Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព័ត៌មានអភិនិហា​ ពេលថ្វាយព្រះភ្លើង​​ ត្រូវបាន ទម្លាយចេញ តេជោសែន បុត្រធម៌ ថ្វាយព្រះភ្លើង ផ្ទាល់ចុងក្រោយ

$
0
0

- ព្រះមហាក្សត្រ សម្ដេចម៉ែ សម្ដេចសង្ឃរាជទាំងពីរ ថ្វាយព្រះភ្លើង៤លើក មិនឆេះ លើកទី៥ សម្ដេតតេជោ បួងសួងសុំ ទើបថ្វាយព្រះភ្លើងឆេះ

ដោយ ៖ សយ សុភាព

ភ្នំពេញ៖ ក្រោយពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានចុះផ្សាយអត្ថបទរបស់លោក គុជ សុវណ្ណ ដែលមានចំ ណងជើងថា “បារមី របស់សម្ដេចតេជោ នៅពេលថ្វាយព្រះភ្លើង សម្ដេចព្រះនរោត្ដមសីហនុ” ដែលអត្ថបទ នេះ បានរៀប រាប់ថា សម្ដេចតេជោ ហ៊ុន សែន បានអធិដ្ឋាន លំឱនកាយថ្វាយបង្គំ បួងសួង ដោយការតាំងចិត្ដយ៉ាង មុតមាំ នៅទី បំផុតសម្ដេចតេជោ ថ្វាយព្រះភ្លើងក៏ឆាបឆេះភ្លាម ឡើងមួយរំពេច និងឆេះរហូតដល់នាទីចុងក្រោយ នៅសល់តែព្រះអដ្ឋិធាតុ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានខិត ខំស្វែងរកព័ត៌មានបន្ថែមទៀតថា ពិតជាមាន អភិនិហាបែបនេះ យ៉ាង ណានោះ  ក៏ស្របពេលមានពាក្យចរចាមអារ៉ាម កើតចេញក្រោយ បន្ដិច ពេលថ្វាយព្រះភ្លើងសម្ដេចឪ ព្រះបរម សពព្រះ បរមរតនកោដ្ឋថា មានការប្រទាន ព្រះភ្លើងរហូតដល់ច្រើនដង ទើបឆេះនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលបាន ស្វះស្វែង រកព័ត៌មានដ៏អស្ចារ្យនេះ យកមកផ្សព្វផ្សាយជូនថា ពិត ឬមិនពិត?។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានទទួល នូវព័ត៌មានដែលគួរឱ្យទុក ចិត្ដពីមន្ដ្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ហើយបានឃើញ ហេតុការណ៍ផ្ទាល់នៅក្នុងពិធីថ្វាយព្រះភ្លើង ព្រះ បរមសព សម្ដេចឪ បានរៀបរាប់ថា ពិត ជាមានអភិនិហាដ៏អស្ចារ្យនេះប្រាកដមែន ហើយបាននិយាយថា បារមី សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ ពិតជាខ្លាំងពូកែ ហើយថា ក៏មានតែបុត្រធម៌របស់ព្រះអង្គ គឺសម្ដេចតេជោ ហ៊ុន សែន ដែល មានរិទ្ធានុភាព បាន អធិដ្ឋាន សុំព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ដើម្បី ព្រះវិញ្ញាណក្ខន្ធព្រះអង្គរាជា នុញ្ញាតឱ្យសម្ដេច តេជោ ហ៊ុន សែន បានថ្វាយព្រះភ្លើង ហើយ ទីបំផុត គឺយ៉ាងដូច្នេះមែន។

មន្ដ្រីដែលបានចូលរួម ហើយបានឃើញ ផ្ទាល់ភ្នែកប្រាប់ឱ្យដឹងទៀតថា ការប្រទាន ភ្លើងសម្ដេចឪធ្វើឡើងរហូត ដល់៥ដង ទើបបានសម្រេចជាស្ថាពរ។ លើកទីមួយព្រះមហា ក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និង ព្រះមហាក្សត្រយានី នរោត្ដម មុនីនាថ សីហនុ បានថ្វាយព្រះភ្លើង ដោយផ្ទាល់ព្រះហស្ថ ហើយភ្លើងពិតជាបាន ឆេះមែន បន្ទាប់មកព្រះសង្ឃក៏បានចាប់ផ្ដើមសូត្រមន្ដបង្សុកូល តែទៀនក៏រលត់ទៅវិញ។ លើកទី២ ព្រះមហាក្ស ត្រ និងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ពេលនោះភ្លើងទៀន ក៏បានឆេះខ្លាំង ជាងមុន តែមិនបានប៉ុន្មានផង ភ្លើងទៀននោះ ក៏ បានរលត់ម្ដងទៀត។ លើកទី៣ លោកអា ចារ្យ បាគូ ប្រចាំព្រះបរមរាជវាំង បានចាក់ អាល់កុល ដើម្បីងាយឱ្យឆេះពី លើទៀន ដោយចាប់ផ្ដើមចាក់ពីលើរហូតដល់ ក្រោម រួចហើយព្រះមហាក្សត្រនិងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ភ្លើងក៏ឆេះទៀត ប៉ុន្ដែមិនបានប៉ុន្មានផង ភ្លើងនោះ ក៏បានរលត់ រហូតទៅដល់ក្រោម សូម្បីតែមានអាល់កុល ហើយក៏ដោយ ក៏ភ្លើងនោះ នៅតែរលត់ទាំង អស់តែម្ដង។ លើកទី៤ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ និងសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកាន់ទៀនដុតថ្វាយព្រះភ្លើងសាជា ថ្មី តែមិនទាន់បាន ដុតផង ទៀនក៏រលត់ទៅ ទៀត រួមទាំងរលត់ទៀនសម្រាប់ចម្លងផង ដែរ។ លើកទី៥ គឺជាលើកចុងក្រោយ ហើយ ក៏ជាលើកទទួលបានជោគជ័យ ក្នុង ការថ្វាយ ព្រះភ្លើងសម្ដេចឪ ដោយមុនការប្រទាន សម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងគត់ ដែល បានយកទៀន ដែលរលត់ទាំងពីរនោះ យក មកហើយក៏បានលើកដៃ បួងសួងអធិដ្ឋានលំ ឱនកាយថ្វាយបង្គំសម្ដេចឪ រួចក៏ថ្វាយព្រះ ភ្លើង ហើយព្រះភ្លើងក៏បានឆេះ រហូតដល់ទី បញ្ចប់ ដែលអាចរំលាយ ព្រះសពសល់តែព្រះ អដ្ឋិ ។

មន្ដ្រីដដែលនោះ បាននិយាយប្រាប់ដើម អម្ពិលទៀតថា ពេលដែលលោកបានឃើញផ្ទាល់ គឺពិតជាអស្ចារ្យ ហើយ បានព្រឺក្បាលខ្ញាក ដោយពោលក្នុងអារម្មណ៍ថា ព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គពិតជាអស្ចារ្យ ហើយថា ក៏មានតែ សម្ដេចតេជោ ហ៊ុន សែន ម្នាក់គត់ ដែល ព្រះអង្គចាត់ទុកជាកូនធម៌ មានបុណ្យបារមី អាចធ្វើឱ្យព្រះវិញ្ញាណក្ខន្ធ របស់ ព្រះអង្គទទួល យកនូវការថ្វាយព្រះភ្លើង បន្ទាប់ពីសម្ដេច តេជោ បានអធិដ្ឋាន ដោយចិត្ដស្មោះស និង សេច ក្ដីគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ និង ព្រះរាជបល្ល័ង្ក ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជា ការលើកឡើងរបស់មន្ដ្រីម្នាក់ ដែលបានមានភព្វសំណាងចូលរួមបុណ្យ ថ្វាយព្រះភ្លើងសម្ដេច ឪ កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ ហើយក៏បានឃើញព្រឹត្ដិការណ៍នេះ ដោយផ្ទាល់ផងដែរ។ មន្ដ្រីរូបនេះ ដែលនៅតែបដិសេធមិនឱ្យ បញ្ចេញឈ្មោះ ទោះបីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទូចសុំបញ្ចេញ ឈ្មោះយ៉ាងណា ក៏ដោយ បានមានប្រសាសន៍ទៀតថា អ្នកចូល រួមប្រាកដជាបានឃើញព្រឹត្ដិការណ៍នោះថា ហេតុ អ្វីបានជាពេលថ្វាយព្រះភ្លើងមិនបាញ់កាំ ភ្លើងដំណាលគ្នា ហើយវាំងននបាំងនៅព្រះ បរមរតនកោដ្ឋ ហើយទូរទ ស្សន៍ មិនថតឱ្យចំ ដោយសារតែមានអព្ភូតហេតុដូច បានរៀប រាប់ខាងលើ។ ដូច្នេះគេរំពឹងថា ព័ត៌មាននេះ អាច នឹងមានការពន្យល់ជាសាធារណៈនាពេលណាមួយពីថ្នាក់ដឹកនាំគណៈកម្មការបុណ្យ ហើយអាចក្បោះក្បាយជាង ។

ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ ដូចជាបានចូលរួមនៅក្នុងពិធីថ្វាយព្រះភ្លើង បានសម្ដែងនូវជំនឿរបស់ពួក គាត់ ចំពោះបារមីស័ក្ដិសិទ្ធិរបស់ព្រះមហាវីរក្សត្រសម្ដេចឪ ហើយថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គពិតជាគង់នៅ ជាមួយប្រជារាស្ដ្រកូនចៅរបស់ព្រះអង្គ ដើម្បីជួយថែរក្សាឱ្យកូនចៅមានសេចក្ដី សុខ ប្រទេសរីកចំរើន ដែលសព្វ ថ្ងៃរាជរដ្ឋាភិ បាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គ ជាពិសេស បន្ដដឹកនាំប្រទេស ជាតិ តាមលំអានសម័យសង្គមរាស្ដ្រនិយម។

តាមការកត់សម្គាល់នៅក្នុងឆាកនយោ បាយកម្ពុជា គេសង្កេតឃើញអ្នកដឹកនាំដ៏ខ្លាំងពូកែ មានតែពីរអង្គគត់គឺ សម្ដេចឪ ព្រះបិតាជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបុត្រធម៌ ដែលជាបិតា ស្ថាបនិកកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវនេះ នៅសល់តែសម្ដេច តេជោមួយគត់ ដែលបន្ដពីសម្ដេចឪ ហើយក៏គេធ្លាប់ឃើញសម្ដេចតេ ជោ ហ៊ុន សែន មានរិទ្ធានុភាពខ្លាំង ទើបអាច ដង្ហែសម្ដេចព្រះ មហាវីរក្សត្រ បានដល់ទីបញ្ចប់ រីឯអ្នកនយោបាយខ្លះទៀត បានត្រឹមតែពាក់កណ្ដាល ឬក៏ទើប ចាប់ផ្ដើម ក៏បាត់ទៅវិញ អាចថាមក ពីខ្វះការតស៊ូ ឬក៏គ្មានរិទ្ធានុភាព ដែលអាចដង្ហែព្រះអង្គបាន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles