ស្វាយរៀង៖ ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាប្រចាំខេត្ត ស្វាយរៀងនិង ជាមន្រ្តីនគបាល ជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ សន្តិសុខព្រហ្មទណ្ឌ ខេត្តលោក ឌី វិជ្ជា បានថ្លែងឲ្យដឹងថា ការផ្ទុះកូដ កម្ម រយៈពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្រុងបាវិតមានក្រុមមនុស្ស មួយចំនួនតូចបាននៅពីក្រោយ ហើយបានញុះញង់ ឲ្យប្រើអំពើហិង្សា ដោយគប់ដុំថ្ម បំផ្លាញរោងចក្រ ដទៃទៀត។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជននិងប្រគល់អាគារសិក្សាសាលាបឋម ច្រេះ ដែលបានបញ្ចប់ការជួសជុល ដោយបានប្រគល់ជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស កាលពីព្រឹកថ្ងៃ អាទិត្យ ទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅសាលាបឋមសិក្សាច្រេះ ស្ថិតនៅឃុំច្រេះ ស្រុកចន្ទ្រា លោក ឌី វិជ្ជា បានលើកឡើងពីការផ្ទុះធ្វើកូដកម្មរបស់ រោងចក្រមួយចំនួននៅក្រុងបាវិត ក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទាមទារតំឡើងប្រាក់ខែនិងលក្ខខណ្ឌមួយចំនួន ដែល ខុសពីគោលការណ៍ច្បាប់ហើយឈានដល់ការប្រើអំពើហឹង្សានោះ ដោយមានក្រុមកម្មករ បានដើរ បំផ្លិច បំផ្លាញ រំខាន និងបញ្ចុះបញ្ចូលកម្មករដទៃទៀតឲ្យចូលរួមធ្វើកូដកម្ម ជាមួយខ្លួនបើមិនព្រម ចូលទេ ពួកនោះបានយកដុំថ្មគប់រោងចក្រ និងដើរអុកឡុកដល់រោងចក្រដ៏ទៃទៀតនោះ គឺពិតជា មានមនុស្សមួយចំនួនតូចបានញុះញង់ឲ្យពួកគេធ្វើដូច្នេះដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកបានសង្តត់ធ្ងន់ថា« ការតវ៉ាដែលប្រើសកម្មភាពបែបនេះវាគឺជាការខុសច្បាប់ ហើយប្រសិន បើនគរបាលចាប់បានពួកគេនិងបានល្បីឈ្មោះដោយឃើញគេដាក់ខ្នោះហើយត្រូវបានថតដាក់ ទូរទស្សន៏និងកាសែតទៀតផង»។
លោក ឌី វិជ្ជា បានបន្តថា ការទាមទារបស់ក្រុមកម្មកមួយចំនួននៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស ក្រុងបាវិតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការចចារគ្នារវាងកម្មកនិងថៅកែរោងចក្រដែលមាន ការសម្របសម្រួលពីអាជ្ញាធរដែនដី គឺមិនត្រូវរ៉ូវគ្នាទេ។
លោកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ភាគីរោងចក្រអះអាងថា ប្រសិនបើជាកម្មករនៅតែ ចចេស ទាមទារលក្ខខណ្ឌបែបនេះទៀត ភាគីរោងចក្រនឹងបិទទ្វារ ដោយនឹងទៅ បើករោងចក្រ នៅប្រទេស ផ្សេងវិញ។
ឆ្លៀតក្នុងឱកាសនោះលោក ឌី វិជ្ជា បានស្នើសុំឲ្យយុវជននិងអាណាព្យាបាលទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនេះត្រូវយកចិត្តទុកដាក់ពីបញ្ហានេះដោយមិនត្រូវជឿការឃោសនាអូស ទាញរបស់ក្រុមមនុស្សដែលតែងតែដើរបង្កបញ្ហានោះទេ គឺយើងទាំងអស់គ្នា ត្រូវជួយអូសទាញ អប់រំប្រាប់ បងប្អូនកូនចៅរបស់យើងឲ្យចេះពិចារណា មុននិងធ្វើអ្វីមួយជាពិសេស យើងទាំងអស់ គ្នាត្រូវចេះ ថែរក្សាសមិទ្ធផលអ្វីមួយដែលកើតមានឡើង នៅលើទឹកដីខេត្តរបស់យើង ជាពិសេស ត្រូវការពារក្រុម អ្នកវិនិយោគទុនដែលគេបានយកប្រាក់រាប់លានដុល្លារមកវិនិយោគ ដោយនាំមកនូវការងារជាច្រើនសំរាប់កូនចៅយើងនៅក្នុងខេត្តស្វាយរៀងនេះ៕