Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមប្រឆាំងៈ អាស្សាដបាត់បង់ ឱកាសដោយមិន ឆ្លើយតបចំពោះ សំណើធ្វើកិច្ចចរចា

$
0
0

ដាម៉ាសៈ ប្រធានក្រុមប្រឆាំងប្រចាំនៅប្រទេសស៊ីរី លោក Moaz al-khatib បាននិយាយកាលពីយប់ថ្ងៃអាទិត្យ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សាអាល់អាស្សាដ កំពុងបាត់បង់ ឱកាសដ៏កម្រ ដោយពុំបានឆ្លើយតប ចំពោះសំណើធ្វើកិច្ចចរចារបស់លោកក្នុងពេលថ្មីៗនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ បានឲ្យដឹងថា លោក Al-kha tib បានបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook លោក Al-Khatib បាននិយាយថា មេដឹកនាំរដ្ឋាភិបាល បានឆ្លើយតបសារដោយភាពអវិជ្ចមានយ៉ាងខ្លាំង ទៅកាន់ភាគីទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានបោះបង់ឱកាសដ៏កម្រមួយនេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Al-Khatib បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយនូវការទទួលយក និងត្រៀមខ្លួនជាស្រេចក្នុងការអង្គុយរួមតុជាមួយអ្នកតំណាងរបស់រដ្ឋាភិបាលស៊ីរី ក្នុងការធ្វើកិច្ចចរចា ដោយដាក់ លក្ខខណ្ឌមួយគឺ ការស្នើសុំដោះលែងមនុស្ស ១៦០ពាន់នាក់ដែលបានជាប់ឃុំឃាំងក្នុងពន្ធធនាគារ។ ជាមួយគ្នានេះដែរ លោកបានទាមទារធ្វើកិច្ចចរចាជាមួយអនុប្រធានាធិបតីស៊ីរី លោកFaroug Al-sharaa ដែល ជាអ្នកដំណាងឲ្យរដ្ឋាភិបាល។

ការពិតទៅមេដឹកនាំរដ្ឋាភិបាលពុំទាន់ឆ្លើយតបតាមការផ្តួចផ្តើមគំនិតនៅឡើយ ប៉ុន្តែអ្នកវិភាគ និងមន្ត្រីមួយចំនួន បាននិយាយថា កិច្ចចរចានេះ មិនគួរមានការដាក់លក្ខខណ្ឌមុននោះទេ។ ជាមួយគ្នានេះដែរ លោក Al-Khatib បាននិយាយថា លោកបានអំពាវនាវរកកិច្ចចរចា ព្រមទាំងបានចោទប្រកាន់រដ្ឋាភិបាលថា កំពុងព្យាយាមពន្យារ ពេលវេលាទៅលើកិច្ចចរចា ដែលឥតប្រយោជន៍។

ដោយឡែកដំណាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Miqdad បាននិយាយថា កិច្ចចរចាទាក់ទងនឹងការបញ្ចប់វិបត្តិត្រូវតែធ្វើឡើងក្នុងប្រទេសស៊ីរី ហើយដឹកនាំដោយជនជាតិស៊ីរី ផ្ទាល់តែម្តង។ លោកបានសង្កត់ធ្ងន់ថា គោល ការណ៍សំខាន់សម្រាប់កិច្ចចរចាត្រូវអាស្រ័យទៅលើ កម្មវិធីគោលនយោបាយសមាហរណកម្ម ដែលទើបតែរៀបរៀងឡើងដោយលោក អាស្សាដ នាពេលថ្មីៗនេះ៕

Photo by DAP-NEWS

លោក Moaz al-khatib


Viewing all articles
Browse latest Browse all 8042

Trending Articles