Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទយកការណ៍៖ សៀវភៅ «សម្តេច សីហនុ ឥស្សរអមតៈ» លក់ដាច់ច្រើន

$
0
0

ភ្នំពេញ៖ អារម្មណ៍ប្រតិកម្មពីមេដឹកនាំធំៗ និងសារ ព័ត៌មានធំៗ នៅក្នុងពិភពលោក ត្រូវបានចងក្រងនៅក្នុងសៀវ ភៅ ដែលមានចំណងជើងថា៖«សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរអមតៈ»។ សៀវភៅនេះត្រូវបានគេដាក់ លក់នៅលើទីផ្សារតាំងពីថ្ងៃទី៣១ ខែមករា មកម្ល៉េះ។ ក្នុងរយៈពេលតែជិត១សប្តាហ៍ប៉ុណ្ណោះ សៀវភៅច្រើនពាន់ ក្បាលត្រូវបានលក់ដាច់អស់។

នៅក្របខាងមុខ នៃសៀវភៅ ក្រោមចំណងជើងថា ៖ សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរជនអមតៈ អ្នកនិពន្ធបង្ហាញព្រះឆាយាល័ក្ខណ៍សម្តេចព្រះបាទ នរោត្តម សីហនុ កំពុងធ្វើគារវៈកិច្ចទៅកាន់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជាមួយនឹងព្រះភ័ក្រញញឹមពព្រាយ ។ រីឯ នៅក្របខាងក្រោយ នៃសៀវភៅ អ្នកនិពន្ធបង្ហាញបទចម្រៀងមួយបទដែលជាព្រះរាជនិពន្ធ និងព្រះសូរសៀងផ្ទាល់របស់អង្គសម្តេចឪផងដែរ។ លោក អាង គីម អ៊ាង ប្រធានទីភ្នាក់ងារទេសចរណ៍ Great Angkor Tour និងជាអ្នកផ្តូចផ្តើមចងក្រងសៀវភៅនេះឡើង បានពន្យល់ពីអត្ថន័យ នៃ ចំណងជើងនេះថា៖«ចំណងជើងចង់បង្ហាញថា ព្រះកាយរបស់ព្រះអង្គឃ្លាតឆ្ងាយទៅមែន។ ប៉ុន្តែសមិទ្ធផល ស្នា ព្រះហស្ថ គំនិត មនោគមន៍វិជ្ជារបស់ព្រះអង្គស្ថិតនៅជានិរន្ត»។

សៀវភៅដែលមានកម្រាស់១៨៦ទំព័រនេះ បានច្របាច់បញ្ចូលព័ត៌មានជាច្រើន ដែលបាននិយាយអំពីសម្តេច ព្រះ បាទ នរោត្តម សីហនុ ក្នុងអំឡុងពេល ដែលព្រះអង្គនៅមានព្រះជន្ម និងនៅពេលដែលព្រះអង្គយាងសោយ ទិវង្គត។ អ្នកនិពន្ធ បានដកស្រង់សម្តីមេដឹកនាំក្នុងប្រទេស ក្រៅប្រទេស មេដឹកនាំសាសនា មេដឹកនាំអង្គការ សង្គមស៊ីវិល រួមទាំងសម្តីរបស់ប្រជានុរាស្ត្រតូចតាច ដែលបានសម្តែងសមានចិត្ត ចំពោះសម្តេចព្រះបាទនរោត្តម សីហនុ។ មិនមែនតែមេដឹកនាំទេ ដែលបាននិយាយអំពីអង្គសម្តេចឪនោះ សូម្បីតែសារព័ត៌ក្នុងស្រុក ក្រៅប្រទេស ពីគ្រប់ទ្វីប នៃពិភពលោកក៏បាននិយាយអំពីការយាងចូលទិវង្គតរបស់ព្រះអង្គដែរ។

ក្រៅពីប្រតិកម្មនានា អ្នកនិពន្ធបានធ្វើបទសម្ភាសជាមួយគ្រួសាររាជវង្សនិយាយពីជីវិតប្រចាំថ្ងៃរបស់ព្រះអង្គ ធ្វើបទ វិភាគនិយាយពីភាពអស្ចារ្យរបស់អតីតព្រះមហាក្សត្រ។ អ្វីដែលគេមិនដែលដឹង ដូចជា ព្រះអង្គ ចេះធ្វើម្ហូប ចេះ និយាយ៤ភាសា ព្រះអង្គមានព្រះទ័យចង់ក្លាយព្រះកាយទៅជាគ្រូអក្សរសាស្រ្ត សុទ្ធតែត្រូវបាននិយាយនៅក្នុង សៀវភៅនេះ។

លោក ម៉ម ឡងឌី គរុសិស្ស នៃវិទ្យាស្ថានអប់រំនៅទីក្រុងភ្នំពេញ ដែលកំពុងទិញសៀវភៅនៅម្តុំវត្តលង្កាបាននិយាយថា លោកមានសន្តានចិត្តជាមួយសម្តេចតា នរោត្តម សីហនុ អ៊ីចឹងហើយឲ្យតែមានឯកសារទាក់ទងនឹងព្រះអង្គលោកតែងតែទិញទុកជាឯកសារ។

កាន់សៀវភៅមើលចុះមើលឡើងមួយសន្ទុះ និសិត្សឡងឌីក៏សម្រេចចិត្តទិញមួយក្បាលតម្លៃ៤ដុល្លារ ហើយបន្ទាប់មកលោកសន្យាថា នឹងអានវាឲ្យចប់ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ។

លោក ជែន អ្នកលក់សៀវភៅនៅក្បែរវត្តលង្ការនៅក្នុងទីក្រុងភ្នំពេញបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុង ក្រោយនេះ ប្រជាជនគ្រប់ស្រទាប់វណ្ណៈនាំគ្នាមកទិញសៀវភៅនេះ ដើម្បីចង់ដឹងពីប្រវត្តិរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។ លោក ជែន បញ្ជាក់ថា ៖ «មនុស្សទាំងក្មេង ចាស់ ស្រីប្រុសមកទិញសៀវភៅនេះច្រើន ណាស់»។

អ្នកស្រី វណ្ណដេត អាយុជាង ៥០ឆ្នាំ ជាអ្នកលក់ដូរម្នាក់ បាននិយាយប្រាប់ថា គ្រាន់តែគាត់ឮថា មានសៀវភៅសរ សេរពីក្សត្រ នរោត្តម សីហនុ ដាក់លក់នោះ អ្នកស្រីបានទៅទិញយកមកអានភ្លាម។ បន្ទាប់ពីអាន បានជិតពាក់ កណ្តាលសៀវភៅរួចមក អ្នកស្រីគិតថា សៀវភៅនេះ មានសារៈប្រយោជន៍សម្រាប់ទុកជាឯកសារទៅថ្ងៃក្រោយ។ ក្រៅពីបញ្ហានយោបាយ អ្នកស្រី វណ្ណដេត និយាយថា៖«ខ្ញុំអានសៀវភៅនេះរួច ទើបខ្ញុំដឹងថា ព្រះមហាក្សត្រខ្មែរ ចេះធ្វើម្ហូបដែរ»។

សៀវភៅ សម្តេចព្រះបាទ នរោត្តម សីហនុ ឥស្សរជនអមតៈ មាននិយាយពីរឿងរ៉ាវច្រើនគួរសម ប៉ុន្តែផ្នែកដែលធ្វើឲ្យអ្នកស្រីរន្ធត់ខ្លាំងជាងគេគឺបទចម្រៀងនៅផ្នែកខាងក្រោយនៃគំរបសៀវភៅដែលជាព្រះរាជនិពន្ធ និងព្រះសូរ សៀងរបស់អង្គសម្តេចឪ ក្រោមចំណងជើងថា លាហើយកម្ពុជា Goodbye Cambodia។

បន្ទាប់ពីអានបទចម្រៀងនេះចប់ភ្លាម ទឹកភ្នែកអ្នកស្រី វណ្ណដេត ក៏ហូរចេញមកដោយមិនដឹងខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>