Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទល្មើស នេសាទ បង្រ្កាបបាន ជាច្រើនពាន់ករណី ក្នុងឆ្នាំ២០១២

$
0
0

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលជលផល បានឲ្យដឹងថា ការបង្រ្កាបបទល្មើសក្នុងឆ្នាំ២០១២ មាន ៥៣០៧ករណី ដែលរបាយការណ៍ត្រូវ បានរាយការណ៍ ជូនទៅអង្គប្រជុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល បានរាយការណ៍ជូនឲ្យដឹងថា លទ្ធផលនៃការបង្ត្រាបបទល្មើស ចាប់តាំងពីដើមខែមីនា ឆ្នាំ២០១២ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាស ធ្វើកំណែទម្រង់វិស័យជលផល ស៊ីជម្រៅរួមមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរដ្ឋបាលជលផលជាសេនាធិការ បានសហការជាមួយ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានចុះបង្ក្រាបបទល្មើសជាបន្តបន្ទាប់។

លោកថា លទ្ធផលទទួលបាន គឺបង្ក្រាបបទល្មើសបាន ៥៣០៧ ករណី រឹបអូសវត្ថុតាងរបាំងសាច់អួនជាង ១លានម៉ែត្រ, របាំងព្រួលជាង ៤២ ពាន់ម៉ែត្រ, លូសាច់អួន ជាង ២០ ពាន់ម៉ែត្រ, មងជាង ៣២០ ពាន់ម៉ែត្រ, ឧបករណ៍ឆក់ត្រី ៧២០គ្រឿង និងឧបករណ៍ផ្សេងៗទៀត។

គេហទំព័ររបស់ក្រសួងកសិកម្ម បានបង្ហាញថា ទន្ទឹមនឹងនោះក្រុមបង្ក្រាបប្រឈមនឹង បញ្ហាមួយចំនួន ដូចជាខ្វះទូក កាណូតសម្រាប់ប្រតិបត្តិការ, ខ្វះថវិកាសម្រាប់ ចំណាយក្នុងការបង្ក្រាប, ការយល់ដឹងរបស់សហគមន៍នេសាទនៅមានកម្រិត, ខ្វះការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ។ លទ្ធផលនៃការបង្ក្រាប និងបញ្ហាបានលើក ឡើងនេះ ត្រូវបានអាជ្ញាធរខេត្តទាំង ៧ គាំទ្រ និងឯកភាពទាំងស្រុង។

លទ្ធផលនេះ ត្រូវបានការគាំទ្រ និងវាយតម្លៃជាវិជ្ជមានយ៉ាងខ្ពស់ពី រដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយនេះគឺសមិទ្ធផលដែលក្រសួងសម្រេចបាន។ លទ្ធផលជាវិជ្ជមាននេះ បានមកពីការយកចិត្តទុកដាក់ជួយសហការ គាំទ្រទាំងកម្លាំងកាយ ចិត្ត សម្ភារ និងថវិកាគ្រប់បេសកកម្មបង្ក្រាបបទល្មើស ពីអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ តាងនាមឲ្យក្រសួង ក៏ដូចជារដ្ឋបាលជលផល ក៏ដូចជាអភិបាល អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ហើយសង្ឃឹម និងជឿ ជាក់យ៉ាងមុតមាំថា សកម្មភាពនេះ នឹងបន្តរហូត ដើម្បីឲ្យធនធានមច្ឆជាតិរបស់កម្ពុជា ស្ថិតស្ថេរបានគង់វង្ស ទុកជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងនា ពេលអនាគត ពិសេសកូនចៅយើងជំនាន់ក្រោយ។

ក្រសួងកសិកម្ម នឹងបន្តធ្វើកំណែទម្រង់ សហគមន៍នេសាទស៊ីជម្រៅ ទាំងរចនាសម្ព័ន្ធរដ្ឋបាល ការគ្រប់គ្រង ការងារបច្ចេកទេស ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ និងអភិរក្ស ធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្ត ឲ្យសមាជិកបានចូលរួមគ្រប់ៗគ្នា រាល់សកម្មភាពបង្ក្រាបបទល្មើស ការការពារ និងអភិរក្ស ធ្វើយ៉ាងណាឲ្យពួក គាត់មាន ភាពទទួលខុសត្រូវខ្ពស់លើដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រសួងកសិកម្ម តម្រូវឲ្យរដ្ឋបាលជលផល ត្រូវធ្វើជំរឿនអ្នកនេសាទ និងឧបករណ៍នេសាទ នៅទូទាំងប្រទេសឡើងវិញ ឲ្យបានច្បាស់លាស់ ធ្វើការផ្សព្វផ្សាយឲ្យ បានស៊ីជំរៅពីច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តមួយជំនួយទៀត ជាពិសេសឧបករណ៍ណាត្រូវច្បាប់ និងឧបករណ៍ណាហាមឃាត់ ដើម្បីជាប្រយោជន៍ដល់ អ្នកនេសាទ។ រីឯថវិកាសម្រាប់បេសកកម្ម បង្ក្រាបបទល្មើស នៅមានកម្រិត ហេតុនេះសុំឲ្យប្រើប្រាស់ ឲ្យមានប្រសិទ្ធភាពបំផុត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>