Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ជៀង អំ ចុះទៅមើលការ កាត់ដី ១.៥០០ហិកតា ពីក្រុមហ៊ុនទុក ចែកជូនប្រជាពលរដ្ឋ

$
0
0

ស្វាយរៀងៈ អភិបាលខេត្តស្វាយរៀងលោក ជៀង អំ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែ តុលា ឆ្នាំ២០១២ បានអញ្ជើញចុះទៅត្រួតពិនិត្យការកាត់ដីពីក្រុមហ៊ុន អាន ម៉ារឌី ១.៥០០ហិកតា នៅស្រុករមាសហែកទុកចែកជូនប្រជាពល រដ្ឋ។

អភិបាលខេត្តស្វាយរៀងលោក ជៀង អំ បានប្រាប់ដើមអម្ពិលឲ្យដឹងថា ក្នុងការចុះមកស្រុករមាសហែកនៅព្រឹក នេះ គឺមានការងារជាច្រើន ដែលត្រូវធ្វើ ក្នុងនោះការងារដំបូង គឺចុះមកវាស់ព្រំដី ដែលបានកាត់ពីក្រុមហ៊ុនចំនួន ១.៥០០ហិកតា ព្រមទាំងដីដែលក្រុមហ៊ុន បានឈូសឆាយ ហើយចំនួន៥ហិកតាទៀត បោះបង្គោល និងគូរផែន ទី។

លោកអភិបាលខេត្តបានបន្តទៀតថា បន្ទាប់មកក្រុមការងារ បានចុះស្រង់ស្ថិតិប្រជាជន ដែលមានផ្ទៃដីប៉ះពាល់ ជាមួយក្រុមហ៊ុនកន្លងមក ដោយបច្ចុប្បន្ននេះ ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ បានចុះទៅស្រង់ស្ថិតិ បានមួយ ចំនួនធំហើយនៅតាមភូមិមួយចំនួន។

បើតាមលោកអភិបាលខេត្ត ជៀង អំ មានឃុំ៣និងភូមិ១០ដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុន ដែលក្នុងនោះ ឃុំត្រស់មាន៧ ភូមិ ឃុំគគីមាន១ភូមិនិងឃុំអំពិលមាន២ភូមិ ហើយក្នុងការចុះស្រង់នោះ មានប្រជាជនមួយចំនួន បានឆ្លើយខុសពីការពិតអំពីចំនួនដី របស់គាត់ ក៏ប៉ុន្តែយើងគ្រាន់តែចុះស្រង់ប៉ុណ្ណោះ ចំណែកការពិតយ៉ាងណា នោះ យើងនិងធ្វើការអង្កេតនៅពេលក្រោយទៀត។

គួបញ្ជាក់ថាលោកអភិបាលខេត្តស្វាយរៀង ជៀង អំ បានចុះមកស្រុករមាសហែកជាច្រើនដងមកហើយ បន្ទាប់ពី បានទទួលបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ខណៈដែលសម្ដេចចុះមកចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជា ពលរដ្ឋកាលពីថ្ងៃទី៥ ខែតុលា កន្លងមក ដោយសម្ដេចបានដាក់បទបញ្ជាឲ្យលោកចុះ មកត្រួតពិនិត្យការកាត់ដី របស់ក្រុមហ៊ុនអានម៉ារឌី ចំនួន១.៥០៥ហិកតា ដើម្បីទុកចែកជូនប្រជាពលរដ្ឋ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>