Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុង យកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យ បច្ចេកវិទ្យា

$
0
0

ភ្នំពេញ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលសមាហរណកម្ម អាស៊ាន ក្នុងឆ្នាំ២០១៥ ខាងមុខនេះ ដោយបានរៀបចំ កម្មវិធីសិក្សា និងបង្កើនជំនាញបន្ថែម ជាច្រើនទៀត ជាពិសេស ផ្នែកបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ការងារ នាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យ បានយកចិត្តទុកដាក់ក្នុងការពង្រីក ចំណេះដឹងដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតដោយបានអញ្ជើញ វាគ្មិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើជំនាញរបស់ខ្លួន មកធ្វើបទបង្ហាញជា បន្តបន្ទាប់ផងដែរ។

 ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅសាលសិក្ខាសាលា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ កម្មវិធីសិក្សាអន្តរជាតិផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលមានការអញ្ជើញចូលរួមពី ប្រធានកម្មវិធីសិក្សា ស៊ីស្កូប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អ្នកគ្រប់គ្រងក្រុមហ៊ុនសរសេរកម្មវិធី និងអ្នកគ្រប់គ្រងផលិតផលបច្ចេកវិទ្យាប្រចាំប្រទេស ជាវាគ្មិន រួមទាំងសាស្រ្តាចារ្យ បុគ្គលិក និស្សិតជាច្រើនរូបទៀត។

លោក ឈឿន សាវន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ក្នុងការស្វាគមន៍បើកកម្មវិធីថា សិក្ខាសាលាថ្ងៃនេះ ផ្តោតសំខាន់លើកម្មវិធីសិក្សាស៊ីស្កូ (Cisco), បច្ចេកវិទ្យាស្មាតហ្វូន, ការប្រើប្រាស់ទិន្នន័យតាមបច្ចេកវិទ្យា Cloud Technology និងការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់វាគ្មិន ដែលអញ្ជើញមកពីក្រុមហ៊ុន ល្បីៗជាច្រើនទៀត។

មិនតែប៉ុណ្ណោះមានក្រុមហ៊ុនដែលជាដៃគូររបស់ស៊ីស្កូ និងអង្គការនៅក្នុងប្រទេសកម្ពុជាមួយចំនួនទៀតដូចជាក្រុមហ៊ុន Campura, First Cambodia, Ly Solutions, អង្គការដើម្បីបំផុសទេពកោសល្យ បានមកធ្វើការដាក់បង្ហាញនូវផលិតផលរបស់ខ្លួន និងប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ចូលបម្រើការងារថែមទៀតផង។ លោកសាកលវិទ្យាធិការរង បានបញ្ជាក់បន្ថែមទៀតថា ខ្លឹមសារនៃអង្គសិក្ខាសាលានាថ្ងៃនេះ នឹងបានជាប្រយោជន៍ដល់បុគ្គលិក សាស្រ្តាចារ្យ និស្សិតគ្រប់រូបដែលបានចូលរួមដោយផ្ទាល់នៅទីនេះ ក៏ដូចជាអ្នកដែលបានចូលរួមតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប Cisco Webex នៅទូទាំងប្រទេស។

នេះជាលើកទីមួយហើយដែលបច្ចេកវិទ្យាទំនើបបែបនេះត្រូវបានយកមកប្រើប្រាស់ក្នុងកម្មវិធីសិក្ខាសាលាបែបនេះនៅប្រទេសកម្ពុជា ដោយមានការជួយជ្រុំជ្រែងពី Cisco Singapore និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតក្នុងស្រុក។

លោក ឡុង ឈុនហួ អ្នកគ្រប់គ្រងផ្នែកផលិតផលនៃក្រុមហ៊ុន Cisco System ប្រចាំប្រទេសកម្ពុជាបានធ្វើលើកឡើងពីផលប្រយោជន៍នៃបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យា Cisco Webex ដែលអាចឱ្យយើងអាច ធ្វើកិច្ចប្រជុំ សិក្ខាសាលា និងការផ្លាស់ប្តូរបទពិសោធន៍ពីចម្ងាយបានដោយមិនចាំបាច់ជួបមុខគ្នាផ្ទាល់។

នេះជាគោលបំណងផ្ទាល់របស់ Cisco ដែលបានជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងផ្តល់ឱកាសដល់អ្នកសិក្សា រដ្ឋាភិបាល អង្គការទាំងអស់អាចភ្ជាប់ទំនាក់ទំនងគ្នាបានដែលពីមុនមិនធ្លាប់ភ្ជាប់គ្នារហូត ដល់ទៅ៩៩ភាគរយ។ លោក ឈុន ហួ បានបន្តទៀតថាជំនាញ IT ជាជំនាញមួយដែលជាគន្លឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយ Cisco ជាក្រុមហ៊ុនល្បីក្នុងពិភពលោកដែលផ្តល់ឱកាសដល់និស្សិតដែលបានសិក្សាមុខវិជ្ជានេះអាចទទួលបានការងារខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ ដូចនេះនិស្សិត ទាំងអស់ត្រូវជ្រើសរើសនូវគ្រឹះស្ថានណាដែលមានអជ្ញារប័ណ្ណពី Cisco ក្នុងការបង្រៀនដល់និស្សិតទើប យើងទទួលបានចំណេះដឹងពិតប្រាកដ។

ភ្ជាប់ជាមួយនឹងជំនាញនេះផងដែរ លោក ហុង សុផានី អ្នកគ្រប់គ្រងកម្មវិធីសិក្សានៃក្រុមហ៊ុនស៊ីស្កូ (Cisco) ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានលើកឡើងពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុន Cisco ដែលបានបង្កើតនូវ Cisco Networking Academy ឡើងដើម្បីផ្តល់នូវកម្មវិធីសិក្សាទៅ ទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធឺណេត ដោយមានគោលបំណងជួយដល់ធនធានមនុស្ស ទូទាំងពិភពលោកដោយមិនផ្តោតនូវប្រាក់កម្រៃ ហើយកម្មវិធីសិក្សានេះបានអភិវឌ្ឍន៍កាន់តែប្រសើរជាងមុនដោយបានបង្កើតឱ្យដំណើរការបាន នៅលើ Smartphone, Tablet និងមានជាល្បែងលេងសម្រាប់ពង្រីកចំណេះដឹងថែមទៀតផង។

លោកប្រធាន បានសង្កត់ធ្ងន់លើសញ្ញាបត្រដែលទទួល ស្គាល់ជាអន្តរជាតិហើយបើយើង មានសញ្ញាបត្រនោះ យើងអាចធ្វើការបានគ្រប់ប្រទេសទាំងអស់ ដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ជាដើម។ ជាកិច្ចបន្ទាប់ លោក គឹម យឿម អគ្គនាយករងនៃក្រុមហ៊ុន First Cambodia បានមានចំណាប់អារម្មណ៍ពីធនធានមនុស្ស ផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្នគឺនូវមានកម្រិត ដែលជាការព្រួយបារម្ភក្នុងពេលសមាហរណកម្ម ហេតុនេះក្រុមហ៊ុនរបស់លោកដែលជាដៃគូររបស់ Cisco មួយដែរ ក៏បានចូលរួមចំណែកក្នុងការជួយដល់និស្សិតទាំងអស់ ជាពិសេសនិស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យមានឱកាសក្នុងការចុះហាត់ការងារនៅកន្លែងរបស់លោក ព្រោះក្រុមហ៊ុនរបស់លោកមានច្រើនសាខា និងនៅតាមប្រទេសមួយចំនួនទៀតដូចជាប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម ដែលផ្តល់សេវាកម្មជាច្រើនផ្នែកបច្ចេកវិទ្យា។

 អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន KALICEE SOLUTIONS Co., Ltd គឺ លោក គីម ម៉េង បានធ្វើការចែករំលែកនូវ ចំណេះដឹងរបស់លោកផ្ទាល់ខ្លួន ទាក់ទងទៅនឹងការសរសេកម្មវិធី ក្នុងទូរស័ព្ទស្មាតហ្វូនផងដែរ លោកបានលើកឡើងពីប្រវត្តិនៃការអភិវឌ្ឍន៍កម្មវិធីក្នុងទូរស័ព្ទ មូលដ្នានគ្រឹះដើម្បីក្លាយ ជាអ្នកសរសេរកម្មវិធី និងផលប្រយោជន៍ដែលទទួលបានពីការសរសេរកម្មវិធីក្រោយពីទទួលបានជោគជ័យ ទាំងនេះសុទ្ធសឹងជាមុខវិជ្ជាមួយ ដែលកំពុងមានចំណាប់អារម្មណ៍ និងកំពុងត្រូវបានយកទៅប្រើប្រាស់គ្រប់ទីកន្លែង។

ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះផងដែល លោក សិត បូរិន អ្នកគ្រប់គ្រងទិន្នន័យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចែករំលែកនូវចំណេះដឹងថ្មីមួយទៀត ទាក់ទងទៅនឹងការប្រើប្រាស់ទិន្នន័យ និងព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេត ដែលបច្ចេកវិទ្យាបែបនេះគេឱ្យឈ្មោះថា Cloud Technology ។ លោកបានលើកឡើងពី បច្ចេកវិទ្យា និងបច្ចេកទេសក្នុងការចែករំលែកកម្មវិធី ទិន្នន័យ ព័ត៌មាន និងការទាញយកមកប្រើ ប្រាស់វិញបាននៅគ្រប់ទីកន្លែង ជាមួយប្រព័ន្ធអ៊ីនធឺណេត របស់ក្រុមហ៊ុនដែលបានផ្តល់សេវាកម្មផ្នែក Cloud Technology នៅលើពិភពលោកដូចជាក្រុមហ៊ុន SkyDrive, iCloud, Google Drive និងក្រុមហ៊ុន Dropbox ជាដើម។

លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់នេះអាចឱ្យយើងរក្សាទុកទិន្នន័យបានក្នុងទំហំ កំណត់មួយហើយអាចឱ្យយើង ទាញយកមកប្រើជាមួយ ឧបករណ៍ទាំងឡាយណាដែលអាចចូលទៅកា ន់ អ៊ីនធឺណេតបានមានដូចជា Smartphone, Tablet ។ល។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញរួចមក វាគ្មិនគ្រប់រូបបានឆ្លើយទៅនឹងសំណួររបស់ សិក្ខាកាមដែលបានចូលរួមដោយផ្ទាល់នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសិក្ខាកាមដែលបានចូលរួមតាមប្រព័ន្ធ Cisco Webex ទៅតាមប្រធានបទរបស់ខ្លួនប្រកបដោយជំនាញវិជ្ជាជីវៈ ព្រមទាំងបានចូលរួមក្នុងការទស្សនាការដាក់បង្ហាញផលិតផលពីគ្រប់ដៃគូរទាំងអស់។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាដៃគូររបស់ក្រុមហ៊ុន Cisco ប្រចាំប្រទេសបី គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញកម្មវិធីសិក្សា ហើយមិនតែប៉ុណ្ណោះ បានដាក់បញ្ចូលនូវកម្មវិធីទាំងអស់នោះចូល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ដែលអាចឱ្យនិស្សិតសិក្សានៅទីនេះមានចំណេះដឹងផ្នែក Cisco នេះរួចជាស្រេច នេះបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតទីផ្សារការងារសម្រាប់និស្សិតពេល ដែលសមាហរណកម្មអាស៊ានក្នុងឆ្នាំ២០១៥ ខាងមុខមកដល់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles