ភ្នំពេញ៖ ប្រធានគណៈ មេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា លោកប៊ុន ហុន នៅថ្ងៃសុក្រទី ៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានអំពាវនាវ ជាថ្មីម្តងទៀត ដល់បណ្តាសមាជិក គណៈ មេធាវីពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការរកឃើញ សកម្មផ្សព្វផ្សាយតាម ប្រព័ន្ធព័ត៌មានខ្លះផ្ទុយនឹងខ្លឹមសារ ច្បាប់ ដែលនាំឱ្យមាន ការភ័ន្តច្រឡំ។
ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក ប៊ុន ហុន បានបញ្ជាក់ថា វិជ្ជាជីវៈ មេធាវី ជាវិជ្ជាជីវៈថ្លៃថ្នូ។ លោក បានស្នើថា មិនត្រូវផ្សព្វផ្សាយ ពាណិជ្ជកម្មខ្លួនឯងនោះ ឡើយ ទោះក្នុងករណីណាក៏ដោយ។