Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដង្ហែព្រះពុទ្ធបដិមា ទៅកាន់វត្ត គិរីសុខារាម ខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី៖ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី រស់ សូយឿ រួមទាំងនិងសហការី បានដង្ហែព្រះពុទ្ធបដិមា ៣ព្រះអង្គ ទៅកាន់វត្តគិរី សុខារាម ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។

ព្រះពុទ្ធបដិមាទាំង ៣ព្រះអង្គនេះ កសាងពីថ្មភក់ នៅភ្នំក្បែង ខេត្តព្រះវិហារ ។ បច្ចុប្បន្ន ព្រះពុទ្ធបិដមាទាំង ៣ព្រះអង្គ បានកសាងរួចរាល់ជាស្ថាពរ និងបានដង្ហែមក តម្កល់នៅវត្ត គិរីសុខារាម ស្ថិត ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងនោះមានព្រះអង្គផ្ចាញ់មារ កម្ពស់ ១,៥ ម៉ែត្រ និងព្រះអង្គទ្រង់បាត ២ ព្រះអង្គទៀត មានកម្ពស់ ១,២ ម៉ែត្រ ដោយចំណាយថវិកាអស់ ៣.៨០០ ដុល្លារអាមេរិក ។

ដោយពិនិត្យឃើញថា នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី មានវត្តតែមួយគត់ គឺវត្តគិរីសុខារាម ដែលមានសភាពចាស់ទ្រុឌទ្រោម ទើប លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និងលោកស្រី រស់ សូយឿ បានផ្តួចផ្តើមគំនិតកសាងឡើងវិញ នៅឆ្នាំ ២០០៨ សម្រាប់ទុកឲ្យប្រជាពុទ្ធបរិស័ទគោរពបូជា ។ កាលពីឆ្នាំមុន លោកទេសរដ្ឋមន្រ្តី និងលោកជំទាវ រួមនិងពុទ្ធបរិស័ទ ក៏បានដង្ហែអង្គកឋិនទានមកាន់វត្ត គិរីសុខារាម ផងដែរ ដោយប្រមូលបានថវិកាជាង ៥០០លានរៀល សម្រាប់ទុកកសាងសមិទ្ធផល នានា ក្នុងវត្ត ។

ដោយឡែក ចំពោះការដង្ហែព្រះពុទ្ធបដិមាទាំង ៣ព្រះអង្គ មកតម្កល់នៅវត្តគិរីសុខារាម នាពេលនេះ ជាសទ្ធាជ្រះថ្លា របស់ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និង លោកស្រី រស់ សូយឿ ផ្ទាល់ ដើម្បីទុកឲ្យពុទ្ធសាសនិកជន គោរពបូជា ជំរុញ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឈានទៅរកការរីកចំរើន រុងរឿងថែមទៀត ។

បច្ចុប្បន្ន ក្រោមការជួយឧបត្ថម្ភ ដោយសទ្ធាជ្រះថ្លាពី លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម និង លោកស្រី វត្តគិរីសុខារាម បាននិងកំពុងកសាងសាលាឆាន់ បានរួចរាល់ ៨០% ហើយ នឹងបន្តកសាង សមិទ្ធផលនានា ក្នុងវត្តបន្ថែមទៀត ដូចជារបងវត្ត ខ្លោងទ្វារវត្ត ជាដើម ដើម្បីឲ្យសកិ្តសមជាទីកន្លែង សក្ការបូជា របស់ពុទ្ធសាសនិកជន ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>