ភ្នំពេញៈកម្មករ-កម្មការិនី រោងចក្រ King land កំពុងធ្វើការ តវ៉ានៅលើផ្លូវជាតិលេខ២ ដើម្បីទាមទារប្រាក់ អត្ថប្រយោជន៍ របស់ពួកគេ ដែលថៅកែរោងចក្រ មិនព្រមដោះស្រាយ។
យោងតាមកម្មករដែលកំពុងធ្វើការតវ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ពួកគាត់ធ្វើការតវ៉ា អស់ពេលច្រើនថ្ងៃមកហើយ ប៉ុន្តែគ្មានដំណោះស្រាយជូនពួកគាត់។ ជាមួយនឹងការតវ៉ានោះដែរកម្មករ-កម្មការិនី ក៏បានបិទផ្លូវជាតិលេខ២ រយៈពេលខ្លី ផងដែរ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ហើយពួកគាត់ក៏ថយក្រោយវិញ។
រោងចក្រ ស្ថិតនៅតាមបណ្តោយថ្នល់ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជាមួយនឹង ការតវ៉ានេះដែរ កម្មករ-កម្មការិនី បានលើករូបសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ ដើម្បីឲ្យសម្តេចនិងលោកជំទាវជួយអន្តរាគមន៍ដល់ពួកគាត់។
បើតាមការអះអាងរបស់កម្មករ-កម្មការិនី មានតែសម្តេចតេជោ និងលោកជំទាវ ទើបអាចដោះស្រាយ ជូនពួកគាត់បាន។
ការតវ៉ានេះ ត្រូវបានធ្វឡើង តាំងពីព្រឹកមកម្ល៉េះ៕