Quantcast
Viewing all articles
Browse latest Browse all 8042

ថៃ និង អាមេរិក ធ្វើសមយុទ្ធយោធា Cobra Gold 2013

បាងកកៈ ការធ្វើសមយុទ្ធយោធាអន្តរជាតិប្រចាំឆ្នាំ រវាងកងទ័ពថៃ និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធដ៏ស្អិតល្មួត មានឈ្មោះថា Cobra Gold 2013 បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់កងកម្លាំងយោធាប្រមាណជា ១៣ពាន់នាក់ ដែលមកពី សហរដ្ឋអាមេរិក និងថៃ ដែលជាប្រទេសម្ចាស់ផ្ទះ រួមទាំងបណ្តាប្រទេសនៅអាស៊ីផ្សេងទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា តំណាងមេបញ្ជាការជាន់ ខ្ពស់ប្រចាំប្រទេសថៃ លោក Yuthana Fakpon-ngarm រួមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេស ថៃ លោក Kristie Kenney បានធ្វើជាអធិបតីបើកកម្មវិធី នៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ក្នុងទីក្រុង ឈៀងមៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ។

ការធ្វើសមយុទ្ធយោធាអន្តរជាតិនេះ ជាការធ្វើសមយុទ្ធមួយដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលត្រូវបានរៀបចំឡើងក្នុងខេត្តភាគខាងជើង មានដូចជា ខេត្ត Pitsanulok និងខេត្ត Chantaburi។ គួរបញ្ជាក់ ថា សមយុទ្ធយោធា Cobra Gold 2013 នឹងត្រូវបានរៀបចំឡើងក្នុងបណ្តាខេត្តនានាក្នុងប្រទេសថៃ ចាប់ពីថ្ងៃ ចន្ទ ទី១១ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ។

កងកម្លាំងយោធាជើងគោកជើងទឹក និងអាកាស មានមកពីប្រទេស សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាលេស៊ី កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និងប្រទេស ថៃ បានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនផ្សេងៗគ្នា ក្នុងអំឡុងនៃការធ្វើសមយុទ្ធ ប្រចាំឆ្នាំលើកទី៣២៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles