Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាមេរិក ប្រកាសផ្តល់ ជំនួយបន្ថែម ទៅស៊ីរី ១៩លានដុល្លារ

$
0
0

វ៉ាស៊ីនតោន៖ យោងតាមទី ភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៣ នេះ ថា រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រកាស ថានឹងផ្តល់ជំនួយ មនុស្សធម៌ ១៩លានដុល្លារ បន្ថែមទៀត ទៅកាន់ ប្រទេសស៊ីរី ដើម្បីឆ្លើយតប ទៅនឹងវិបត្តិដែល មិនទាន់ បង្ហាញសញ្ញា ថាធូរស្រាល នៅឡើយនោះ។

លោកស្រី ណាន់ស៊ី លីនប៊ហ្គ ជំនួយការ រដ្ឋបាលនៃ ទីភ្នាក់ងារ អាមេរិកសម្រាប់ ការអភិវឌ្ឍន៍ អន្តរជាតិ USAID បាន ចេញសេចក្តី ប្រកាសនៅថ្ងៃអង្គារ សប្តាហ៍នេះ ក្នុងវេទិកា មនុស្សធម៌នៅ ស៊ីរី ដែលរៀបចំ ឡើងនៅទី ក្រុងស៊ឺណែវ ប្រទេសស្វីសនោះថា សហរដ្ឋអាមេរិកបានសម្រេច ផ្តល់ជំនួយ បែបមនុស្សធម៌ ទៅកាន់ប្រទេសស៊ីរី បន្ថែមទៀត។

ចំពោះជំនួយ ដែលនឹងផ្តល់ ទៅកាន់ប្រទេស ស៊ីរីនោះដែរ មានដូចជា គ្រឿងផ្តត់ផ្គង់ ក្នុងមន្ទីរ ពេទ្យ និង ថ្នាំព្យាបាល ជាបន្ទាន់ សម្រាប់ ប្រជាជនស៊ីរី ហើយក៏បាន អនុញ្ញាតឲ្យ គណកម្មា ធិការកាកបាត ក្រហមអន្តរជាតិ (ICRC) ដើម្បី បន្ត ផ្តល់ការគាំទ្រដល់ប្រទេសដែលកំពុងតែ ហែកហួរដោយសង្គ្រាមរយៈពេល ២ឆ្នាំកន្លងទៅនេះ។

ក្រៅពីសម្ភារៈ វិជ្ជសាស្ត្រ ខាងលើនេះ ជំនួយអាមេរិក ក៏មានបន្ថែមនូវ ប័ណ្ណដោះ ដូរស្បៀង អាហារចំនួន ជាង ៥០.០០០ ប័ណ្ណ ផ្តល់ទៅដល់ ជនភៀសខ្លួនស៊ីរី ទាំងអស់ដែលកំពុងតែ ជ្រកកោណជា បណ្តោះ អាសន្ន នៅតាមព្រំ ដែន របស់ ប្រទេស លីបង់ផងដែរ។ ចំពោះប័ណ្ណទាំង អស់នោះ ជនភៀសខ្លួនអាចប្រើ ប្រាស់ទៅដោះ ដូរយកចំណី អាហារនៅតាម ទីផ្សារក្នុងតំបន់។

គួរបញ្ជាក់ ផងដែរថា មកដល់ពេល នេះសហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ជំនួយ ជិត ៣៨៥ លានដុល្លារហើយ ទៅលើជម្លោះ នៅប្រទេសស៊ីរី ហើយបើតាម តួលេខចុងក្រោយ បង្ហាញថា ប្រជាជនស៊ីរី ៨៧០.០០០ នាក់បានរត់ ភៀស ខ្លួនទៅប្រទេស ជិតខាងចាប់តាំងពី សង្គ្រាមកាន់ តែជ្រាលជ្រៅ នៅស៊ីរីនោះ។

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>