កោះកុងៈ ស្ដ្រីមេម៉ាយម្នាក់ ដែលមានជីវភាពក្រីក្រ មានកូន៥នាក់ក្នុងបន្ទុក និង មួយទៀត ក្នុងពោះ (៦ខែ) រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលប្តី ទើបនឹងរត់ចោល ត្រូវបានកាកបាតក្រហម និងអនុសាខាកាក់បាទ ក្រុងខេមរៈភូមិន្ទ នាំអំណោយមួយចំនួន ទៅឧបត្ថម្ភ ជួនហើយ កាលពីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។
ស្រ្តីមេម៉ាយ មានឈ្មោះ គឹម សាញ់ អាយុ៤១ឆ្នាំ បានសុំសំយាបផ្ទះគេស្នាក់នៅ នៅក្នុងភូមិ៣សង្កាត់ ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទ ដោយប្រកបរបរ ដើររើសអេតចាយ និងដើរស៊ីឈ្នួលប៉ោកខោអាវ ដើម្បីយកលុយចិញ្ចឹមកូន។
លោក ហាក់ ឡេង អនុប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងខេមរៈភូមិន្ទ បានឱ្យដឹងថា ដោយទទួលព័ត៌មាន ភ្លាមក្រុមកាក់បាទក្រហម បានរួមមត្ដិគ្នា នាំនូវអំណោយទាំងនេះ មកភ្លាម មិនបង្អង់យូរឡើយ ដើម្បីឱ្យគាត់ បានដោះស្រាយ នៅក្នុងជីវភាព បានមួយគ្រា នៅពេលក្រុមគ្រួសារ របស់គាត់ កំពង់ជួបប្រទះ នៅភាពលំបាក។
គួរបញ្ជាក់ថា អំណោយទាំងនោះមាន-អង្ករ១បាវ ៥០គក-ត្រីខ១ឡូ- ទឹកស៊ីអ៊ីវ ១យួ-ទឹកត្រី១យួ- អំបិល១ គក-ស្ករស១គក-ម៉ី៥០កញ្ចប់-ប្រេងឆា១ដប-ខ្ទឹមស១គក-សារុង២-ក្រមា៣-អាវយីត២-ថ្នាំពេទ្យ៥ប្រអប់-។ មិនតែប៉ុណ្ណោះ លោក អ៊ុន ឆាលី ប្រធានគណៈគម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ដឧបត្ថម្ភ ថវិកា ៤ម៉ឺនរៀល និង អនុសាខាកាកបាទក្រហម ក្រុងខេមរៈភូមិន្ទ ឧបត្ថម្ភនូវថវិកា ៨ម៉ឺនរៀល ហើយលោក នាម យ៉ុងចៅសង្កាត់ ស្មាច់មានជ័យឧបត្ថម្ភ ២ម៉ឺនរៀល និង លោក ប៊ុន លើត អភិបាលខេត្ដកោះកុង ឧបត្ថម្ភ ថវិកា១០ ម៉ឺនរៀលផងដែរ ៕