Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកលឹម គានហោ អញ្ជើញពិនិត្យ មើលការដ្ឋានទំនប់​ សណ្ដរព្រែក នៅឃុំកោះ ចិន

$
0
0

កណ្ដាល ៖ ក្រោយពីអញ្ជើញទៅពិនិត្យ ទីស្នាក់ការគណបក្សប្រជាជនថ្មី  នៅឃុំកំពង់ហ្លួង ដែលជាអំណោយ របស់លោកផ្ទាល់នោះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ លោកលឹម គានហោ ប្រធានក្រុមការងារចុះ ជួយស្រុកពញាឮ និងជារដ្ឋមន្ដ្រីក្រសួងធនធានទឹក បានអញ្ជើញទៅពិនិត្យការដ្ឋានទំនប់សណ្ដរព្រែក ស្ថិតនៅឃុំកោះចិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋនៅតំបន់នោះ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោកចាន់ យុត្ថា បានថ្លែងថា ដោយសារតែ ពីអតីតកាលនៅឃុំកោះចិន ពុំមានផ្លូវធ្វើ ដំណើរ ហើយនៅពេលទឹកឡើងនិងទឹកជំនន់ម្ដងៗ បានបណ្ដាលឱ្យលិចលង់ភូមិឋានអ្នកស្រុកនិងផលដំណាំនោះ ទើបសម្ដេចតេជោ ហ៊ុន សែននិងលោកជំទាវ តាមរយៈលោករដ្ឋមន្ដ្រី លឹម គានហោ បានចំណាយថវិកាកសាងទំនប់សណ្ដរព្រែកនេះឡើង ។

បើតាមលោកចាន់ យុត្ថា នៅពេលទំនប់ សណ្ដរព្រែក ដែលមានប្រវែង១៤,៥គីឡូ ម៉ែត្រ តភ្ជាប់ពីឃុំកោះចិនទៅឃុំកំពង់អុស ស្រុកពញាឮ ខាងលើនេះ ត្រូវបានកសាងរួច ជាស្ថាពរនោះ និងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរនិងការដឹកកសិផលផ្សេងៗ។

បើតាមលោកចាន់ យុត្ថា ទន្ទឹមនឹងការ កសាងទំនប់សណ្ដរព្រែកខាងលើនេះ សម្ដេច តេជោ ហ៊ុន សែន និងលោកជំទាវ បានចំណាយថវិកាកសាងស្ពានបេតុងពីរកន្លែងថែមទៀត ដែលមានប្រវែង៩០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ។

លោកលឹម គានហោ បានជំរុញឱ្យក្រុម ការងារនៃកងវិស្វកម្ម ជំរុញឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់នេះ ឆាប់ទទួលបានការប្រើប្រាស់ទំនប់សណ្ដរព្រែក ជាប្រព័ន្ធគមនាគមន៍យ៉ាងសំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ប្រជាពលរដ្ឋទាំងមូលនៅស្រុកពញាឮ ជាពិសេសអ្នកដែលរស់នៅក្នុងឃុំកោះចិន និងឃុំកំពង់អុស ដែលទទួលផលប្រយោជន៍ យ៉ាងច្រើនពីទំនប់សណ្ដរព្រែកនេះ បានថ្លែង អំណរគុណយ៉ាងជ្រាល ចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងលោក លឹម គានហោ ប្រធានក្រុមការងារចុះជួយស្រុកពញាឮថា ពិតជាបានយកចិត្ដទុកដាក់ ពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាពេលកន្លងទៅ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>