Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចក្រភព អង់គ្លេស ចាប់ផ្តើម គម្រោង អន្តរជាតិដើម្បី គាំពារកុមារ នៅកម្ពុជា

$
0
0

ភ្នំពេញៈ គម្រោងសម្រាប់ វិញ្ញាបនប័ត្រ ការពារកុមារ អន្តរជាតិ ពីការបំពានផ្លូវភេទ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ ត្រូវបានបើក សម្ពោធជាផ្លូវការហើយ នៅសាលា អន្តរជាតិអង់គ្លេស អាយខេន ដោយមានការចូលពីអ្នកស្រី Les Leysaunderson អនុប្រធានបេសកម្ម អង់គ្លេស ប្រចាំកម្ពុជា ។

គម្រោងការការពារកុមារ ពីការបៀតបៀនផ្លូវភេទ របស់ចក្រភពអង់គ្លេស បានធ្វើនៅ ប្រទេស ជាច្រើន រួចមកហើយ ដោយទទួលបាន ផលប្រយោជន៍ ជាច្រើន សម្រាប់កុមារ តាមរយៈការបង្រៀន ឬការធ្វើការងារស្ម័គ្រចិត្ត ដែលនឹងចាប់ផ្តើមឡើង នៅប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌល ការពារកុមារ តាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ច លើកុមារ របស់អង់គ្លេស ហៅកាត់ថា (CEOP) ដែលជា ភ្នាក់ងារជំរុញ ផ្នែកច្បាប់ជាតិ សម្រាប់ការការពារកុមារ ពីការរំលោភផ្លូវភេទ។

ការបង្កើតគម្រោង ICPC នេះជាគម្រោង ដែលជាដៃគូរបស់ CEOP ដែលធ្វើការនៅក្នុង ប្រទេស កម្ពុជា និង ប្រទេស នៅទូទំាងតំបន់ អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ CEOP ក៏បានធ្វើការជាមួយ ក្រុមប្រឹក្សា របស់ខ្លួន ដោយបានរកអ្នកជំនាញ ឯកទេសសំខាន់ៗ ពាក់ព័ន្ធនឹង ការជំរុញផ្នែកច្បាប់ ការអប់រំ សាមគ្គីភាពកុមារ និងការធ្វើការងារជាមួយ អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងការធ្វើឲ្យ ប្រសើរឡើង សម្រាប់សុវត្ថិភាពកុមារនេះ។

ជាមួយគ្នានោះដែរ អគ្គនាយក CEOP លោក ភីតធ័រ ដាវីស បាននិយាយថា «ទំាងនេះ បានធ្វើឲ្យ ប្រាកដថា ការបៀតបៀនផ្លូវភេទធ្ងន់ធ្ងរ ដែលគេស្គាល់ថា អាជ្ញាធរជាច្រើននៅចក្រភពអង់គ្លេស នឹងស្វែងរកឱកាសសម្រាប់ការងារ ឬការស្ម័គ្រចិត្តនៅក្រៅប្រទេស។ ឱកាសជាច្រើននោះ នឹងកើតឡើងតាមរយៈការបង្រៀន ប៉ុន្តែភាពស្មើរភាព នឹងកើតឡើងតាមរយៈមុខនាទីផ្សេងទៀត ដូចជា ក្រុមការងារសាមគ្គីភាព ក្រុមការងារ ក្មេងកំព្រា ឬក្រុមអ្នកធ្វើការងារតាមផ្ទះជាក្មេង។

លោកបន្តថា «គម្រោងវិញ្ញាបនប័ត្រការពារកុមារអន្តរជាតិ នឹងធ្វើឲ្យនិយោជិកទំាងអស់ និងបណ្តា អង្គការស្ម័គ្រ ត្រូវធានាធា បេក្ខជនទំាងអស់ នឹងមិនមានការកាត់ទោស នៅក្នុងចក្រភពអង់គ្លេស ដែលនឹងធ្វើឲ្យពួកគេគិតថា មិនសមរម្យ ក្នុងការធ្វើការងារ ជាមួយកុមារបាន»។

ចំណែកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅកម្ពុជាលោក ម៉ាក ហ្គោដឌីង បាននិយាយថា «ខ្ញុំរីករាយ ណាស់ដែលគម្រោង ICPC បានចាប់ផ្តើមឡើង នៅកម្ពុជា។ ទំាងនេះជាការ ឆ្លើយតបដោយ ផ្ទាល់មួយរបស់ចក្រភពអង់គ្លេស ចំពោះតម្រូវការនៅកម្ពុជា និងប្រទេសផ្សេងទៀត។ ចំនួនប្រជាជន អង់គ្លេស ដែលមកលេងក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយការកើនឡើងនេះ ក៏បានគាំទ្រ ដល់ការអភិវឌ្ឍន៍ សម្រាប់សេដ្ឋកិច្ចសង្គម របស់កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមវិញ្ញាបនប័ត្រសម្រាប់ការការពារកុមារអន្តរជាតិ ហៅកាត់ (ICPC) គឺជាប៉ូលីសថ្មីមួយ សម្រាប់តួ្រតពិនិត្យ ជនជាតិអង់គ្លេស ដែលធ្វើដំណើរ និងកំពុងធ្វើការនៅក្រៅ ប្រទេស និងដើម្បីជួយបញ្ជាក់ពីភាពដែលមិនសមរម្យ ក្នុងការធើ្វការរបស់ អ្នកទំាងអស់ នោះ ជាមួយកុមារ។ ចំណែកមជ្ឈមណ្ឌល CEOP បានរកឃើញថា សាលាអន្តរជាតិមួយចំនួន ភ្នាក់ងារ សាមគ្គីភាព និងភា្នក់ងារផ្សេងៗទៀត នៅក្រៅប្រទេស មិនបានធ្វើឲ្យសមស្របតាម កម្រិតរបស់ ប៉ូលីស អង់គ្លេសនោះទេ ដោយពេលខ្លះបានប្រព្រឹត្តបទល្មើសផ្លូវភេទ ដើម្បីកេងយកផល ចំណេញពីកុមារថែមទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>