កំពង់ធំ៖ លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ និងមន្ត្រីអ្នកមុខអ្នកការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ដើម្បីឧទ្ទិសកុសលដល់ បុព្វការីជន ជីដូនជីតា និងញាតិការទាំង៧សន្តាន។
លោកឈុន ឈន់បានសម្តែងនូវទឹកចិត្តជ្រះថ្លា ព្រមទាំងពុទ្ធបរិស័ទ្ធចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីសូត្រមន្ត និងពិធីរាប់បាតដល់ព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ និងសុំសេចក្តីសុខ ។ លោកឈុន ឈន់ បានប្រគេន ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៦០ម៉ឺនរៀល។ ដោយឡែកលោកក៏បាន ប្រគេនបច្ច័យព្រះ គ្រូចៅ អធិការវត្តដែលកំពុងអាពាធចំនួន៣០០ដុល្លារផងដែរ។
សូមបញ្ជាក់ថា អភិបាលរងខេត្ត និងមន្ត្រីរាជការបានដឹកនាំពុទ្ធបិរស័ទ្ធអញ្ជើញចូលរួមកាន់បិណ្ឌ តាំងពីវេនទី១ និងវេនជាបន្តបន្ទាប់ដើម្បីគោរពប្រតិបត្តិប្រពៃណីខ្មែរ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋ៕