Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ម្ចាស់ក្រុមហ៊ុន ទេសចរណ៍ស្រីរត្ន័ បដិសេធ ការចោទ ប្រកាន់របស់អតិថិជន

$
0
0

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុនស្រីរត្ន័ បានថ្លែង បដិសេធចំពោះការចោទប្រកាន់របស់អតិថិ ជន ដែលថា ក្រុមហ៊ុននេះ ជាមួយក្រុមហ៊ុន ស្កាយខេម បូឌាត្រា វែល ស៊ីដាច់លុយជិត ៦០០ដុល្លារ ប៉ុន្ដែមិនបានធ្វើដំណើរកំសាន្ដ រយៈពេល៤យប់៥ថ្ងៃ ទៅកាន់ប្រទេសថៃ។

ប្រធានក្រុមហ៊ុនខាងលើនេះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា មូលហេតុ ដែលអតិថិជនទាំងពីរនាក់នោះ មិនបានធ្វើដំណើរ កំសាន្ដទៅកាន់ប្រទេសថៃ ដោយសារលិខិតឆ្លងដែនហួសសុពលភាព ហើយពួកគេទាំងពីរនាក់ មិនព្រមបង់លុយ តាមការទារចំនួន១៥០០បាត ដើម្បីអាចធ្វើ ដំណើរទៅបាន ។

ជាមួយគ្នានេះ ខាងក្រុមហ៊ុនបានបញ្ជាក់ ថា នឹងមិនសងលុយជិត៦០០ដុល្លារទៅឱ្យ អតិថិជនរបស់ខ្លួននោះឡើយ ។ យ៉ាងណា ក៏ដោយ អតិថិជន ដែលរងការចាញ់បោកក្រុមហ៊ុនទាំងពីរនេះ នៅតែទាមទារសំណងរបស់ខ្លួន ពីព្រោះ ខ្លួនមិនបានទៅប្រទេសថៃនោះឡើយ ។

ចំពោះការលើកឡើងរបស់ក្រុមហ៊ុនថា អតិថិជនមិនបានទៅកំសាន្ដនៅប្រទេសថៃ ដោយសារតែលិខិតឆ្លងដែនហួសសុពលភាពនោះ គឺកំហុសនេះ បណ្ដាលមកពីក្រុមហ៊ុនខ្លួនឯង ដោយសារតែពេលទទួលភ្ញៀវ និងទទួល លុយ ហេតុអ្វីនៅតែយកទៀត បើដឹងថា លិខិតឆ្លងដែននោះហួស សុពលភាព ។ ដូច្នេះ នេះជារូបភាពបោកប្រាស់និងចង់កេងចំណេញ លុយកាក់ពីអតិថិជនតែប៉ុណ្ណោះ ។

ប្រសិនបើក្រុមហ៊ុនមិនបន្ដដោះស្រាយឬសងលុយទៅឱ្យអតិថិជនរបស់ខ្លួននោះ ច្បាស់ជា ក្រុមហ៊ុនខាងលើ និងបាត់បង់អតិថិជនយ៉ាង ច្រើន ដោយសារតែអស់ជំនឿទុកចិត្ដ ហើយម្នាក់ៗនៅពេលធ្វើដំណើរកំសាន្ដទៅ ក្រៅប្រទេសច្បាស់ជាមិនទាក់ទងតាមក្រុម ហ៊ុនទាំងពីរនេះទេ ។
គួរបញ្ជាក់ថា ស្ដ្រីមួយរូប បានអះអាងថា ក្រុមហ៊ុននាំភ្ញៀវដើរលេងកំសាន្ដនៅក្រៅ ប្រទេស យីហោ ស្កាយខេមបូឌាត្រាវែល ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ១០៣ តាម បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ រួមជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន ឈ្មោះស្រីរត្ន័ ដែលមាន ទីតាំង នៅជិតសណ្ឋា គារស ក្បែរផ្សារធំថ្មី បានបោកលុយរបស់ គាត់ជិត៦០០ដុល្លារ ជាថ្នូរថា បានទៅលេង កំសាន្ដនៅប្រទេសថៃ រយៈពេល៤យប់៥ថ្ងៃ។

ស្ដ្រីរូបនេះ បានឱ្យដឹងថា ខ្លួននិងបង ប្រុសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កន្លងទៅ បានទិញសំបុត្រនិងបង់លុយចំនួន ៥៩៤ដុល្លារ ពីក្រុមហ៊ុន ស្កាយខេមបូឌាត្រាវែល ដើម្បីធ្វើដំណើរកំសាន្ដទៅកាន់ប្រទេសថៃ រយៈពេល៤យប់៥ថ្ងៃ ។ ស្ដ្រីដដែលនេះ បាន បន្ដថា ក្រោយពីបានបង់ លុយរួច អស់ហើយ ក្រុមហ៊ុនទេសចរណ៍មួយនេះ បានផ្ទេរអតិថិ ជនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនជាដៃគូ ឈ្មោះស្រី រត្ន័ ដើម្បីរៀបចំជាកញ្ចប់មួយធ្វើ ដំណើរ កំសាន្ដ ទៅកាន់ប្រទេសថៃ ។

បើតាមស្ដ្រីរងគ្រោះរូបនេះបានអះអាង ទៀតថា ដំបូងឡើយដោយភ្លេចមើលថ្ងៃខែ នៅក្នុងលិខិតឆ្លងដែនរបស់ខ្លួន ដែលត្រូវផុតកំណត់នោះ ត្រូវបាន ក្រុមហ៊ុន ធានាថា មិនអីនោះឡើយ គ្រាន់តែបង់លុយ បន្ថែម  ចំនួន១៥០០បាត ពេលធ្វើដំណើរទៅដល់ព្រំដែន ដើម្បីឱ្យសមត្ថកិច្ចនៅ ទីនោះអាច វ៉ៃត្រា ចូលទៅបាន ។ ប៉ុន្ដែពេលធ្វើដំណើរទៅដល់ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខាងក្រុមហ៊ុន បានទម្លាក់រូបគាត់ និងបងប្រុសរបស់ខ្លួននៅទីនោះ ដោយអះអាងថា ធានាមិនបាននោះទេ ដោយសារតែថ្ងៃខែនៅក្នុងលិខិតឆ្លងដែន គឺហួសពេលកំណត់ ។

ដោយសារតែការទម្លាក់ចោលគ្មានទទួលខុសត្រូវ ស្ដ្រីរងគ្រោះនិងបងប្រុស បានស្នាក់នៅទីក្រុងប៉ោយប៉ែតមួយយប់ មុនពេលធ្វើដំណើរ មកភ្នំពេញវិញ ។

បើយោងតាមស្ដ្រីរងគ្រោះ រហូតមកដល់ពេលនេះ កញ្ចប់លុយជិត៦០០ដុល្លារ ដែលបង់ជូនក្រុមហ៊ុន សម្រាប់ដំណើរកំសាន្ដទៅប្រទេសថៃ គឺមិនបានមកវិញនោះ ទេ ដោយក្រុមហ៊ុនមិនព្រមសង ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>