តាកែវៈ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ វេទិកាសាធារណៈ ផ្សព្វផ្សាយពីសាលាក្ដី ខ្មែរក្រហមត្រូវ បាន ប្រារព្ធឡើង នៅក្នុងបរិវេណ វិទ្យាល័យសម្ដេចហ៊ុន សែន ព្រៃផ្អេរស្ថិតក្នុងភូមិព្រៃផ្អេរ ឃុំរនាម ស្រុក ទ្រាំងហើយកម្មវិធីនេះធ្វើការ ផ្សព្វផ្សាយដល់និស្សិត ដែលមកពីវិទ្យាល័យ និងអនុវិទ្យាល័យ ៣ស្ថិតក្នុង ស្រុកទ្រាំង។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលស្រុកទ្រាំង លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តតាកែវ លោក ឌឹម សុវណ្ណារ៉ុងមន្រ្ដី សាលាក្ដីខ្មែរ ក្រហម, សាស្រ្ដាចារ្យ ,លោកគ្រូ អ្នកគ្រូ រួមទាំងនិស្សិតដែល មកពីវិទ្យាល័យសុខអាន ព្រៃសណ្ដែក, វិទ្យាល័យសម្ដេច ហ៊ុន សែន ព្រៃផ្អេរ ,និងអនុវិទ្យាល័យ សុខអានខ្វាវ ចំនួន ៣៥០០នាក់ ។
ជាកិច្ចចាប់ផ្ដើមលោក សុខ ពុទ្ធិវុធ ក៏បានមានប្រសាសន៏ស្វាគមន៏ និងបើកអង្គរពិធីដោយ សម្ដែង នូវភាពកក់ក្ដៅនិងរាក់ទាក់ដល់ប្អូនៗជានិស្សិតដែលមានវត្តមានក្នុងឱកាស វេទិកាសាធារណៈ នោះ។
បន្ទាប់មកលោក ឌឹម សុវណ្ណារ៉ុង ក៏បានលើកបង្ហាញខ្លីៗស្ដីអំពីដំនើរការនៃការកាត់ក្ដីក៏ដូច ជាដំនើរការ នៃសាលាក្ដីខ្មែរក្រហម ដែលធ្វើការកាត់ទោសទៅលើអ្នកដឹក នាំកំពូលដែលជាប់ ទាក់ទង ក្នុងការសម្លាប់រង្គាល ក្នុងរបបខ្មែរក្រហម (របបប្រល័យពូជន៏សាសន៏) ។
ជាចុងក្រោយលោក ក៏បានសួរសំនួរ មួយចំនួនដែលទាក់ទងទៅ និងសាលាក្ដីខ្មែរក្រហម ដល់ និស្សិត ដែលបានអញ្ជើញ ចូលរួមនិងបានផ្ដល់ជាអាវយឺត រួមទាំងមួកដល់ពួកគេ ទុកជាអនុស្សាវរីយ៏ផងដែរ ៕