Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខណ្ឌមានជ័យ បន្តនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចែកជូនក្រុមវីរយុវជនស្ម័គ្រចិត្ត ទី១៨ និងទី១៩នៅ ខេត្តមណ្ឌលគីរី

$
0
0

មណ្ឌលគីរី ៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន អមដំណើរ ដោយអភិបាលរងខណ្ឌ លោក ហៀក ចាន់លាង រួមទាំងក្រុមការងារ ជាច្រើននាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ បានបន្តនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ក្រុម វីរយុវជនស្ម័គ្រចិត្ដ ក្រុម ទី១៨ និង១៩ ដែលពួកគេបច្ចុប្បន្ន កំពុងឈរជើងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិទួល និងភូមិពូង៉ា ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

ចំពោះទីតាំងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងពីរក្រុម គឺស្ថិតនៅតំបន់ដាច់ស្រយាល ហើយក្រុមប្រតិភូ បានធ្វើដំណើរតាមគោយន្ត ដោយឆ្លងកាត់ផ្លូវ កាត់ថ្ម ដ៏លំបាក កាត់ព្រៃដ៏សែនក្រាស់ ដើម្បីឆ្ពោះទៅកាន់ទីតាំងរបស់ក្រុមវីរយុវជនស្ម័គ្រចិត្តទាំងនេះ។

ពិធីចុះសួរសុខទុក្ខ និងចែកអំណោយពី សំណាក់អាជ្ញាធរ ខណ្ឌមានជ័យ ខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណ វត្តសុវណ្ណារាម  ទីដែលពួកគេស្នាក់នៅ ដើម្បីបំពេញ បេសកកម្មការងារ ស្របតាម គោលនយោបាយចាស់ សកម្មភាពថ្មីរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

បើតាមមន្ដ្រី សាលាខណ្ឌមានជ័យ យុវជនស្ម័គ្រចិត្ដក្នុងមួយក្រុមៗ ទទួលបានការ ឧបត្ថម្ភនូវថវិកាចំនួន១លានរៀល និងមន្រ្តី បច្ចេកទេស ១លានរៀល ព្រមទាំងគ្រឿង ឧបភោបរិភោគ ជាច្រើនមុខ ផ្សេងទៀត ដូចជា ទឹកបរិសុទ្ធ ១០០យួរ  ទឹកស៊ីអ៊ីវ ៤យួរ ទឹកត្រី៤យួរ មីយើង ១០កេស ត្រីងៀត១០គីឡូក្រាម ភេសជ្ជៈប៉ូវកម្លាំង ២កេស ត្រីខ ១កេស សាច់ប៉ាត់តេ ២០គីឡូក្រាម សាប៊ូដុសខ្លួន ៦៦ដុំ ថ្នាំលាបការពារមូសខាំ ៣៣ដប រួមទាំងគ្រឿងទេស ១១មុខទៀត។

នៅចំពោះមុខ ក្រុមវីរយុវជនស្ម័គ្រចិត្ត ខាងលើនេះ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ដែលតែងតែយកចិត្ដទុកដាក់ពីការរស់នៅ និងបំពេញបេសកកម្មការងារ របស់ក្រុមយុវជន និងមន្ដ្រីវាល តាមបណ្ដាខេត្ដ ។

លោក គួច ចំរើន បានជំរុញឱ្យក្រុមការងារ បន្ដយកចិត្ដទុកដាក់ និងវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតដល់ថ្ងៃចេញប័ណ្ណ កម្មសិទ្ធិជូនពួកគាត់ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានកើតសរសើចំពោះ ទឹកចិត្តនិងការតស៊ូ គ្រប់បែបយ៉ាង ចំពោះការមកបំពេញ ការងារនៅទីនេះ ដោយមិនខ្លាចនឿយហត់ ដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។

លោក គួច ចំរើន បានផ្តាំផ្ញើឲ្យក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ត្រូវចេះមើល ថែរក្សាគ្នាទៅវិញទៅមក ដូចពាក្យមួយឃ្លា ដែលសម្តេចតេជោ និងលោកជំទាវ បានមានប្រសាសន៍ថា នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles