ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៨ និង១៥នាទី នៅទីស្នាក់ការ មូលនីធិ ខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំកម្ពុជាស្ថិតនៅ ផ្ទះលេខ៤ ផ្លូវ៤៦២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរៀប ចំ នូវសិក្ខាសាលា មួយដែលមានរយៈពេល ចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បី បង្កើនសមត្ថភាព ចំណេះដឹងបន្ថែមទៀត ជូនដល់មន្ត្រីគណបក្ស ទាំង២ដែលជាបក្សរាជានិយម នៅ កម្ពុជាចំនួន៣០រូប។
ក្នុងវគ្គបណ្តុះបណ្តាល នោះគេសង្កេតឃើញមាន មន្ត្រីជាន់ខ្ពស់មកពី គណបក្សទាំង២រួមមាន អ្នកស្រី ប្រាក់ ចន្ថា, លោក ផូ សុធា, លោក ធៀង វណ្ណដារ៉ុង, លោក ជា សែ, លោក កូយ សុខារិទ្ធ និងថ្នាក់ដឹកនាំ ជាប្រធាន-អនុប្រធាន ចលនាយុវជន, ប្រធាន-អនុប្រធាន ចលនាស្ត្រី ព្រមទាំងមន្ត្រីផ្នែកពត៌មាន មួយ ចំនួនទៀត។
សិក្ខាសាលារយៈពេល០៣ថ្ងៃនេះគឺ ផ្តោតទៅលើប្រធាន បទស្តីពីៈ បរិស្ថាន ថាមពល និងការប្រែប្រួល អាកាសធាតុក្នុងពិភពលោក ដែលយើងត្រូវយកចិត្ត ទុកដាក់ជាសកល។ គ្រូឧទ្ទេសនាម នៅក្នុងឱកាស នោះរួមមានៈ សាស្រ្តាចារ្យបណ្ឌិត Christian C.Juckenack សាស្រ្តាចារ្យជំនាញថាមពល គ្រប់គ្រង ធនធាន និងបរិស្ថាននៃ សកលវិទ្យាល័យ អនុវត្ត វិទ្យាសាស្រ្ត Erfurt ប្រទេសអាល្លឺម៉ង់ និងគ្រូឧទ្ទេសនាម មួយចំនួនទៀត ដែលមកពីក្រសួង ស្ថាប័ន ជំនាញ មន្ត្រីតំណាងបម្រែបម្រួល អកាសធាតុ សាស្រ្តចារ្យ មកពី សាកលវិទ្យាល័យ នីតិសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ព្រមទាំងអ្នកគ្រប់គ្រង កម្មវិធីឧបករណ៍ដុតកំដៅ សាកលលោកនៃអង្គការ Geres Cambodia, ប្រធានក្រុមការងារ គម្រោង ថាមពលពន្លឺ ព្រះអាទិត្យសហគមន៍ចំបក់ ខេត្តកំពង់ស្ពឺ ។
ការដែលមូលនីធិខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំកម្ពុជាលើកយក ប្រធានបទទាំង៣ខាងលើ មកបណ្តុះ បណ្តាលដល់ មន្ត្រីគណបក្សនយោបាយ មានអាសនៈនៅក្នុង រដ្ឋសភាពេលនានេះ ដោយសារថា បញ្ហា បរិស្ថាន ថាមពល និងការប្រែប្រួលអាកាសធាតុ ត្រូវបានប្រទេសអភិវឌ្ឈន៍ ជឿនលឿនលើពិភពលោក កំពុងតែគិតគូររកដំណោះស្រាយ កាត់បន្ថយរាល់ការ ប្រើប្រាស់ដើរដោយថាមពលនុយក្លេអ៊ែរ ការ ចម្រាញ់ យកប្រេង ឧស្ម័ន ការបញ្ចេញចោល នូវកាកសំណល់រឹង ឫរាវពីរោងចក្រ សហគ្រាស ការរុករក រ៉ែក្នុងដី ការសាងសង់ទំនប់ វ៉ារីអគ្គិសនី ការកាប់បំផ្លាញ ព្រៃឈើ ផែនដីឡើងកំដៅ គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ការប្រើប្រាស់ រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ ការបញ្ចេញចំហាយឧស្ម័ន នៃអគារខ្ពស់។ល។ ក្រៅពី ការកាត់បន្ថយការប្រើប្រាស់ ថាមពលខាងលើនេះបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របែ មកផលិតថាមពលដើរ ដោយពន្លឺព្រះអាទិត្យ ឫខ្យល់ និងឧបករណ៍ដុតកំដៅ ដើម្បីផលិតថាមពល អគ្គិសនីជំនួសវិញ។ លោក សាស្ត្រាចារ្យបណ្ឌិត Christian C.Juckenack លើកយកនូវប្រវត្តិ និងលក្ខណៈសម្បត្តិគន្លឹះ នៃអត្តសញ្ញា ណគណបក្សទាំង៥ នៅក្នុងប្រទេសអាល្លឺម៉ង់ មានដូចជាៈ គណបក្សប្រជាធិបតេយ្យ គ្រឹស្តសាសនា និយមកណ្តាល ប្រជាធិបតេយ្យសង្គម សេរីនិយម និងគណបក្សទស្សនៈ នយោបាយបៃតង។ គណបក្ស ទាំង៥ ខាងលើមានគោលនយោបាយស្តីពីបរិស្ថាន និងថាមពលក្នុងការ ឃោសនារកសម្លេងគាំទ្រ ពីអ្នក បោះឆ្នោតនៅក្នុង ប្រទេសអាល្លឺម៉ង់។ ចំណែកគណបក្សបៃតងឥណ្ឌា នៃប្រទេសឥណ្ឌា ក៏បាន លើក ក្នុងកម្មវិធី នយោបាយរបស់ខ្លួន ជំទាស់ចំពោះការប្រើប្រាស់ សារធាតុគីមី និងជីវសាស្រ្តចំពោះការ ប្រើ ប្រាស់លើធនធាន ធម្មជាតិផងដែរ។
ដូចនេះ សិក្ខាសាលាបានលើកយក នូវប្រធានបទស្តីពី បរិស្ថាន ថាមពល និងការប្រែប្រួលអាកាសធាតុ មកបង្រៀនដល់មន្ត្រី នៃគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម ក្នុងពេលនេះ ដើម្បី ផ្តល់ជាគំនិត លើកជាយោបល់ក្នុងការ បង្កើតនូវគោលនយោបាយ សម្រាប់រកសម្លេងគាំទ្រពី ប្រជាពលរដ្ឋ នៅថ្ងៃអនាគត ។ សុំបញ្ជាក់ថា បញ្ហាបរិស្ថាន និងថាមពលនៅកម្ពុជា ប្រជាពលរដ្ឋលោក មានការយល់ដឹងតិចតួច នៅឡើយ ៕