Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ នឹងចូលរូមពិធី ក្រុងពាលី សាងសង់ រូបសំណាក សម្តេចតា នៅសប្តាហ៍ក្រោយ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នឹងចូលរួមពិធីក្រុងពាលីបើក ឲ្យមានការសាងសង់រូបសំណាក ព្រះបរមរូបសម្តេចតា ព្រះមហាវីរក្សត្រនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ នាសប្តាហ៍ក្រោយនេះ ធ្វើយ៉ាងណាឲ្យរូបសំណាកសម្តេចតា រួចរាល់ចំថ្ងៃប្រសូត្រព្រះអង្គ នៅខែតុលា ខាងមុខនេះ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឍមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈថា សម្តេចតេជោ ហ៊ុន សែន នឹងចូលរូមពិធីសែនក្រុងពាលី សាងសង់ព្រះបរមរូប ព្រះបរមសព សម្តេចតា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃពុធ ទី២០ កុម្ភៈ សប្តាហ៍ក្រោយ នៅសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីឲ្យប្រជារាស្រ្តរបស់ព្រះអង្គចងចាំ ពីវីរភាពរបស់ព្រះអង្គជូនប្រទេសជាតិមាតុភូមិ។

លោកបញ្ជាក់ថា “តាមកាលវិភាគរបស់សាលារាជាធានីភ្នំពេញ សម្តេចតេជោនឹងចូលរូមពិធីក្រុងពាលី សាងសង់រូបសំណាកសម្តេចតា នៅថ្ងៃពុធសប្តាហ៍ក្រោយ ថ្ងៃទី២០កុម្ភៈ តាមពិធីព្រះពុទ្ធសាសនា ដើម្បីបើកផ្លូវឲ្យមានការសាងសង់ជាផ្លូវការ”។

យ៉ាងណាក៏ដោយចំពោះតម្លៃ នៃការសាងសង់មិនទាន់ដឹង នៅឡើយនោះទេ ខណៈបន្ទុកចំណាយទាំងអស់ជារបស់រាជរដ្ឋាភិបាល។ ការលាចាករបស់ព្រះអង្គជា រៀងរហូត ធ្វើឲ្យប្រជានុរាស្រ្តរបស់ព្រះអង្គសោកស្តាយជាពន់ពេក អាឡោះអាល័យ រកអ្វីប្រៀបពុំបានក្នុងការបាត់បង់ព្រះមហាវីរក្សត្រ ដែលព្រះអង្គបូជាកម្លាំងកាយ ព្រះអង្គពេញមួយជីវិត ដើម្បីជាតិក្នុងការស្វែងរកឯករាជ្យពីប្រទេសបារាំង និងស្នាព្រះហស្ថធៗជាច្រើនទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសាងសង់រូបសំណាកសម្តេចតា ក្រោយពីព្រះអង្គចូលព្រះទិវង្គតនៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៣ នាទីក្រុងប៉េកាំង ប្រទេសចិន។

ព្រះបរមសពរបស់ព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ និងត្រូវបានថ្វាយព្រះភ្លើងចប់សព្វគ្រប់នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១១៣ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>