Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនជនសង្ស័យ ២នាក់ទៅតុលាការ ពីបទហិង្សា លើមន្រ្តីវាល នៅក្រុមទី៣៤

$
0
0

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បានឃាត់ និង បញ្ជូន ជនសង្ស័យ២នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ពីបទហិង្សា មានស្ថានទម្ងន់ ទោស ដែលបានប្រព្រឹត្ត កាលពីវេលា ម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុច ភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកអនុសេនីយ៌ឯក ឡាច ប្រុស នាយការិយាល័យ បទល្មើស ព្រហ្មទណ្ឌខេត្តបាន ឲ្យដឹងថាតាមរបាយការណ៍ របស់អាវុធហត្ថ ស្រុកកំរៀង បានបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុច ភូមិដូងឃុំបឹងរាំង ស្រុកកំរៀង មានករណីអំពើហិង្សា មួយកើតឡើងបង្កដោយ ជនសង្ស័យ២នាក់ បានយកខ្សែក្រវ៉ាត់វ៉ៃ ទៅលើជនរងគ្រោះចំក្បាល បណ្តាលឲ្យបែកក្បាលហូរឈាម ជាច្រើនបណ្តាល ឲ្យដួលស្រឡប់ ភ្លាមៗ ត្រូវបានដឹកយកទៅ សង្រ្គោះនៅ ក្រុមពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៣៤ប្រចាំស្រុកកំរៀង។

តាមសាក្សីបាន ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រថយន្ត១គ្រឿង ដឹកក្រុមយុវជនស្ម័គ្រចិត្ត ត្រឡប់ ទៅកន្លែងសម្រាក ពេលមកដល់ចំណុច កើតហេតុ ក៏បានបត់ឆ្វេង ខណៈពេលម៉ូតូ ជនសង្ស័យ កំពុងបើកបរ ក្នុងល្បឿនលឿន ជាន់ហ្រ្វាំង មិនទាន់ បណ្តាលឲ្យធ្លាក់ថ្នល់ ធ្វើឲ្យជនសង្ស័យទាំង២នាក់ ខឹង ស្ទុះមកឈរកាក់ រថយន្តរករឿង និងប្រកែកគ្នា ទាំងកំរ៉ោល ពេលកំពុង ប្រកែកគ្នា ស្រាប់តែជនសង្ស័យបានដក ខ្សែក្រវ៉ាត់មក វ៉ៃជនរងគ្រោះចំ ក្បាលពីក្រោយ បណ្តាលឲ្យដួល សន្លប់ភ្លាមៗ តែងម្តង ។

ភ្លាមៗនោះជនសង្ស័យ ត្រូវបាន ក្រុមយុវជនស្ម័គ្រចិត្ត ចាប់ឃាត់ខ្លួន ប្រគល់ឲ្យកម្លាំង អាវុធហត្ថស្រុកតែម្តង។ ជនបង្កទាំង២នាក់ ត្រូវបានគេស្គាល់ ឈ្មោះ មាត មាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើចម្ការ និងឈ្មោះ ម៉ី ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ នេះមានទីលំនៅ ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

ចំណែក ជនរងគ្រោះមាន ឈ្មោះ មុំ បូផាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្រ្តី សុរិយោដី នៅជាមួយ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមទី៣៤ ប្រចាំស្រុកកំរៀង មានទីលំនៅ ភូមិបរតាំស៊ូ សង្កាត់បរយាខា ក្រុងប៉ៃលិន។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា បានយកខ្សែក្រវ៉ាត់វ៉ៃ ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារ តែពួកខ្លួន ខឹងនិងតៃកុង រថយន្តបត់ រថយន្តមកចំពីមុខ ម៉ូតូខ្លួនបណ្តាល ឲ្យធ្លាក់ផ្លូវហើយបាន ស្តីឲ្យពួកខ្លួនទើបខ្លួន ខឹងទ្រាំមិនបានក៏បាន វ៉ៃតែម្តងទៅ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះដើម្បីចាត់ការ តាមច្បាប់៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles