Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ខ្លួន ទាហាន (ង៧០) ម្នាក់ ដោយសារ បង្ខាំងគោ ប្រជាពលរដ្ឋ ជំរិតទារលុយ

$
0
0

 ភ្នំពេញៈ បុរសម្នាក់ដែល គេស្គាល់ថា មានមុខងារ ជាទាហាន នៅកងពលតូច ង៧០ដោយ សារហ៊ាន គៀងគោ ប្រជាពលរដ្ឋ ចំនួន២២ក្បាល បង្ខាំងទុកក្នុង ដីឡូត៍របស់ខ្លួន ដើម្បីជំរិតទារ លុយពីម្ចាស់គោ ចំនួន៨គ្រួសារ ឲ្យបង់លុយ សរុបចំនួន ២ពាន់ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋ ជាម្ចាស់គោ មិនព្រមបង់ឲ្យ ហើយប្តឹងអាជ្ញាធរ មាន សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទើបលោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែន ជ័យដឹកនាំកម្លាំង ចុះជួយ អន្តរាគមន៍ ទាំងយប់ ហើយដោយសារនិយាយ ចរាចរគ្នាតាម សម្រួលមិនព្រម ទើបលោកបញ្ជាឲ្យ ចាប់ខ្លួនតែម្តង ។ ហេតុការណ៍ នេះបានកើត ឡើង កាលពីវេលាម៉ោង២១ និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងដីឡូត៍ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ជនល្មើសមានឈ្មោះ ឡៅ តុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរជាទាហាន កងពលតូច ង៧០ មានទីលំក្នុងភូមិកើតហេតុ ។

ប្រជាពលរដ្ឋ ដែលជាម្ចាស់គោមានចំនួន ៨គ្រួសារ រស់នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្ត កណ្តាល នឹងគោដែលត្រូវជនល្មើល បង្ខាំងទុកមាន ចំនួន២២ក្បាល ។ បើសមត្ថកិច្ច បានឲ្យដឹងថា ជាធម្មតា ប្រជាពលរដ្ឋបានព្រលែងគោ ឲ្យស៊ីស្មៅតាមវាលស្រែដូច សព្វមួយដង ហើយនៅពេលល្ងាចហ្វូង គោរបស់ ពួកគាត់ តែងវិលត្រឡប់ទៅផ្ទះវិញជាប្រចាំ ប៉ុន្តែនៅល្ងាចថ្ងៃកើត ហេតុនោះ ហ្វូងគោរបស់ ពួកគាត់មិនបាន វិលត្រឡប់ទៅផ្ទះវិញដូច សព្វមួយដងនោះទេ ដោយ ហេតុនេះហើយ ពួកគាត់បាននាំគ្នាដើរ រកគ្រប់ច្រកហ្ហក លុះមកដល់ភូមិត្មាតពង សង្កាត់បឹងធំ ក៏ទទួលដំណឹង ពីប្រជាពលរដ្ឋនៅក្នុង ភូមិថា មានគោមួយហ្វូង ត្រូវបានគេចាប់បង្ខាំង ទុកក្នុងដីឡូត៍ របស់គេ ហើយម្ចាស់គោបាននាំគ្នាទៅមើល ឃើញច្បាស់ថា ជាគោ របស់ខ្លួនពិតប្រាដកមែន នឹងបាន អង្វរសុំម្ចាស់ដីឡូត៍ តាមសម្រួល ប៉ុន្តែម្ចាស់ដីឡូត៍នោះ មិនព្រមឲ្យនោះទេ គឺបានទារលុយ ពួកគាត់ ជាម្ចាស់គោទាំងអស់ចំនួន២ពាន់ដុល្លារ ទោះជាអង្វរយ៉ាងណាក៏មិនព្រម ដោយម្ចាស់ ដីឡូត៍ អះអាង ថា ហ្វូងគោទាំងនោះស៊ីដំណាំរបស់គេ តែតាមការពិតក្នុងដីឡូត៍នោះគ្មានដំណាំអ្វីទេ គឺមានតែស្មៅ ប៉ុណ្ណោះ ។

ប្រភពបានបន្តថា បន្ទាប់ពីនិយាយមិនត្រូវគ្នា ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរ មាន សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ រហូតដល់វេលា ម៉ោងជា២១ ទើបដឹងដល់លោក គិត សុផា អភិបាលខណ្ឌពោធិ៍ សែនជ័យ ហើយលោកបាន ដឹកនាំ កម្លាំងចុះមកជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋទាំងយប់តែម្តង ។ នៅពេលអាជ្ញាធរ មកដល់ទោះនិយាយចរចរយ៉ាងណា ក៏ម្ចាស់ដីឡូត៍ ឡៅ តុង នេះមិនព្រមដែរ ពោលគឺដាច់ខាតទារលុយ២ពាន់ដុល្លារឲ្យបាន ក្រោយ ពី និយាយមិនចុះសម្រុងគ្នា ទាល់តែសោះ ទើបលោកអភិបាលខណ្ឌ បញ្ជាឲ្យកម្លាំងចាប់វាយខ្នោះ បញ្ជូន ទៅកាន់ព្រហ្មទណ្ឌ ខណ្ឌពោធិ៍ សែនជ័យទាំងយប់ ។ បន្ទាប់ពីដាក់ខ្នោះហើយនោះ ទើបបុរស ឡៅ តុង យល់ព្រមប្រគល់ គោឲ្យ ប្រជាពលរដ្ឋវិញ ដោយ មិនទាលុយនោះទេ គឺសុំតែរួចខ្លួនប៉ុណ្ណោះ ប៉ុន្តែលោក អភិបាលខណ្ឌ ពោធិ៍សែន ជ័យ មិនយល់ ព្រមធ្វើតាមនោះឡើយ ពោលគឺឲ្យសមត្ថកិច្ចជំនាញចាត់ការ ទៅតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles