ភ្នំពេញ៖ ក្រុមហ៊ុន ទេសចរណ៍នាំភ្ញៀវ ដើរលេងកំសាន្ដ នៅក្រៅប្រទេស បានចេញ មុខបកស្រាយ ចំពោះការចោទ ប្រកាន់ពីអតិ ថិជនថា បានស៊ីដាច់លុយជិត៦០០ដុល្លារ ចំពោះដំណើរកំសាន្ដ ខកខានមួយទៅកាន់ ប្រទេសថៃ រយៈ ពេល៤យប់៥ថ្ងៃ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ។
ដោយមិនចង់ធ្វើការអត្ថាធិប្បាយវែងឆ្ងាយខាងក្រោមនេះ គឺជាការបកស្រាយរបស់ ក្រុមហ៊ុនទេសចរណ៍មាសសុទ្ធ ៖ដំបូងឡើយភ្ញៀវទំាងពីរនាក់ខាងលើបានចុះឈ្មោះដើម្បីទិញកញ្ចប់ធួរ របស់ក្រុមហ៊ុន ស្កាយ។ បន្ទាប់មក ក្រុមហ៊ុន ទេសចរណ៍ ស្កាយ បានផ្ទេរភ្ញៀវពីរនាក់ខាងលើ បន្តមក ឲ្យក្រុមហ៊ុន ទេសចរណ៍មួយទៀត ក្រោមមក ទៀតដោយ សារមិនអាច ប្រមូលភ្ញៀវបានគ្រប់ ចំនួនធួរ ក្រុមហ៊ុន ទេសចរណ៍មួយនេះ បានផ្ទេរភ្ញៀវពីរនាក់នេះ មកឲ្យក្រុមហ៊ុន ទេសចរណ៍ មាស សុទ្ធ យើងខ្ញុំ។ ពេលដែលក្រុមហ៊ុនខាងលើ ផ្ទេរភ្ញៀវមកឲ្យក្រុមហ៊ុនយើងខ្ញុំ គឺមិនបានប្រគល់ លិខិតឆ្លងដែន ( PASSPORT ) ច្បាប់ដើមមកឲ្យយើងខ្ញុំទេ គ្រាន់តែផ្ញើលិខិតឆ្លងដែន ថតចម្លង មកឲ្យនៅពេល ល្ងាច មុន ថ្ងៃចេញ ដំណើរ១ថ្ងៃប៉ុណ្ណោះ។ ក្រោយពីទទួលបាន លិខិតឆ្លងដែន ថត ចម្លង យើងខ្ញុំពិនិត្យឃើញ ថា អស់ សុពុលភាព ក៏បានទូរស័ព្ទ ទំនាក់ទំនងទៅ ក្រុមហ៊ុនទេសចរណ៍នេះ ដើម្បី ប្រាប់ ថា លិខិត ឆ្លងដែន របស់ ភ្ញៀវអស់សុពុលភាព មិនអាចធ្វើដំណើរឆ្លងដែនបាន។
ប៉ុន្តែពេលទៅដល់ព្រំដែន លិខិតឆ្លងដែននោះបែរជាមិនមានពន្យារសុពុលភាពបានទៅវិញ ថែមទំាំងបានប្រាប់មក អ្នកនំាទៅកម្សាន្តនៅប្រទេសថៃ កុំឲ្យប្រាប់ភ្ញៀវដឹងនូវរឿងលិខិតឆ្លងដែនរបស់ភ្ញៀវ មិនពន្យាសុពុលភាព ជាហេតុ ដែលធ្វើឲ្យភ្ញៀវមិនអាច ឆ្លងដែន ធ្វើដំណើរកម្សាន្តនៅប្រទេសថៃបាន។ បន្ទាប់ពីទទួលដំណឹងថា ភ្ញៀវ មិនអាច ឆ្លងដែន ទៅកាន់ប្រទេសថៃ បានដូច្នោះ ក្រុមហ៊ុនយើងខ្ញុំបាន ឲ្យបុគ្គលិកយើងខ្ញុំម្នាក់ នៅជាមួយភ្ញៀវ ដើម្បីរង់ចំា ដំណោះស្រាយ ពីក្រុមហ៊ុនខាងលើ ប៉ុន្តែចុងក្រោយនៅតែមិនអាចទទួលបាន ដំណោះស្រាយ ដដែល ភ្ញៀវនៅ តែ មិន អាចឆ្លងដែនបាន និងជូនភ្ញៀវទៅរកកន្លែងស្នាក់នៅ ទើបបុគ្គលិកយើងខ្ញុំ ត្រឡប់មក ភ្នំពេញ វិញ ម៉ោង ៨និង ៣០នាទី យប់។ ក្រុមហ៊ុនយើងខ្ញុំ បានព្យាយាមទំនាក់ទំនងជាមួយក្រុមហ៊ុនដៃគូនៅឯ ប្រទេសថៃដើម្បី ស្នើរសុំឲ្យ គេប្រគល់ប្រាក់ របស់ភ្ញៀវពីរនាក់នោះមកវិញ ប៉ុន្តែក្រុមហ៊ុនដៃគូរបានយកប្រាក់ នោះទៅកក់ ឲ្យថ្លៃសណ្ឋាគារ ថ្លៃ រថយន្តទេសចរណ៍ អាហារ ....។ ល។ ដោយយោងតាម គោលការណ៍ របស់ សណ្ឋាគារប្រសិនបើការកក់មុន ៣ថ្ងៃ គឺពិន័យប្រាក់ស្មើរនឹង ៥០ភាគរយប្រសិនបើលុបចោល មុនមួយថ្ងៃ នោះគឺពិន័យប្រាក់ ស្មើរនឹង ១០០ភាគរយ ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំ មិនអាចប្រគល់ប្រាក់ជូន ទៅភ្ញៀវវិញបាន ឡើយ៕