Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងកសិកម្ម ជំរុញមន្រ្តីជំនាញ បន្តតាមដាន សភាពការជំងឺផ្តាសាយបក្សី

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ចាន់ សារុន ជំរុញឲ្យមន្រ្តីជំនាញបន្តតាមដាន សភាពការជំងឺផ្តាសាយបក្សី ខណៈជំងឺនេះបានសម្លាប់កុមារកម្ពុជា ប្រមាណ ជា៨នាក់ដើមឆ្នាំ២០១៣ ដែលជាការគួរឲ្យព្រួយបារម្ភ ចំពោះសុខភាពកុមារនៅកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាវាយតម្លៃលើស្ថានភាព ជំងឺផ្តាសាយបក្សី (H5N1) ។

លោក ស៊ន សាន ប្រធានវិទ្យស្ថានស្រាវជ្រាវជាតិបសុព្យាបាល បានរាយការណ៍ជូនអង្គប្រជុំជ្រាបថា ចាប់តាំងដើមឆ្នាំ២០១៣ រហូតមកទល់ថ្ងៃនេះ មានការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ៧ ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន ៦នាក់ ក្នុងនោះមានក្មេងស្រី ៥ នាក់។ និងថ្មីនេះៗមានមួយករណីទៀត ធ្វើឲ្យតួលេខកើនឡើង៨ករណីក្នុងឆ្នាំ២០១៣។ ជំងឺមានភាពស្រួចស្រាវជាងឆ្នាំមុនៗ ដំបូងឡើយចាប់ផ្តើមពីខណ្ឌពោធិ៍សែនជ័យ (រាជធានីភ្នំពេញ), ស្រុកព្រៃកប្បាស់ (ខេត្តតាកែវ), ស្រុកគងពិសី (ខេត្តកំពង់ស្ពឺ), ស្រុកទូកមាស និងស្រុកអង្គជ័យ (ខេត្តកំពត)។ បច្ចុប្បន្ន នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល សហការជាមួយ ការិយាល័យពេទ្យសត្វខេត្ត បានចាត់វិធានការតាមដាន និងទប់ស្កាត់ពីចរាចរបក្សី នៅគ្រប់កន្លែងផ្ទុះជំងឺយ៉ាងម៉ឺងម៉ាត់ បំ ផុត។

យោងលើស្ថានភាពនៃជំងឺមានលក្ខណៈ ស្រួចស្រាវយ៉ាងដូច្នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម មានការបារម្ភយ៉ាងខ្លាំង ហើយសុំឲ្យ មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរកសិកម្ម ប្រធានការិយាល័យពេទ្យសត្វខេត្ត ត្រូវចុះចាត់វិធានការជាបន្ទាន់ទាំងការងារបច្ចេកទេស និងផ្សព្វផ្សាយធ្វើយ៉ាងណា ទប់ស្កាត់ជំងឺនេះឲ្យខាងតែ បាន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ក្រៅពីវិធានបសុពេទ្យដែលបានអនុវត្ត ដើម្បីទប់ស្ថាត់នូវការរាលឆ្លងនូវជំងឺនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចុះទៅអនុវត្តឲ្យមាន ប្រសិទ្ធភាពធ្វើយ៉ាងណាធានាឲ្យបាននូវអាយុជីវិតប្រជាពលរដ្ឋ ធានាសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងភាពជឿជាក់ ពីសំណាក់អន្តរជាតិ ក្នុងនោះ យកចិត្តទុកដាក់ ពីការយល់ដឹងបឋម តាមរយៈការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននូវរោគសញ្ញានៃជំងឺ ការរាលឆ្លងអការៈនៃមនុស្សដែលបានឆ្លងជំងឺ និងភាពគ្រោះថ្នាក់របស់ជំងឺ។ ការងារនេះនាយកដ្ឋាន មន្ទីរកសិកម្មខេត្ត និងការិយាល័យពេទ្យសត្វខេត្តត្រូវចុះអនុវត្តជាបន្ទាន់។

ជាងនេះទៅទៀត ក្រសួងកសិកម្ម ទទួលស្គាល់ថា ការផ្តល់ព័ត៌មាននៃការផ្ទុះជំងឺនេះនៅមានភាពយឺតយ៉ាវ បញ្ហានេះក៏ធ្វើឲ្យចំណាត់ការមានភាពយឺតយ៉ាវដែរ។ ដូច្នេះភ្នាក់ងារសុខភាពសត្វភូមិ (ពេទ្យសត្វភូមិ) ដែលក្រសួងបានបណ្តុះបណ្តាល ទូទាំងប្រទេសមានជាង ១៤.០០០ នាក់ ទុកធ្វើអ្វីមិនប្រើពួកគាត់ ហើយប្រាកដ ជាមានប្រសិទ្ធភាពក្នុងទំនាក់ទំនង ដើម្បីផ្តល់ព័ត៌មាន ប្រសិនបើពួកគាត់ចូលរួមអនុវត្តនូវវិធានការ របស់យើងដែលមានស្រាប់។ បើដូច្នេះ ត្រូវធ្វើបច្ចុប្បន្នភាពពេទ្យ សត្វភូមិឡើងវិញទាំងអស់នៅទូទាំងប្រទេស ហើយត្រូវបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឲ្យពួកគាត់ក្លាយជា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មប្រចាំភូមិ គាត់។

លោករដ្ឋមន្រ្តីថា-យើងមិនប្រាកដថាសាច់មាន់ណាឈឺ សាច់មាន់ណាជា ស៊ុតណាល្អ ស៊ុតណាមិនល្អនោះទេ។ អញ្ចឹងមានតែអប់រំប្រជាពលរដ្ឋ ឲ្យចំអិនសាច់ ស៊ុនឲ្យ បានឆ្អិនល្អមុនយកទៅបរិភោគ ប៉ុន្តែហាមបរិភោគមាន់ងាប់ជាដាច់ខាត បើទោះបីវាកើតជំងឺអ្វីក៏ដោយ ហាមក្មេងៗទៅប៉ះ កាន់ ចាប់មាន់លេង ទៅជិតទ្រុងមាន់ ជាដាច់ខាត បើបានជាប៉ះពាល់វាហើយ ត្រូវលាងដៃនឹងសាប៊ូ ឬផេះឲ្យបានស្អាតល្អមុនចាប់កាន់ចំណីអាហារ។

ដូច្នេះឱពុកម្តាយ ត្រូវយល់ដឹងពីសញ្ញា នៃការឆ្លងជំងឺដល់កូនគឺមានគ្រុនក្តៅ ស៊ីតុណ្ហភាពឡើងជានិច្ច ក្អក ដកដង្ហើមរៀងថប់ៗ ញាប់ និងពិបាក សួរកូនមើលថា កូនបានទៅប៉ះពាល់ ឬលេងជាមួយមាន់ ទាទេប៉ុន្មានថ្ងៃមុន? ឃើញសញ្ញាបែបនេះ ត្រូវប្រញាប់បញ្ជូនកូនមកមន្ទីរពេទ្យជាបន្ទាន់ ពីព្រោះជំងឺនេះ មានរយៈពេលតែ មួយសប្តាហ៍ ហួសពីនេះជំងឺធ្លាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបានឡើយ (នេះបើតាមការអះអាងពីលោក Krishnan មន្ត្រីWHO)។

រីឯការចរាចរសត្វបក្សី ក៏ត្រូវរឹតបន្តឹងចរាចរសត្វចេញ ចូលពីកន្លែងផ្ទុះជំងឺ និងចលនាសត្វមកកាន់ទីផ្សារក៏ដូច្នេះដែរ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ សុខភាពជា ដាច់ខាត។ មន្ត្រីពេទ្យថ្នាក់ស្រុក ខេត្តត្រូវតាមដានស្ថានភាពជំងឺ ២៤/២៤ ម៉ោង ដោយត្រូវសហការ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។

មន្ទីរកសិកម្មខេត្ត ដែលជាប់ព្រំដែន ត្រូវសុំការសហការជាមួយ ប្រទេសជិតខាងបំណងរួមគ្នា ទប់ស្កាត់ចលនាបក្សីចេញ ចូល និងសុំជំនួយបច្ចេកទេស តាមការចាំបាច់៕


Viewing all articles
Browse latest Browse all 8042

Trending Articles