ននេះ បងប្រុសរបស់ខ្លួនស៊ុន ថារិទ្ធ បានរស់នៅជាមួយប្រពន្ធរបស់គាត់ នាងកុយ រត្ន័ចិន្ដា ជាធម្មតាវិញ ដោយនាងអះអាងថា ទទួលយកមនុស្សណា ដែលចេះទទួលកំហុស។

យោងតាមដីកាបង្គាប់របស់ចៅក្រម កែ សាខន សាលាដំបូងខេត្ដតាកែវ កាលពីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ចុះហត្ថលេខា និងត្រា ដោយក្រឡាបញ្ជីឌុក សារ៉ននោះ ទី១-បានសម្រេចឱ្យឈ្មោះស៊ុន សូត្រច័ន្ទ តារា និង សិដ្ឋ តិយ៉ាស័ក្ដិ ដាច់សមគ្គសង្វាក់ពី គ្នាតាមការព្រមព្រៀងគ្នារបស់គូភាគី ចាប់ ពីពេល នេះតទៅ,ទី២ ឈ្មោះស៊ុន សូត្រច័ន្ទ តារា ស្ថិតក្នុងភាពមេម៉ាយ ចំនួន១២០ថ្ងៃ តាមមាត្រា៩៥០ នៃក្រមរដ្ឋប្បវេណី ចាប់ពី ថ្ងៃនេះតទៅ,ទី៣ កូនពីរនាក់ គឺកូនទី១ ឈ្មោះ រិន ថនស័ក្កវិសាល ភេទប្រុស អាយុ ៣ឆ្នាំ និងកូនទី២ ឈ្មោះរិន ថនលីឡុង ភេទ ប្រុស អាយុ៦ខែ ប្រគល់ទៅឱ្យដើមចោទ ឈ្មោះស៊ុន សូត្រច័ន្ទតារា គ្រប់គ្រងចិញ្ចឹមបី បាច់រក្សាតទៅ តែឱ្យចុងចម្លើយឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ ផ្ដល់ប្រាក់អាហារកិច្ចចិញ្ចឹមកូន ទាំងពីរនាក់នេះ ក្នុងមួយខែ ចំនួន ៤សែន រៀល ចាប់ពីបំណាច់ខែវិច្ឆិកា ឆ្នាំ២០១២ រហូតដល់កូនទាំងពីរ មាននីតិភាព។

ដោយឡែកជុំវិញរឿងរ៉ាវ ដែលបានកើត ឡើងកាលពីវេលាម៉ោងប្រហែល៧និង១០ នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ នៅជាន់ទី៣ ផ្សារសូរិយា ដែលឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ បានចោទប្រកាន់អតីតប្រពន្ធ ម្ដាយ ក្មេក និងក្រុមគ្រួសារទៅជេរបញ្ចោពេលកំពុង ធ្វើការនោះ ត្រូវបានម្ចាស់ហាងទីតាំងហ្គេម ឈ្មោះហៀ សេង បាននិយាយថា សិដ្ឋ តិយ៉ា ស័ក្ដិ ត្រូវបានម្ដាយក្មេកចោលនិងចានដាក់ អំបិលម្ទេសមកលើរូបគេ ហើយនាំគ្នាជេរ បញ្ចោយ៉ាងចាស់ដៃទៀតផង ។

ហៀ សេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ឱ្យដឹងថា មុនដំបូងពួកគេមកចង់ ឱ្យសិដ្ឋ តិយ៉ាស័ក្ដិ ផ្ដិតមេដៃលើក្រដាសមួយ តែសិដ្ឋ តិយ៉ាស័ក្ដិ មិនព្រមស្រាប់តែពួកគេ ទាំង៤នាក់ជេរ សុទ្ធតែអាឆ្កែ ហើយភ្លាមៗ នោះ ស្ដ្រីជាម្ដាយក្មេក ក៏បានចោលចានដាក់ អំបិលម្ទេសមកលើស័ក្ដិទៀតផង ។

បើតាម ហៀ សេង ម្ចាស់ហាងដែលមានតូបនៅក្បែរ នោះ ព្រមទាំងមន្ដ្រីសន្ដិសុខ អាចធ្វើជាសាក្សី បាន ចំពោះរឿងរ៉ាវទាំងនេះ ។ ជាមួយគ្នានេះនៅ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នាងស៊ុន សូត្រច័ន្ទតារា ក៏បានសរសេរលិខិត មួយច្បាប់ មាន៤ ទំព័រ បន្ដ បកស្រាយជា ពិសេសផ្ញើសារទៅឪពុកម្ដាយក្មេករបស់ខ្លួន គឺលោក សិដ្ឋ សុខរិន ជាចៅសង្កាត់ប្អេរ ក្រុង កំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង និងអ្នកស្រីយឹម ឆែម ។

នាងស៊ុន សូត្រច័ន្ទតារា បានរៀប រាប់ថា “ពេលនេះ ខ្ញុំសូមហៅប៉ាម៉ាកដូចមុន ដដែល ព្រោះកូនគិតថា ប៉ាម៉ាក់គ្មានកំហុស ដែលប៉ាម៉ាក់ ស្រឡាញ់កូនប្រុសខ្លួនយ៉ាង ងងិតងងុលយ៉ាងនេះ ។ ប៉ាម៉ាក់ដឹងទេថា វា អយុត្ដិធម៌ណាស់ សម្រាប់ខ្ញុំនិងចៅទាំងពីរ របស់ប៉ាម៉ាក់ ហើយអយុត្ដិធម៌ណាស់ សម្រាប់ លោកប៉ា ស៊ុន ថនរបស់ខ្ញុំនិងម៉ាក់ កែវ សុផា ដែលម្នាក់ៗគិតថា ពួកគាត់ទាំងពីរជាមនុស្ស អាងអំណាចបុណ្យស័ក្ដិទ្រព្យសម្បត្ដិ ប៉ុន្ដែ មិនដូច្នេះឡើយ គឺពួកគាត់ទាំងពីរជាប៉ាម៉ាក់ ដ៏ល្អបំផុត និងចេះបង្រៀនកូនឱ្យហ៊ានប្រឈម មុខគ្រប់ឧបសគ្គរឹងប៉ឹងនិងមិនត្រូវទន់ជ្រាយ ដោយសារមនុស្សប្រុសផិតក្បត់” ។

នាងស៊ុន សូត្រច័ន្ទតារា បានរៀបរាប់ ទៀតថា “រឿងរូបវីដេអូឃ្លីប ខ្ញុំចង់ឱ្យមើល ដែរ ប៉ុន្ដែវាអាក្រក់មើល ហើយវាឈឺចាប់ ណាស់ សម្រាប់ខ្ញុំជាប្រពន្ធ ។ ខ្ញុំសូមឱ្យ ទេវតាមានភ្នែកមើលឃើញថា ខ្ញុំនិងកូនតូចៗ ឈឺចាប់ប៉ុណ្ណា ដែលមានឪពុកចិត្ដជាចោរ ល្មោភស្រេកឃ្លានតណ្ហាភ្លេចអស់ប្រពន្ធកូន ថែមទាំងជេរប្រមាថមើលងាយអ្នកមានគុណ ទាំងពីរទៀត គេជេរម្ដាយខ្ញុំ ម្ដាយខ្ញុំខំធ្វើ ស្រែឱ្យវាស៊ីបាយ ៤ឆ្នាំ តែវាសងម្ដាយខ្ញុំវិញ ដោយពាក្យជេរ ” ។

ស្ដ្រីមេម៉ាយកូនពីរក្មេងខ្ចីរូបនេះ បានបន្ដ ថា នាងខ្ញុំជាបុគ្គលិកនៅផ្សារសូរិយា ជា ជាងធ្វើក្រចកនិងសក់ នៅជាន់ទី១ តាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ២០១២ ហើយរឿង រ៉ាវប្រវត្ដិស្នេហារបស់យើង ជូរចត់ណាស់ ទំរាំបានរៀបការ ហេតុអ្វីប្ដីប្រហារដោយ អំពើផិតក្បត់អសីលធម៌បែបនេះ ។ កូនរបស់ យើងគ្មានកំហុស ហើយហេតុអ្វីពួកវាជួប រឿងបែបនេះទៅវិញ ប្ដីជាអ្នកខុស ទាញគេ ឱ្យខុសអស់ ។

មជ្ឈដ្ឋានមួយចំនួន ដែលបានតាមដាន រឿងអាស្រូវសហាយស្មន់រវាងសាច់ថ្លៃនិង សាច់ថ្លៃក្នុងក្រុមគ្រួសាររបស់លោកស្នង ការរងខេត្ដតាកែវ បានផ្ដល់ជាយោបល់ឱ្យ ភាគីទាំងពីរបន្ដចរចាទល់មុខ ដោយមាន អ្នកសម្របសម្រួលក្រែងលោហ៍ អាចបញ្ចប់ បញ្ហានិង អាចវិលទៅរកការរស់នៅជាមួយ គ្នាបីបាច់ ថែរក្សាកូនប្រុសទាំងពីរនាក់ ដែល មិនដឹងអី ពីព្រោះធ្លាប់រស់នៅជាមួយគ្នាជាង ៤ឆ្នាំមកហើយ មិនដែលមានបញ្ហា ហេតុអ្វី ក៏កើតមានរឿងបែបនេះ ម្នាក់ៗគិតតែចង់ យកត្រូវរៀងៗខ្លួន គួរស្វែងរកដំណោះស្រាយ កណ្ដាលណាមួយទទួលបានជោគជ័យនិង ឈ្នះទាំងសងខាងវិញ ពិតជាល្អ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>