Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមការងារ ថ្នាក់កណ្តាល CPP ដឹកនាំ ក្រុមគ្រូពេទ្យ ខ្មែរឥស្លាម ចុះពិនិត្យ ជំងឺជូន ប្រជាពលរដ្ឋ នៅតំបន់ក្តុល

$
0
0

កំពង់ឆ្នាំងៈ ក្រុមការងារ ថ្នាក់កណ្តាល គណបក្សប្រជាជន (CPP) ជាច្រើននាក់ រួមជាមួយ មន្រ្តីមូលដ្ឋាន និងយុវជនស្ម័គ្រចិត្ត សម្តេចតេជោ មួយចំនួនដែរនោះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ បានដឹកនាំ ក្រុមគ្រូពេទ្យខ្មែរឥស្លាម ចុះពិនិត្យជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិចំនួន៦ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យុទ្ធនាការនេះ ដឹកនាំដោយ មន្រ្តីចម្រុះ រួមមាន លោក ម៉ាត់ ម៉ូត ក្រុមប្រឹក្សាខេត្ត, លោក សុះ មុះសិន រដ្ឋលេខាធិការ ក្រសួង ធម្មការ និងសាសនា, លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការ ក្រសួង សុខាភិបាល ។

លោក ម៉ាត់ ម៉ូត បានជំរុញឱ្យ បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺ ហើយគ្មានលទ្ធភាព ទៅព្យាបាល នៅមន្ទីរពេទ្យ រាយការណ៍ មកក្រុមការងា ដើម្បីក្រុមការងារCPP រកមធ្យោបាយ បញ្ជូនពួកគាត់ ទៅមន្ទីរពេទ្យ និង ជួយសង្រ្គោះ ឱ្យបានទាន់ពេលវេលា ។ លោកក៏ បានសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់ អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។

លោក ស្លូត សំបូរ បានកោតសរសើរដល់ សមាគមគ្រូពេទ្យឥស្លាម កម្ពុជា ដែលបានសហការជាមួយ ក្រុមការងារថ្នាក់កណ្តាលCPP ក្នុងការ យកចិត្តទុកដាក់ អំពីសុខមាលភាព របស់ប្រជាពលរដ្ឋ នៅតំបន់ក្តុលនេះ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការលើកនេះ ក្រុមគ្រូពេទ្យពិនិត្យជំងឺជូនប្រជាពលរដ្ឋ បានចំនួន៦៧៥នាក់ ក្នុង០៦ភូមិ នៅតំបន់ក្តុល ឃុំក្រាំងស្គារ នៅក្នុងវិហារអ៊ីស្លាម ភូមិដំណាក់ខ្លុង លើជំងឺទូទៅ ៣៦០នាក់ ជំងឺភ្នែក ១១៥នាក់ ជំងឺរោគស្ត្រី ៨៣ នាក់ ជំងឺកុមារ ៧០នាក់ ជំងឺមាត់-ធ្មេញ ៤០នាក់ ផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles