បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៣ នេះ លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា អមដំណើរដោយ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា អមសាលា ឧទ្ទរណ៌ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ លោក សំម ប្រជាមានិត នាយកខុទ្ទការល័យ លោក ច័ន្ទ មនោ អគ្គនាយក ព្រមទាំងមន្រ្តី មួយចំនួនទៀត របស់ក្រសួងយុត្តិធម៌ និងសាលាដំបូង រាជធានី ខេត្តមួយចំនួន និងអភិបាលស្រុក ក្រុមការងារ យុវជនគណបក្ស ខេត្ត បានចុះសាក សួរសុខទុក្ខ វីរ:យុវនិស្សិត សម្តេចតេជោ ដែលកំពុងបំពេញ បេសកម្មបំរើជាតិ និងប្រជាពលរដ្ឋនៅស្រុកកោះក្រឡរ និងស្រុករុក្ខគីរី នៃខេត្តបាត់ដំបង ។
នៅពេលនេះ លោករដ្ឋមន្ត្រីកំពុងតែ ស្ថិតនៅក្នុងទីតាំង ជួបជុំក្នុង វត្តកោះក្រឡរ ស្ថិតក្នង ភូមិកោះក្រឡ ឃុំកោះក្រឡរ ស្រុកកោះក្រឡរ ហើយសំណេះសំណាល ជាមួយ វីរ:យុវនិស្សិត សម្តេចតេជោ ដែលស្ថិតក្នុង ក្រុមទី៣២ និងទទួលបំពេញភារកិច្ច អនុវត្តគោលនយោចាស់ សកម្មភាពថ្មី ក្នុងស្រុកកោះក្រឡរ ។
នាឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ដល់វីរ:យុវនិស្សិត សម្តេចតេជោ ដែលបានលះបង់ពេលវេលា ឯកជនរបស់ខ្លួន បែកពីគ្រួសារ ឪពុកម្តាយ បងប្អូន មិត្ត ភក្តិ មកបំរើ ជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ។
លោករដ្ឋមន្រ្តីបានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលលោកទំាងពីរ តែងតែគិតគូរ និងព្រួយបារម្ភ គ្រប់ពេលវេលា របស់ក្រុមយុវជនស្ម័គ្រ ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។
ក្រោយបញ្ចប់ ការសាកសួរសុខទុក្ខ វីរ:យុវជនស្ម័