ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ Beeline ជាបណ្ដាញទូរស័ព្ទល្អបំផុត មានសេវាគ្រប ដណ្ដប់ទូទាំងប្រទេសកម្ពុជា មិនត្រឹមតែនាំមុខគេ ក្នុងការផ្ដល់អត្ដប្រយោជន៍ និង ភាពងាយស្រួល សំរាប់អ្នកប្រើប្រាស់ ថែមទាំងតែងតែនៅជាមួយប្រជាជនកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យ ជាតិផ្សេងៗផងដែរ។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយប្រជាជនកម្ពុជា Beeline បានផ្ដល់ជូននូវកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា យប់និយាយ ដល់អតិថិជនក្នុងការ សន្ទនាបានកាន់តែយូរ ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ។
ជាមួយកម្មវិធី យប់និយាយ របស់ Beeline អាចអោយអតិថិជនកាន់តែ មានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្ដភ័ក្ដិ និងសាច់ញាតិ នៅស្រុកកំណើត ក្នុងកំឡុងពេលដែលពួកគាត់ ចេញមកបំពេញការងារ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ អតិថិជនអាចរីករាយជជែកកំសាន្ដ ដោយសេរីចាប់ពីម៉ោង ១១:០០ យប់ដល់ម៉ោង ៨:០០ព្រឹក។
លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្មរបស់ Beeline កម្ពុជាបានមានប្រសាសន៍ថា "កម្មវិធី យប់និយាយ ដែលជាកម្មវិធីថ្មីពី Beeline បានផ្ដល់ជូនការបញ្ចុះតំលៃពិសេស សំរាប់អតិថិជនដែលចូលចិត្ដ ជជែកកំសាន្ដពេលយប់ជ្រៅ និងពេលព្រឹកព្រលឹម។ យើងបានជ្រើសរើស ផ្ដល់ជូនកម្មវិធីនេះ ដើម្បីអោយអតិថិជនកាន់តែច្រើន អាចរីករាយសន្ទនាជាមួយ ក្រុមគ្រួសារ មិត្ដភ័ក្ដិ និង សាច់ញាតិ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ Beeline សូមជូនពរ ប្រជាជនកម្ពុជាទាំងអស់មានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ហើយ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងនាំមកជូននូវភាពសប្បាយរីករាយ និងកក់ក្ដៅគ្រប់ក្រុមគ្រួសារ។ "
អតិថិជនប្រើប្រាស់ Beeline អាចចូលរួមរីករាយកម្មវិធី យប់និយាយ ដោយចំណាយត្រឹមតែ ២០០០រៀលក្នុងមួយខែ ដែលក្នុងនោះអតិថិជនទទួលបាន ២០០០នាទី និង ២០០០សារ សំរាប់ការប្រើប្រាស់ក្នុងប្រព័ន្ឋ។ ដើម្បីចុះឈ្មោះចូលរួម អ្នកប្រើប្រាស់ត្រូវចុច *110*5 រួចចុចបញ្ជូន។
Beeline គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom Ltd. ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំ បំផុតទី ៦ នៅលើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការនៅប្រទេសរុស្ស៊ី សមាគមរដ្ឋឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់ លើប្រជាជនប្រហែល ៨៦៤ លាននាក់៕