ភ្នំពេញៈ ទស្សនវិស័យសាជីវកម្ម របស់ក្រុមហ៊ុនហ្រ្គីនភីស អ៊ីនធើណេសិនណលខបភើរេសិន (GPI) គឺជាការចូលរួមជួយសង្គមតាមរយៈការនាំចូលជីសរីរាង្គ ដែលមានគុណភាពខ្ពស់ពីប្រទេសជប៉ុន សម្រាប់ការជួយលើកកម្ពស់វិស័យ កសិកម្មនៅកម្ពុជា ។
ការសម្រេចបាននូវទស្សនវិស័យនេះ ដោយសម្អាងទៅលើការយកចិត្តទុកដាក់ជំរុញ ការផ្សព្វផ្សាយការបម្រើសេវាកម្ម ចែកចាយ និងការចូលរួមផ្តល់ជាគំនិតយ៉ាងប្រាកដប្រជា ពីប្រជាកសិករពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាអ្នកប្រើប្រាស់ ជីសរីរាង្គនេះ ។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GPI បាននឹងកំពុងទទួលនូវការគាំទ្រពី ប្រជាកសិករ ម្ចាស់ចម្ការធំៗ សម្រាប់ដំណាំ ស្រូវ និងដំណាំចម្ការគ្រប់ប្រភេទ យ៉ាងច្រើនលើសលប់ ហើយយើងទាំងអស់គ្នាបាននិងកំពុងធ្វើដំណើរជាមួយគ្នា ដើម្បីឆ្ពោះទៅរកភាពរុងរឿងនៅពេលអនាគត ។
សារៈសំខាន់ជីទឹកសរីរាង្គ សាគូរ៉ា
ការប្រើប្រាស់ជីទឹកសរីរាង្គសាគូរ៉ា គឺជាវិធីសាស្រ្តមួយអាចជួយបង្កើនជីវជាតិដី ដែលគេនិយមបំផុត នាពេលបច្ចុប្បន្ននេះ ។ ជីទឹកសរីរាង្គសាគូរ៉ា លាយជាមួយទឹក ស្រោច ឬ បាញ់ទៅលើគុម្ពរុក្ខជាតិ អាចជួយបង្កើនប្រព័ន្ធឫសនៃ រុក្ខជាតិគ្រប់ប្រភេទឲ្យមានកាន់តែច្រើនធ្វេរដង ហើយតាមរយៈប្រព័ន្ធឫសទាំងនេះ ជួយជំរុញឲ្យរុក្ខជាតិឆាប់ ស្រូបបាននូវជីវជាតិពីជីនេះ ដើម្បីជួយទ្រទ្រង់ដើមបង្កើនការលូតលាស់ឲ្យបានយ៉ាងឆាប់រហ័ស ។
ម៉្យាងវិញទៀត ការប្រើប្រាស់ជីទឹកសរីរាង្គនេះ មិនបង្កឲ្យមានផលប៉ះពាល់ធ្វើឲ្យខូចគុណភាពដីឡើយ ។ ផ្ទុយទៅវិញ ការប្រើប្រាស់ជីសរីរាង្គបានជួយកែប្រែគុណភាពដី ឲ្យវិលទៅរកបែបធម្មជាតិបានប្រសើរឡើងវិញ ។
ជាពិសេសជីសរីរាង្គមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ផ្ទាល់ ។ រាល់ផលិតផលនៃដំណាំទាំងឡាយ ដែលកើតចេញពីការដាំដុះ ដោយប្រើប្រាស់ជីសរីរាង្គ ត្រូវបានធានាថា គ្មានជាតិគីមី អាចជួយទ្រទ្រង់ដល់សុខភាពរស់នៅប្រចាំថ្ងៃ ដែលជាតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប។
ជីទឹកសរីរាង្គ សាគូរ៉ា មានលក់នៅតាមដេប៉ូនៃបណ្តាខេត្ត ហើយក៏អាចរកទិញដុះនិងរាយនៅស្នាក់ការកណ្តាលក្រុមហ៊ុន Green Peace International Cooperation អាសយដ្ឋាន ផ្ទះលេខ ៣០K ផ្លូវលេខ ២៦៥ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 012 888 987 / 097 5 888 987,
E-mail:gpicorporation@gmail.com៕