Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ខៀវ កាញារីទ្ធៈ រាជរដ្ឋាភិបាល មិនអាចលូកដៃ ចូលក្នុងប្រព័ន្ធតុលាការ ចំពោះករណី សម រង្ស៊ី និងម៉ម សូណង់ដូ ទេ

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង អះអាងនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ថា រាជរដ្ឋាភិ បាល មិនអាចលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការ ដើម្បីស្នើឲ្យដោះលែងអ្នកទោសលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ បានទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍នៅក្នុងពិធី សម្ពោធ ស្តូបអ្នកកាសែតដែលបាត់បង់ជីវិតនៅក្នុងទសវត្សរ៍ទី៧០ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ថា ចំពោះ ករណីលោក សម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី និងលោក ម៉ម សូណង់ដូ ជានាយកស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ ពួកគេជាប់ទោសពុំមែនជាលក្ខណៈនយោបាយទេ ដោយសារតែ ពួកគេប្រព្រឹត្តនូវទោសកំហុសផ្សេងៗគ្នាដែលប៉ះពាល់ទៅដល់កិត្តិយសង្គម។

លោកបញ្ជាក់ថា «ការកាត់ទោសលោក សម រង្ស៊ី ក្នុងករណីក្លែងលិខិត សាធារណៈ និងបំផ្លាញទ្រព្យសម្បត្តិសា ធារណៈ។ ចំពោះលោក ម៉ម សូណង់ដូវិញ កាត់ទោសក្នុងករណីបំផុសប្រជាជនឲ្យបង្កើតតំបន់អបគមន៍»។

លោកបន្តថា ចំពោះបញ្ហានេះ ពួកគេត្រូវតែរកមេធាវី ដើម្បីការពារក្តីបន្តទៀត ហើយឲ្យរាជរដ្ឋាភិបាល មិនអាច លូកដៃចូលទៅក្នុងសំណុំរឿងទាំងនេះ ដែលជាដែនសមត្ថកិច្ចឯករាជរបស់ស្ថាប័នតុលាការបានឡើយ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>