- នាំមកជូនត្រីនាគប្រវែង ១ម៉ែត្រ ២តឹក មួយគូតម្លៃត្រឹមតែ ៣០០ដុល្លារ
ភ្នំពេញៈ ចម្លាក់ព្រែកកាំពី ជាប្រភពចម្លាក់ ដែល ធ្វើចេញពីឈើនាងនួន ជារូបសត្វផ្សេងៗ យ៉ាងល្អប្រណីត សាកសម បំផុតសម្រាប់គេហដ្ឋាន ឬដាក់តាំងនៅក្នុងបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវជាដើម។
ចម្លាក់ចេញពីឈើដ៏ប្រណីតនេះ រួមមានដូចជា សត្វត្រី សេះ សត្វផ្សោត ហើយក៏មានឆ្លាក់ជាផ្លែត្រប់ ផ្លែល្ពៅ និងផ្កាឈូកផងដែរ។ ចម្លាក់ទាំងអស់នេះ មានក្បូរក្បាច់រចនាប្រកបដោយការអត់ធ្មត់ និងប៉ិនប្រសប់ របស់កូនខ្មែរ នៅក្នុងឃុំព្រែកកាំពី ស្រុកក្រគរ ខេត្តក្រចេះ ពោលគឺនៅតំបន់រមណីយដ្ឋាន អន្លង់ផ្សោតតែម្តង។ អ្វីដែលកាន់តែពិសេសនោះ ចម្លាក់ព្រែកកាំពី បាននាំយកចម្លាក់ត្រីប្រវែង ១,២ម៉ែត្រ តម្លៃត្រឹមតែ៣០០ដុល្លារ ប៉ុន្តសម្រាប់អ្នកទូរស័ព្ទមកដំបូងគេ នឹងបញ្ចុះតម្លៃ១០ដុល្លារបន្ថែមទៀត។
តែនៅពេលនេះ ផលិតចម្លាក់ទាំងអស់នេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាជិះរថយន្ត ទៅខេត្តក្រចេះ លើចម្ងាយ ផ្លូវ ដ៏វែងឆ្ងាយ ដើម្បីរកជាវផលិតផលចម្លាក់ទាំងអស់នេះឡើយ។ ប្រសិនបើលោកអ្នកចង់បានផលិតផលចម្លាក់ ដ៏ល្អប្រណីត សម្រាប់គេហដ្ឋានដ៏ឧត្តមរបស់លោកអ្នក ក៏ដូចជាគាំទ្រដល់ស្នាដៃ ដ៏ប៉ិនប្រសប់របស់កូនខ្មែរនោះ សូមទាក់ទងទូរស័ព្ទលេខ ០៨៨ ៨៨៤ ៨៨៤ ០-០៧០ ៧២៦ ៧២៦ យើងខ្ញុំនឹងយកជូនលោកអ្នកភ្លាម ជាមួយនិងតម្លៃសមរម្យ៕