តាកែវ៖ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ អនុរដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក កុយ ពុំ ព្រមទាំងមន្រ្តីក្រោមឱវាទ ជាច្រើនរូបបាន អញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយអាជ្ញាធរដែនដី និងក្រុមប្រជាពលរដ្ឋនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។
លោក ណុប ទូច មេឃុំដូង បានគូសបញ្ជាក់ពីកិច្ចសហការល្អរវាងអាជ្ញាធរដែន និងកងកម្លាំង មាន សមត្ថកិច្ច ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធ្វើឲ្យស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅទូទាំងឃុំមានភាពល្អប្រសើរ។
លោក បានឲ្យដឹងទៀតថា នៅក្នុងរដូវវស្សាឆ្នាំ២០១២ ប្រជាកសិករនៅទូទាំងប្រទេស បង្កបង្កើន ផលស្រូវបានចំនួន២,០៩២ហិកតា ស្មើនឹង១០០ភាគរយ នៃផែនការដោយទទួលបាន ទិន្នផល ជាមធ្យមជិត៣តោនក្នុងមួយហិកតា និងបានជំរុញ ការធ្វើស្រូវប្រាំងនៅ លើផ្ទៃដីចំនួន១១៥ ហិកតាដែមទៀត។
លោក កុយ ពុំបានកោតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្ត ទុក ដាក់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជាពិសេសបានជំរុញ ប្រជាពលរដ្ឋ បង្កបង្កើន ផលធ្វើ ស្រែ ចំការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យ មានលក្ខណៈល្អ ប្រសើរមួយកម្រិតទៀត។
លោកបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញ គោលនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងស្ថិរភាព នយោបាយ ដ៏ពេញលេញចាប់តាំងពីឆ្នាំ១៩៩៨មក។ លោកក៏បាន ផ្តាំផ្ញើឲ្យអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អ។
លោក ក៏បានផ្តល់ថវិកាការរៀបចំពិធីចំនួន ២៦ម៉ឺន៥ពាន់ ៥រយរៀល និងប្រជាពលរដ្ឋដែល បាន ចូលរួមចំនួន៤៧៦នាក់ក្នុងម្នាក់ៗបាន១ម៉ឺនរៀល៕