Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជលផល ចុះបង្រាប បទល្មើសនេសាទ ក្នុងស្រុក កំពង់ត្រឡាច បរិបូណ៌ និងកំពង់លែង

$
0
0

កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ចែកចេញ ជាបីក្រុម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានចុះបង្រាប បទល្មើសនេសាទ ក្នុងដែនគ្រប់គ្រង ស្រុកកំពង់ត្រឡាច ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ។ ក្រុមទី១ ដឹកនាំដោយ នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន និងលោក មៀក សឿង នាយរង អធិការដ្ឋាន រដ្ឋបាល ជលផល ខាងត្បូង បឹងទន្លេសាប សហការជាមួយ សមត្ថកិច្ច នគរបាល អាជ្ញាធរ ស្រុកកំពង់ត្រឡាច រួមសហគមន៍ នេសាទបានចុះបង្រ្កាប បទល្មើសនេសាទ ប្រភេទរបាំង ស្បៃមុង នៅចំណុច ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ក្នុងស្រុកកំពង់ត្រឡាច ជាលទ្ធផល សមត្ថកិច្ចចម្រុះ បង្រ្កាបបានរបាំង ស្បៃមុងចំនួន១១កន្លែង ប្រវែង១១០០ម៉ែត្រ លូស្បៃមុង១១មាត់  បង្គោលចំនួន២០០ដើម និងចាក់លែង ត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹង ធម្មជាតិវិញចំនួន៥០គ.ក្រ  ។

 ក្រុមទី២ កម្លាំងរដ្ឋបាល ជលផល កំពង់លែង ដឹកនាំដោយ លោក ពុំ សុផល បានចុះបង្រ្កាប ការកាប់ដើមរាំងដែលជាប្រភេទ ព្រៃលិចទឹក សំរាប់ត្រីពងកូននោះ។ លោក ពុំ សុផល នាយសង្កាត់ រដ្ឋបាលជលផល កំពង់លែង បានអោយដឹងថា កម្លាំងសមត្ថកិច្ច ជលផល ខណៈកំពុងចុះធ្វើការ ល្បាតបានប្រទះឃើញ ជនល្មើសកំពុងធ្វើ សកម្មភាព កាប់ដើមរាំង ដាក់លើ កាណូត បាឡា នៅចំណុច អតីតឡូតិ៍លេខ៨ ប៉ុន្តែជនល្មើសពេលដែលឃើញ កម្លាំងសមត្ថកិច្ច ទៅដល់ក៏ បាននាំគ្នាលោតទឹក ហែលគេចចូលទៅ ក្នុងព្រៃបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ច របស់លោកបានបន្តដំណើរ ហើយក៏ ប្រទះឃើញសកម្មភាព ហ៊ុំពទ័្ធសំរាស់ ដើម្បីចាប់ត្រី នៅត្រង់អតីតឡូតិ៍លេខ៥ ។

លោក ពុំ សុផល នាយសង្កាត់រដ្ឋបាល ជលផល កំពង់លែងបាន បញ្ជាក់ថា លទ្ធផលទាំងពីរលើក កម្លាំងសមត្ថកិច្ច រឹបអូសបានទូកដឹក សំរាស់ចំនួន២គ្រឿង និងទូកហ៊ុំសំរាស់ ចំនួន២គ្រឿង ព្រមជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ ចំនួន៣នាក់ ធ្វើការអប់រំ ណែនាំស្របតាមនីតិវិធីច្បាប់ផងដែរ ។ ក្រុមទី៣ កម្លាំងសមត្ថកិច្ច រដ្ឋបាលជលផល បរិបូណ៌ ដឹកនាំដោយលោក ម៉ូត សៀងហេង បានចុះបង្ក្រាប បទល្មើស នេសាទ ប្រភេទរបាំងសាច់អួន នៅក្នុងភូមិសាស្រ្ត ភូមិកំពង់អួរ និងភូមិសេះស្លាប់  ក្នុងស្រុកបរិបូណ៌ លទ្ធផល កម្លាំងសមត្ថកិច្ច បានកាត់ផ្តាច់របាំងសាច់អួន ដែលមានប្រវែងលើស ពីរបាំងលក្ខណៈគ្រួសារ ដោយកាត់ របាំងសាច់អួនបាន ចំនួន៥កន្លែង ប្រវែង ២៥0ម៉ែត្រ លបលូ១០មាត់ បង្គោល៩០ដើម និងចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹងទន្លេ សាបវិញបានចំនួន ១០គ.ក្រ ។

ដោយឡែក កាលពីកន្លងទៅថ្មីៗនេះកម្លាំងផ្នែក រដ្ឋបាលជលផល ផ្សារឆ្នាំង និងសង្កាត់រដ្ឋបាល ជលផលចុងកោះ ដឹកនាំដោយ លោក តាត សីហាក់ នាយផ្នែក រដ្ឋបាលជលផល ផ្សារឆ្នាំង បានចុះប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល និងការកំណត់ឧបករណ៍ នេសាទ ដល់ប្រជានេសាទ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

 លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង បានបញ្ជាក់អះអាងថា បើទោះកម្លាំង សមត្ថកិច្ច រដ្ឋបាលជលផល បានចុះបង្រ្កាប បទល្មើសបាន ជាបន្តបន្ទាប់ស្ទើរតែ រៀងរាល់ថ្ងៃ ប៉ុន្តែជនល្មើស នៅតែឆ្លៀតឱកាស លួចប្រព្រឹត្តធ្វើការនេសាទ នៅក្នុងព្រៃស្ងាត់ៗ និងពេលកម្លាំង សមត្ថកិច្ចត្រឡប់មកវិញ បទល្មើសនេសាទមា នរយៈពេលតែមួយបប្រិច ភ្នែកតែ ប៉ុណ្ណោះ ជនល្មើសអាចលួច នេសាទល្មើសច្បាប់ បានយ៉ាងងាយ ។

 លោក សេង ប៊ុនឈឿន បានបន្តអោយដឹងថា លោកនឹងស្វាគមន៍ ចំពោះព័ត៌មាន ទាំងឡាយណា ទាក់ទិននិង បទល្មើសជលផល ក្នុងដែន គ្រប់គ្រងរបស់ខ្លួន និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា គ្រប់ពេលវេលា ហើយលោកក៏សូមអរគុណផងដែរ ចំពោះសេចក្តីរាយការណ៍ ពីអ្នកកាសែត តែងតែបានចង្អុលបង្ហាញ នូវរាល់បទល្មើស ដែលបានកើតមាន កំបាំងភ្នែក សមត្ថកិច្ច ៕ 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>