Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

៥៣នាក់ស្លាប់ ៨៣នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នា របស់ពួកកុលសម្ព័ន្ធ នៅភាគខាងជើង ដាហ៊្វូ របស់ស៊ូដង់

$
0
0

KHARTOUM៖ យោងតាមទីភ្នាក់ សារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានរាយការណ៍ ឲ្យដឹងថា សាក្សីម្នាក់បាន ប្រាប់ទីភ្នាក់សារ ព័ត៌មានចិនស៊ិនហួ ថា យ៉ាងហោច ណាស់មាន មនុស្ស ចំនួន៥៣នាក់ បានស្លាប់ ហើយមនុស្ស៨៣នាក់ ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ ទី២៣ នៅក្នុង ការប៉ះទង្គិច ជាថ្មីម្តងទៀតជាមួយពួកកុលសម្ព័ន្ធ ក្នុងតំបន់ Al- Siraif នៅរដ្ឋដាហ៊្វូ ភាគខាងជើង នៃប្រទេសស៊ូដង់ ។

សាក្សីម្នាក់បានប្រាប់ទីភ្នាក់សារព័ត៌មានចិនស៊ិនហួតាមទូរស័ព្ទថា«កងកម្លាំងដែលជាសមាជិកដែលត្រូវបានគេស្គាល់ថាជារបស់ពួកជនសកម្មប្រយុទ្ធ Abbala បានធ្វើការវាយប្រហារលើតំបន់Al-Siraif កាលពីថ្ងៃសៅរ៍លើ គោលដៅបីកន្លែងដោយប្រើប្រាស់អាវុធធុនធ្ងន់ ដោយពួកគេនោះជិះរថយន្តចំនួន៣០គ្រឿង ហើយបានជិះសេះ ហើយនិងបានជិះសត្វអូដ្ឋច្រើនជាង៣.០០០ពាន់ក្បាល»។

សាក្សីម្នាក់នោះបាននិយាយបន្ថែមទៀតថា«សិ្ថតិបឋមបានបញ្ចេញឲ្យដឹងថាមាន មនុស្ស៥៣នាក់បានស្លាប់ ដែលនៅក្នុង ចំណោមពួកគេមានក្មេងចំនួន៥នាក់និងស្រ្តីចំនួន៧នាក់ ហើយមនុស្សចំនួន ៨៣នាក់ទៀតបាន រងរបួស»។ លោកបានបន្ថែមទៀតថា ពួកអ្នកវាយប្រហារបានលួចយកពពែជាង៤.០០០ក្បាល ហើយនិង គោក្របីជាង២.០០០ក្បាល។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចជាច្រើនស្រដៀងគ្នារបស់ពួកកុលសម្ព័ន្ធបានកើតមានឡើង នៅដើមខែ មករារវាងក្រុមកុលសម្ព័ន្ធ Bani Hussein និងក្រុមកុលសម្ព័ន្ធ Abbala នៅតំបន់រ៉ែមាសឈ្មោះ Jabel Amer របស់តំបន់ Al-Siraif ដោយសារតែជម្លោះលើរ៉ែមានៅតំបន់នោះ ដែលជាកន្លែងដែលមានមនុស្ស ចំនួន១០០នាក់ត្រូវបានសម្លាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>