Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្តពីរគ្រឿង បុកគ្នា រួចបើកគេចខ្លួន ទៅបុកម៉ូតូកង់បី បណ្តាលឲ្យ របួសធ្ងន់ម្នាក់ រថយន្ត រងការខូចខាត ទាំងស្រុង

$
0
0

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយសារ រថយន្តម៉ាក កូរ៉ូឡា ពណ៌កាត់ស្ទាំង ពាក់ស្លាកលេខ ភ្នំពេញ 2B-6813 បើកបរដោយបុរសម្នាក់ឈ្មោះ សេងរ៉ា អាយុ ៣៥ឆ្នាំ មានមុខរបរជា គណនេយ្យ សាលាខេត្តតាកែវ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បានបើករថយន្តបុកបង្កាន់ដៃស្ពាន សម្តេចតេជោ ហ៊ុន សែន ព្រែជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រួចរេចង្កូត ទៅបុកជាមួយរថយន្តដឹកដែកមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១៨និង១០នាទីយប់ ថៃ្ងទី២២ ខែកុម្ភះ ឆ្នាំ២០១៣។

យោងតាមសាក្សី ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសឈ្មោះ សេងរ៉ា ជាអ្នកបើករថយន្តបង្កហេតុម៉ាក កូរ៉ូឡា តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានបោះពួយយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគ មកបុកបង្កាន់ដៃស្ពានសម្តេចតេជោ ហ៊ុន សែន ព្រែជ្រៃ រួចរថយន្តក៏បានរេចង្កូត ទៅបុករថយន្តដឹកដែកមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ចំណែករថយន្តដឹកដែក បានបើកគេចខ្លួន ទៅប៉ះនិងម៉ូតូកង់បីដឹកកម្មករ បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ សុខា ស្សាវរីយ៍ អាយុ១៨ឆ្នាំ ជាកម្មករោងចក្រ ស្នាក់នៅភូមិ ស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្លាក់ពីលើម៉ូតូរងរបួស សន្លប់បាត់ស្មារតី ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបន្តល្បឿន បើកគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកវាស់វែង និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីរង់ចាំ ដោះស្រាយតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles