Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧត្តមសេនីយ៍ សៅ សុខា សសើរគ្រូពេទ្យ ខ្មែរថា មានសមត្ថភាព មិនចាញ់គ្រូពេទ្យ បរទេស

$
0
0

ស្វាយរៀង៖ អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជការកង រាជអាវុធហត្ថលើផ្ទៃ ប្រទេស បានចាត់ទុកគ្រូពេទ្យ ខ្មែរយើងថាមានសមត្ថភាព គ្រប់គ្រាន់ក្នុងការ ព្យាបាលអ្នកជំងឺ មិនចាញ់គ្រូពេទ្យបរទេសនោះឡើយ។

ថ្លែងនៅក្នុងពិធីចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យស្រុករមាសហែក នៅព្រឹកថ្ងៃ អាទិត្យ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅសាលប្រជុំរបស់មន្ទីរពេទ្យបង្អែកស្រុករមាសហែកលោក សៅ សុខា បានសំដែង នូវការកោតសសើរដល់ក្រុមគ្រូពេទ្យខ្មែរថា អាចព្យាបាលអ្នកជំងឺ បានគ្រប់ប្រភេទ មិនចាញ់គ្រូពេទ្យ របស់បរទេសដូច ជាសឹង្ហបុរី ឬវៀតណាមនោះទេ។

លោកបានថ្លែងថា « ចំណុចខ្សោយរបស់ពេទ្យខ្មែរយើងមានតែមួយគត់គឺការរៀបចំ កន្លែងមិនទំនើបនិង មិនសូវមានអនាម័យដូចគេ»។

ដោយប្រៀបធៀបទៅនិងមន្ទីរពេទ្យនៅសឹង្ហបុរី ដែលលោកធ្លាប់បានទៅ លោកនាយឧត្តមសេនីយ៍ បានថ្លែងថា មន្ទីរសឹង្ហបុរីមានសម្ភារៈទំនើប ហើយកន្លែងរបស់គេគឺស្អាត ប្រសិនបើអ្នកជំងឺបានទៅដល់កន្លែង នោះហើយ សូម្បីតែស្បែកជើងមិនហ៊ានពាក់ចូលផង ក៏ប៉ុន្តែការព្យាបាលជំងឺវិញ គឺគ្មានខុសគ្នានឹងពេទ្យខ្មែរនោះទេ ព្រោះរៀនវិជ្ជាពេទ្យដូចតែគ្នា។

ឆ្លៀតនៅក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានលើកឡើងពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីអំពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាការពិតវិស័យសុខាភិបាលបានដើរតួនាទីសំខាន់មួយដែលមិនអាចខ្វះបាន ព្រោះថាបើប្រជាជនមានសុខភាពល្អមិនឈឺស្កាត់គាត់និងមិនចាំបាច់ចំណាចថវិកាព្យបាលជំងឺនោះទេ ដូច្នោះការថែទាំសុខភាពជូនប្រជាជនឬការព្យបាលជូនប្រជាជនពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកកសាងសង្គមសុខដុមរម្យនា។

លោកបានសង្កត់ធ្ងន់ថា«គ្មានគ្រូសារណាមួយឬជនណាម្នាក់ដែលសប្បាយរីករាយខណៈពេលដែលសមាជិកក្រុមគ្រូសារណាម្នាក់មានជំងឺនោះទេ។ កាលណាលសមាជិកគ្រូសារមានជំងឺកាន់តែធ្ងន់ក្រុមគ្រូសារនោះកាន់តែមានទុក្ខធ្ងន់ផងដែរ»។

ក្រៅពី កោតសសើរដល់ក្រុមគ្រូពេទ្យដែលបានខិតខំអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូពេទ្យដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿនោះ លោក សៅ សុខា ក៏បានចាត់ទុកគ្រូពេទ្យគឺជាអ្នកម្ដាយទីពីររបស់អ្នកជំងឺ ព្រោះពេលណាដែលប្រជាពលរដ្ឋមានជំងឺឈឺស្កាត់គឺតែងតែរត់រកគ្រូពេទ្យគ្រប់ពេល៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>