កណ្ដាល ៖ ដោយមើលឃើញទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល មានទំហំតូច និង មិនទាន់អាច ឆ្លើយតបដំណើរការងារប្រចាំ ថ្ងៃនោះ ក្នុងនាមជាប្រធានក្រុមការងារចុះ ជួយស្រុកពញាឮ ខេត្ដកណ្ដាល បានចំណាយ ថវិកាផ្ទាល់ខ្លួនរបស់ លោកជាង ៣ម៉ឺនដុល្លារ ដើម្បីកសាងទីស្នាក់ការថ្មី ព្រមទាំងការ បំពាក់នូវសម្ភារៈមួយចំនួនទៀត ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ យុត្ថា បានថ្លែងឱ្យ ដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈនេះ លោករដ្ឋមន្ដ្រី លឹម គានហោ បានដឹកនាំ មន្ដ្រីក្រោមឱវាទមួយចំនួន បានចុះទៅស្រុក ពញាឮ ហើយបានបញ្ជាឱ្យវាយទីស្នាក់ការ គណបក្សប្រជាជនចាស់ចោល ហើយកសាង ថ្មី ដើម្បីជំរុញការងារកាន់តែមានប្រសិទ្ធ ភាពថែមទៀត ដល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្សប្រជាជន នៅទីនោះ។
លោកចាន់ យុត្ថា បានថ្លែងថា ទីស្នាក់ការ គណបក្សប្រជាជនថ្មីខាងលើនេះ មានទំហំ១៤,៥ម៉ែត្រ គុណ ៩ម៉ែត្រ ហើយ មាន៣បន្ទប់ធំៗ ក្នុងនោះ បន្ទប់សម្រាប់ធ្វើ ការ បន្ទាប់សម្រាប់ដាក់ឯកសារ និងបន្ទប់ សម្រាប់ប្រជុំ ។
បើតាមលោកចាន់ យុត្ថា ការកសាងបូក រួមទាំងការបំពាក់សម្ភារៈនៅក្នុងទីស្នាក់ការ ខាងលើនេះ ត្រូវចំណាយថវិកាជាង៣ម៉ឺន ដុល្លារ ។
ជាមួយគ្នានេះ លោកលឹម គានហោ បាន ណែនាំឱ្យប្រធានក្រុមការងារតាមភូមិ ពិនិត្យមើលសម្ភារៈ និងកន្លែងធ្វើការរបស់ ខ្លួនឡើងវិញ ថាតើមាន ការខ្វះខាតអ្វីខ្លះ ដើម្បីឱ្យរូបលោកក្នុងនាមជាប្រធានក្រុមការងាររៀបចំចាត់ចែងបន្ថែមទៀត ក្នុងគោល បំណងបង្កើនប្រសិទ្ធភាពការងារ សម្រាប់ បម្រើផលប្រយោជន៍ ក៏ដូចជាធ្វើឱ្យការងារ ប្រព្រឹត្ដទៅបានឆាប់រហ័សនិងដោយរលូន ៕