Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្មកររោងចក្រ យ៉ុងវ៉ាចាស់ និងថ្មី បន្តធ្វើកូដកម្ម បិទផ្លូវជាតិ លេខ២១បេ បង្ខំឲ្យអាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធជួយរក ដំណោះស្រាយ

$
0
0

-កម្មករ និងកម្មការិនី បន្តឡោមព័ទ្ធ រោងចក្រ ខណៈសង្ស័យថា ថៅកែលួច ដឹកម៉ាស៊ីនចេញ

កណ្តាល៖ កម្មករ កម្មការិនី រោងចក្រ យ៉ុងវ៉ាចាស់ និងថ្មី ជាង៦ពាន់នាក់ បន្ទាប់ពីជួបជុំគ្នា នៅលើដងផ្លូវធ្វើកូដកម្មបិទ ផ្លូវជាតិលេខ២១បេ មិនឲ្យមានការចរាចរ ទៅមករួច អស់រយៈពេល១ ថ្ងៃពុំទទួលបានជាផ្លែផ្កា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ រួចមកនោះ នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល បានបន្តធ្វើកូដកម្មបិទ ផ្លូវជាតិលេខ២១បេដដែល ដើម្បីបង្ខំ ឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ឲ្យជួយរកដំណោះស្រាយ ជូនពួកគេ ដោយសារតែភាគីរោងចក្រ មិនព្រមបើប្រាក់ឈ្នួល ក្នុងខែមករា ដល់ពួកគេនោះ។

ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេនៅមិនទាន់ទទួល បានដំណឹង ណាមួយនោះឡើយ ហើយពួកគេ បានត្អូញត្អែរថា បើនៅតែគ្មានដំណោះស្រាយ បន្តទៀត ពួកគេនិងជួប ផលលំបាក កាន់តែខ្លាំង ទាំងប្រាក់ការ វិលត្រឡប់ទៅ ស្រុកកំណើត និងថ្លៃផ្ទះជួល ម្ចាស់ផ្ទះជួល បង្ខំបិទទ្វារមិនឲ្យនៅ ។ ការធ្វើកូដកម្មនោះ ប្រព្រឹត្តទៅនៅលើដងផ្លូវជាតិ លេខ២១បេ ខាងមុខរោងចក្រយ៉ុងវ៉ាចាស់ និងថ្មី ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្មការិនីរោងចក្រម្នាក់ បានឲ្យដឹងថា ពួកគេធ្វើកូដកម្មនេះ គឺអស់រយៈពេល ជិត២ថ្ងៃហើយ ប៉ុន្តែមិនទាន់មានថ្នាក់ ណាមួយចេញមុខ មកជូនដំណឹងដល់ពួកគេអំពីបញ្ហា របស់រោងចក្រ ព្យួរការងារ ឬក៏ក្ស័យធន់នោះ ហើយប្រសិន មានបញ្ហាអ្វីមួយ សូមឲ្យតែបើកប្រាក់ឈ្នួលដល់ពួកគេ និងប្រាក់បំណាច់ខែ ផងដែរ ប្រសិនបើពុំដូច្នេះទេ ពួកគេនិង បន្តធ្វើកូដកម្ម រហូតដល់មានដំណោះស្រាយ ដ៏សមរម្យមួយ ។

ពួកគេបានត្អូញត្អែថា បើរោងចក្រ មិនព្រមបើកប្រាក់ថ្លៃ ឈ្នួលឲ្យពួកគេនោះ គឺពួកគេនឹងជួប នូវផលលំបាកយ៉ាងខ្លាំង សូម្បីតែអីវ៉ាន់ នៅក្នុងផ្ទះជួលក៏យក ពុំបានដែរ ដោយម្ចាស់ផ្ទះចាក់សោរ បង្ខាំងទុក ដើម្បីឲ្យបង់ប្រាក់ទើប ព្រមឲ្យស្នាក់នៅបន្ត ឬក៏ឲ្យយកអីវ៉ាន់នោះចេញ ។

លោក វែន សុវិន ស្នងការង នគរបាល ខេត្តកណ្តាល ទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣នេះ កម្មករ កម្មការិនី បាននាំគ្នាបិទផ្លូវ ចំចំណុចផ្លូវបែកជា៤ ដែលជាច្រកចេញចូល ដ៏សំខាន់ពីខេត្តកណ្តាល ចូលរាជធានីភ្នំពេញ ធ្វើឲ្យមានស្ទះ ចរាចរខ្លះដែរ ប៉ុន្តែទោះបីជាយ៉ាង លោកបានខិតខំប្រឹងប្រែង បញ្ជៀសចរាចរ មិនមានការកកស្ទះនោះទេ ដោយប្រើកម្លាំង ពីស្រុកស្អាង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ សហការ ជាមួយកម្លាំងខេត្ត ដាក់ពង្រាយ គ្រប់កន្លែង ដើម្បីបញ្ជៀសចរាចរ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវផងដែរ។ ហើយជាពិសេសនោះ គឺបង្កាក្រែងមាន ផ្ទុះបាតុភាព មួយណាកើតឡើង ងាយនឹងទប់ស្កាត់។

ជាមួយគ្នានេះ សេចក្តីរាយការណ៍ចុងក្រោយ ពីកម្មករ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ក្រុមកម្មករ កម្មការិនី ជាច្រើននាក់ បានបន្តឡោមព័ទ្ធ រោងចក្រ ដោយសង្ស័យថា ខាងភាគីរោងចក្រ នឹងដឹកម៉ាស៊ីនចេញពីរោងចក្រ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>