Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

NOKIA ផ្ដល់វត្ថុអនុស្សាវរីយ៍ ជូនដល់អតិថិជន ក្នុងឱកាស រដូវបុណ្យភ្ជុំបិណ្ឌ

$
0
0

ភ្នំពេញ៖ នៅក្នុងអំឡុង រដូវបុណ្យភ្ជុំឆ្នាំនេះក្រុមហ៊ុន Nokiaបានអនុវត្ត កម្មវិធីពិសេស មួយ គឺផ្តល់កាដូអនុស្សាវរីយ៍ ដល់អតិថិជន ដែលបានជាវផលិតផល Nokia ម៉ូដែលណាមួយ ពីហាងទូរស័ព្ទចំនួនបី នៅក្នុងរាជធានីភ្នំពេញ មានដូចជា៖

-ហាងNokia Store ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ក្បែរវិមានឯករាជ្យ
-ហាងទូរស័ព្ទដៃគូរបស់  Nokia យីហោ“គីរីរម្យ” ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស ទល់មុខអគារ 42 Tower
-ហាងទូរស័ព្ទដៃគូរបស់ Nokia យីហោ“ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះសីហនុក្បែរ វិមានឯករាជ្យ ។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជា និងឡាវបានបញ្ជាក់ថា កម្មវិធីខាងលើផ្តល់ ជូន អតិថិជនចាប់ ពីថ្ងៃទី៤-១០តុលា ឬរហូតដល់វត្ថុអនុស្សាវរីយ៍ អស់ពីស្តុក។ លោកក៏បាន បញ្ជាក់បន្ថែមទៀតថា វត្ថុអនុស្សាវរីយ៍ ទាំងនោះមានបីមុខ គឺអាវយឺត កែវទឹក និងអាវភ្លៀង ។ អាវយឺតសម្រាប់ ផ្តល់ជូនអតិថិជន ដែល ទិញ Nokia តំលៃ៥០ដុល្លារ ចុះក្រោម ។ កែវទឹកសម្រាប់ផ្តល់ ជូនអតិថិជនដែលទិញ Nokia តំលៃចន្លោះពី ៥១-៩០ ដុល្លារ។ រីឯអាវភ្លៀងវិញ គឺសម្រាប់ផ្តល់ជូនអតិថិជន ដែលទិញNokia តំលៃចាប់ពី៩១ដុល្លារ ឡើងទៅ។

គួរបញ្ជាក់ផងដែរថា Nokia លក់ដាច់បរិមាណច្រើនជាងគេបង្អស់ នៅប្រទេសកម្ពុជា។ ក្រៅពីផ្តល់ជូននូវ រង្វាន់ ផ្សេងៗតាមរូបភាពចាប់ ឆ្នោតផ្តល់សំណាង និងវត្ថុអនុស្សាវរីយ៍ នៅនឹងកន្លែងលក់ Nokia តែងតែបាន បន្តផ្តល់ ជូននូវផលិតផល ទូរស័ព្ទកាន់តែល្អប្រសើរ ឡើងជាបន្តបន្ទាប់។ ថ្មីៗនេះNokia បានផ្តល់ជូននូវ ស្មាតហ្វូនស៊េរី Asha Touch តំលៃទាបសមរម្យ គឺNokia Asha 305 ស៊ីមពីរ និងNokia Asha 311មានWifi ដែលកំពុងតែពេញនិយម យ៉ាងខ្លាំង ពីសំណាក់យុវជន នាពេលបច្ចុប្បន្ន៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>