Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មីយ៉ាន់ម៉ា, ឡាវ កសាងស្ពាន មិត្តភាព ទន្លេមេគង្គ

$
0
0

រ៉ង់ហ្គូន៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ប្រទេសមី យ៉ាន់ម៉ា និង ឡាវ បានចាប់ផ្តើមសាងសង់ហើយនូវស្ពានមិត្តភាព រវាងប្រទេសទាំងពីរ ឆ្លងកាត់ទន្លេមេគង្គ កាលពីចុង សប្តាហ៍ កន្លងទៅនេះ។ នេះបើតាមការ ចេញផ្សាយរបស់ សារព័ត៌មានក្នុង តំបន់នៅថ្ងៃអង្គារ នេះ។

ចំពោះស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គនេះដែរ គឺជាប្រភេទស្ពានដែករំយោល ដែលនឹង តភ្ជាប់ខេត្ត លួងណាំថា របស់ ប្រទេស ឡាវ ជាមួយនឹងតំបន់ តាជីឡេក និង កេងលូក នៃ រដ្ឋ សាន របស់ប្រទេសមីយ៉ាន់ម៉ា។ ស្ពានខាងលើនេះ មានប្រវែង ៦៩១,៦ម៉ែត្រ និង ទទឹង ៨,៥ ម៉ែត្រ ដោយអាចទទួលទម្ងន់បាន ៧៥តោន ពីរថយន្តដឹកទំនិញនិមួយៗ។ នេះបើតាម ការដក ស្រង់ព័ត៌មានពីកាសែតពន្លឺថ្មីនៃមីយ៉ាន់ម៉ា។

គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះទៀតថា បន្ទាប់ពីការសាងសង់ស្ពានខាងលើនេះ ប្រទេសទាំងពីរមានគោលដៅបន្ត ក្នុងការសាងសង់ផ្លូវដឹកជញ្ជូនឲ្យបានប្រសើរជាងមុខ ដើម្បី សម្រួលដល់ការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពានិជ្ជកម្ម និង ទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត រវាងប្រទេសសមាជិកអាស៊ានទាំងពីរនេះ។ ចំពោះកិច្ច ព្រម ព្រៀងសាង សង់ស្ពានមិត្តភាពទន្លេមេគង្គ នៃប្រទេសទាំងពីរនេះដែរ បាន សម្រេចជាផ្លូវការកាល ពីដំណើរទស្សនកិច្ច របស់លោក នាយក រដ្ឋមន្ត្រីឡាវ ថុងស៊ីង ថាំម៉ាវង់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ដើម្បីពង្រឹង ចំណង មិត្តភាពបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ។

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles