កណ្ដាល ៖ លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) និងជាទី ប្រឹក្សាសម្ដេចអគ្គមហាធម្មពោធិ៍សាលជា ស៊ីម នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ពីជំនាញ កុំព្យូទ័រ ដល់សិក្ខាកាម ដែលជាមេឃុំ ស្មៀន ឃុំ មន្ដ្រីឃុំ នាយនគរបាលឃុំ នាយរងនគរ បាល ចំនួន២២នាក់ មកពីឃុំចំនួន១០ ក្នុង ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ការអញ្ជើញចូលរួមចែកវិញ្ញានបនបត្រ បញ្ជាក់ពីជំនាញកុំព្យូទ័រ ដល់សិក្ខាកាមខាង លើនេះ បានធ្វើឡើង បន្ទាប់ពីពួកគេទាំង ២២នាក់ បានបញ្ចប់ការរៀនវគ្គខ្លីផ្នែកកុំព្យូទ័រ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១២ កន្លងទៅ ។
នៅចំពោះមុខសិក្ខាកាមទាំង២២នាក់ខាង លើនេះ លោករស់ វណ្ណា បានថ្លែងថា បន្ទាប់ ពីមានគោលការណ៍របស់រាជរដ្ឋាភិបាល ឱ្យ ពង្រឹងសមត្ថភាពបន្ថែម សម្រាប់មន្ដ្រីមូល ដ្ឋាននោះ នៅក្នុងស្រុកអង្គស្នួលខេត្ដកណ្ដាល ក៏បានរៀបចំវគ្គសិក្សាខ្លី ផ្នែកកុំព្យូទ័រ ដើម្បី ឱ្យមន្ដ្រីមូលដ្ឋាន រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានចូលរៀន និងចេះប្រើផ្នែករបៀបរដ្ឋបាល ដូចជា Microsoft word,Microsoft Excell និង Email ។
លោកបណ្ឌិត រស់ វណ្ណា បានបន្ដទៀតថា ក្រោយពីសិក្ខាកាមបានបញ្ចប់ការរៀនសូត្រ ជំនាញកុំព្យូទ័រខាងលើនេះរួចមកនោះ និង ជំរុញឱ្យការងារផ្នែករដ្ឋបាល នៅក្នុងសាលា ឃុំ ក៏ដូចជា ប៉ុស្ដិ៍នគរបាលឃុំ កាន់តែមាន ភាពប្រសើរឡើងតាមរយៈការបញ្ជូនឯកសារ ទៅវិញទៅមក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ទំនើប ដោយមិនចាំបាច់ធ្វើដំណើរចំណាយ ពេលវេលា ក្នុងការផ្ញើឯកសារម្ដងៗនោះ ឡើយ ។
ក្រោយពីប្រគល់ជូនវិញ្ញាបនបត្រ បញ្ជាក់ពី ជំនាញ កុំព្យូទ័ររួចមក លោកបណ្ឌិត រស់ វណ្ណា បានបញ្ជើញផ្ដល់អំណោយជាថវិកាដល់សិក្ខាកាមម្នាក់ៗ ចំនួន១ម៉ឺនរៀល និងឧបត្ថម្ភថវិកា ដល់សាលាឃុំ ចំនួន១លានរៀលផងដែរ ៕