អាកក្រា, (ស៊ិនហួ)៖ តុលាការកំពូល ទីក្រុងអាកក្រា របស់ប្រទេស ហ្គាណា នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១២ បានចេញនូវសេចក្តី សម្រេចមួយដោយ មិនព្រមដោះលែងនាវា យោធារបស់ ប្រទេសអាហ្សង់ទីន ដែលមានមនុស្ស ជិះនៅលើនោះ ២០០នាក់ នោះឡើយ ដោយនាវានោះ បានចាប់ឃាត់ ទុកនៅកំពង់ផែ តេម៉ា ក្រោមការបង្គាប់បញ្ជា របស់តុលាការ ហ្គាណា ជុំវិញជម្លោះផល ប្រយោជន៍នោះ រហូតដល់មានការ បញ្ជាក់ឲ្យ បាន ច្បាស់លាស់។
នាវាយោធារបស់ប្រទេសអាហ្សង់ទីន ដែលមានឈ្មោះថា អារ៉ា លីប៊ឺថេដ ត្រូវបាន ចាប់ឃាត់ ទុក កាលពី ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ក្រោយការបញ្ជា ពីតុលាការហ្គាណា ឆ្លើយតប ទៅនឹងបណ្តឹង របស់ ខ្លួន ទៅកាន់ រដ្ឋាភិបាលអាហ្សង់ទីន ជុំវិញការខកខាន មិនបាន សងបំណុល របស់រដ្ឋាភិបាលនេះ កាលពីឆ្នាំ ២០០២ ហើយរដ្ឋាភិបាល អាហ្សង់ទីន បានចាត់ ទុកទង្វើរបស់ ហ្គាណា ថារំលោភដល់ ច្បាប់អន្តរជាតិ។
យោងតាមព័ត៌មានដែលនបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ ហ្គាណា បានឲ្យដឹង ថា តុលាការ យុត្តិធម៌ រីឆាដ អេជយេ ហ្វ្រីមផុង បាននិយាយថា ប្រទេស អាហ្សង់ទីន មិនបាន តវ៉ាលើមូលដ្ឋាន ណាមួយ សម្រាប់ការពារ ផ្នែកផ្លូវច្បាប់ដល់នាវា របស់ខ្លួននោះទេ។ ប្រធាន តុលាការខាងលើ បាននិយាយទៀតថា លោក បានផ្តល់សិទ្ធិ ដល់ប្រទេសហ្គាណាក្នុងការ ចាត់ ចែងលើនាវានោះ ដើម្បីគាំទ្រដល់ បេសកកម្មល្អៗនានា របស់ សហគមន៍អាហ្វ្រិក។
គួរបញ្ជាក់ផងដែរថា នាវាខាងលើនេះត្រូវបាន គេគណនាថាមានតម្លៃពី ១០ ទៅ ១៥ លាន ដុល្លារអាមេរិក ប៉ុន្តែ សារព័ត៌មានខាងលើ មិនបានបញ្ជាក់ថា តើអាហ្សង់ទីន ជំពាក់បំណុល ហ្គាណា ប៉ុន្មានលានដុល្លារ អាមេរិក នោះទេ។ រដ្ឋាភិបាលអាហ្សង់អាច យកនាវានោះមកវិញ បាន លុះត្រាណាតែ ខ្លួនព្រមបង់ប្រាក់ធានា៕